ព័ត៌មានជាតិ – រស្មីនគររាជ http://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Mon, 26 May 2025 08:06:27 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 http://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg ព័ត៌មានជាតិ – រស្មីនគររាជ http://rnr-news.com 32 32 ព្រះមហាក្សត្រនៃកម្ពុជាប្រោសព្រះរាជទានគោរមងារ ជូន ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេច ឥស្សរវិទេសបញ្ញា» http://rnr-news.com/?p=10809 Mon, 26 May 2025 08:06:26 +0000 https://rnr-news.com/?p=10809 ភ្នំពេញ៖ ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជា «សម្តេច ឥស្សរវិទេសបញ្ញា»។

សូមរម្លឹកថា សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ជាឥស្សរជនជាន់ខ្ពស់របស់ប្រទេសកម្ពុជា ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាច្រើនឆ្នាំ ពេលដែលសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី មុនសម្តេចទទួលបានការតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនាពេលបច្ចុប្បន្ន៕

]]>
អាជ្ញាធរខេត្តស្ទឹងត្រែង បាន​កៀងចាប់ហ្វូងសត្វទន្សោង១៦ក្បាលឱ្យ​ផុតពី​ការ​ប្រមាញ់របស់ជនខិលខូច http://rnr-news.com/?p=10803 Fri, 16 May 2025 10:21:00 +0000 https://rnr-news.com/?p=10803 ស្ទឹងត្រែង៖ហ្វូង​សត្វ​ទន្សោងចំនួន ១៦ក្បាល ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការ រយៈពេល៣ថ្ងៃដើម្បីកៀង​ចាប់​ខណៈបានបាន បម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់​ចំណុច​ដែល​មាន​ការគំរាមកំហែងពីការបរបាញ់របស់ពួកជនខិលខូច បានដោយ​ជោគ​ជ័យ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់នៅលើទំព័រ​ហ្វេសប៊ុកនៅ​ថ្ងៃទី១៦ ខែឧស​ភា ​នេះ​ថា៖ «ជាលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេល ៣ថ្ងៃ (១៣-១៥ ឧសភា ២០២៥) ក្រុមការងារ​គៀង​ចាប់បានសត្វទន្សោងចំនួន ១៦ក្បាល ក្នុងនោះញីចំនួន១១ក្បាល។»។

ហ្វូងសត្វទន្សោងទាំង១៦ក្បាល ត្រូវបានយកទៅរក្សាទុក និងអភិរក្សនៅកន្លែង​ដែលមាន​សុវត្ថិភាព​ហើយ។

លោកអភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរ​ចំពោះ​​កម្លាំងចម្រុះ រួមមានកម្លាំងជំនាញនៃមន្ទីរកសិកម្ម​, មន្ទីរបរិស្ថាន​, កងរាជអាវុធហត្ថ​, គណៈ​បញ្ជាការឯកភាពរដ្ឋបាលស្រុកបូរីអូរស្វាយសែន ជ័យ និងស្រុកសៀមប៉ាង និង​​មាន​កិច្ចសហការគាំទ្រ ពីអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក ចំពោះ​ប្រតិ​បត្តិការ​ ដ៏នឿយហត់ និងមានតម្លៃនេះ។

សត្វទន្សោង ត្រូវបានអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ប្តូរចំណាត់ថ្នាក់ពី «ប្រភេទជិតផុតពូជ» ទៅជា «ប្រភេទជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហមរបស់ខ្លួន កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ការប្រែប្រួលចំណាត់ថ្នាក់នេះ គឺជាសញ្ញាបង្ហាញថា សត្វប្រភេទនេះកំពុងរងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ និងងាយឈានដល់កផុតពូជ។ កត្តាគំរាមកំហែងរបស់សត្វទន្សោង មានដូចជា ការបរបាញ់ បាត់បង់ទីជម្រក និងការរេចរឹលព្រៃឈើជាដើម។

ទន្សោង ត្រូវបានគេស្គាល់ថាជាសត្វមានមាឌធំ និងមានសារៈសំខាន់សម្រាប់វប្បធម៌។ សត្វប្រភេទនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីធម្ម ជាតិ និងជាប្រភេទសត្វនិមិត្តរូបក្នុងតំបន់ផងដែរ។ ទន្សោងឈ្មោលអាចមានទម្ងន់ទៅដល់ ៨០០ គីឡូ ក្រាម និងមានកម្ពស់រហូតដល់ប្រហែល១,៧ម៉ែត្រ។

តាមអង្គការជីវិតធម្មជាតិនៅកម្ពុជា មានទន្សោង ច្រើនជាងគេលើពិភពលោកដោយគេប៉ាន់ប្រមាណ ថាមានចំនួនជាង១០០០ក្បាលតែប៉ុណ្ណោះ៕

]]>
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល http://rnr-news.com/?p=10798 Wed, 14 May 2025 12:45:41 +0000 https://rnr-news.com/?p=10798

កំពង់ឆ្នាំង៖ នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ ធ្នាប់ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា ការ បញ្ជាការដ្ឋានអង្គរក្ស និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវគណៈប្រតិភូ នៃក្រសួងដែលពាក់ព័ន្ធ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី តាមបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត និងបណ្តាអភិបាលក្រុង ស្រុក ដែលពាក់ព័ន្ធផងដែរ។

បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត រួមជាមួយឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវគ្រប់ឋានានុក្រម បានអញ្ជើញចុះពិនិត្យស្ដង់ពិព័រណ៍ និងការងាររៀបចំសណ្ដាប់ធ្នាប់ត្រៀមសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីព្រះស្រែ៕

]]>
ប្រជាកសិករ ចំនួន៥ភូមិស្ថិតឃុំដារ ទទួលប្រេងម៉ាស៊ូត ១០០០លីត្រ ពី ឯកឧត្តម អភិបាលខេត្ត http://rnr-news.com/?p=10794 Sun, 02 Mar 2025 06:44:22 +0000 https://rnr-news.com/?p=10794

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៥ លោក សាន់ យូ អភិបាលរងខេត្ត ដឹកក្រុមការងារមាន លោក សំ ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង អភិបាលរងស្រុក មេបញ្ជាការអាវុធហត្ថ អធិការនគរបាលស្រុក អាជ្ញាធរឃុំ នាំយកប្រេងប្រេងម៉ាស៊ុត ១០០០ លីត្រពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ជូនប្រជាកសិករឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅចំណុចប្រឡាយស្ទឹងរ័ត្ន ដើម្បីបូមទឹកដាក់ប្រឡាយមេ ដែលបច្ចុប្បន្នមានប្រជាកសិករធ្វើស្រែប្រាំងចំនួន ១,៣១៥ គ្រួសារ លើផ្ទៃដីស្រែប្រាំងកំពុងបង្កបង្កើនផលសរុប ៣៣២៣ ហិចតា។

តំណាងប្រជាកសិករចំនួន ៥ ភូមិស្ថិតក្នុងដារ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូច ជាថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ ដែលតែងតែជួយឧបត្ថម្ភប្រេងដល់ពួកគាត់សម្រាប់បូមទឹក បញ្ចូលស្រែ ខណៈដែលស្រូវរបស់ពួកគាត់ កំពុងតែទទួលបាននូវទិន្នផលល្អ។ តំណាងប្រជាកសិករបានជូន ពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងព្រមទាំងក្រុមការងារទាំងអស់មានសុខភាពល្អ និង ទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕

]]>
ផ្លូវកៅស៊ូ២ជាន់ DBST និងបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥% ហើយ http://rnr-news.com/?p=10789 Sat, 22 Feb 2025 01:56:06 +0000 https://rnr-news.com/?p=10789

កំពង់ចាម៖ លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ ២ជាន់ DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥%ហើយ ដែលអាចនឹងរួចរាល់ជាស្ថាពរក្នុងពេល ឆាប់ៗខាងមុខនេះ ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពការងារសាង សង់ផ្លូវកៅស៊ូ២ជាន់DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានប្រវែង១៣,៥០០ម៉ែត្រ របស់គម្រោងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាហិរញ្ញប្បទានធនាគារពិភពលោក បដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយ: ក្រសួងអភិវឌ្ឍន៍ជនបទ ។

ទន្ទឹមនឹងនេះដែរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៍បានអំពាវនាវ ដល់អាជ្ញាធរ មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសង ខាងផ្លូវ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍ តែងតែមាន ផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម ។

]]>
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញពិនិត្យ​ស្ថាន​ភាព​ទឹក​ និង​ការ​ងារ​បង្ករ​បង្កើន​ផល​ស្រូវ​ប្រាំង​​ នៅ​ឃុំ​គោ​ក​បន្ទាយ​ ស្រុក​រលាប្អៀរ​ http://rnr-news.com/?p=10785 Thu, 20 Feb 2025 07:38:25 +0000 https://rnr-news.com/?p=10785
កំពង់ឆ្នាំង ÷ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងាររាជរដ្ឋាភិបាល មន្ទីរជំនាញ និងអាជ្ញាធរ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជពលរដ្ឋ ព្រមទាំងពិនិត្យមើលស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវប្រាំង ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ។


នៅក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ តាមដានពីស្ថាន​ភាព​ទឹក និងត្រៀមអន្តរាគមន៍ ជួយសង្គ្រោះស្រូវប្រជាកសិករ ឲ្យបានទាន់ពេលវេលា ។


លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះប្រជាកសិករ នៅទូទាំងខេត្តសម្រេច​ធ្វើការដាំដុះស្រូវប្រាំង បានលើផ្ទៃដី ចំនួន ៥៩ ៨១០ ហិកតា គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈនេះ ប្រជាកសិករសម្តេចប្រមូលផលបានលើផ្ទៃដីចំនួន​ ៧ ១២៦ហិកតាហើយ ដោយទទួលបានទិន្នផលជាមធ្យម ៤ ៦៨៦ គីឡូក្រាម ក្នុង១ហិកតា ៕

]]>
លោក សាន់ យូ អញ្ជើញចូលរួមពិធីសម្ពោធយុទ្ធនាការ “គ្រប់គ្រាន់” ដើម្បីកុមារកម្ពុជាទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ http://rnr-news.com/?p=10778 Sun, 16 Feb 2025 23:20:20 +0000 https://rnr-news.com/?p=10778 កំបង់ឆ្នាំងៈ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ចូលរួមពិធីសម្ពោធយុទ្ធនាការ “គ្រប់គ្រាន់” ដើម្បីកុមារកម្ពុជាទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក ម៉ាការា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

ពិធីក៏មានការចូលរួមពីលោក ជេនេស អ៊ីម៉ានូអែល ហ្គិនទិញ នាយកប្រចាំប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ឪពុកម្ដាយ អាណាព្យាបាល សិស្សានុ សិស្ស រួមទាំងបងប្អូនប្រជាពលរដ្ឋដែលជាសមាជិក សហគមន៍កសិកម្មផងដែរ។

]]>
វត្គបណ្តុះបណ្តាលស្តីពី សៀវភៅណែនាំ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ http://rnr-news.com/?p=10766 Thu, 06 Feb 2025 08:53:35 +0000 https://rnr-news.com/?p=10766
កំពង់ឆ្នាំង ÷ នាព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥ លោក ឈិន សេងងួន អភិបាលរង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាធិបតីបើកវត្តបណ្តុះបណ្តាល ស្តីពីសៀវភៅណែនាំ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលក្រុង-ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ ស្មៀន និងមន្ត្រីបច្ចេកទេសផងដែ។


មានប្រសាសន៍បើកលោក ឈិន សេងងួន អភិបាល រងខេត្ត បានថ្លែងថា ក្នុងក្របខណ្ឌ ផែនការអនុវត្ត រយៈពេល ប្រាំឆ្នាំលើកទី១ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ការអភិវឌ្ឍសមត្ថភាពនៅ រដ្ឋបាល ថ្នាក់ក្រោមជាតិ នៅតែជា សកម្មភាព ស្នូលរបស់កម្មវិធីជាតិ ដោយសារតែ ការបណ្តុះបណ្តាលជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលនេះ អ្នកទទួលផល ឬសិក្ខាកាម និងទទួលបាននូវ សមត្ថភាពមួយចំនួនបន្ថែមទៀត លើសមត្ថភាពដែលមានក្នុងពេលកំពុងអនុវត្តតួនាទី បច្ចុប្បន្ន ហើយឥទ្ធិពលទាំងនេះនឹងធ្វើឲ្យលោក លោកស្រី កាន់តែមានអំណាចផ្នែកចំណេះដឹងនៅនឹងកន្លែងធ្វើការងារ ផងដែរ ។


លោក ឈិន សេងងួន បានបន្តទៀតថា កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង លើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការអនុវត្តកិច្ចការ រដ្ឋបាលនៅថ្នាក់ ឃុំ សង្កាត់ តាមបែបវិមជ្ឈការ និង វិសហមជ្ឈការ ដែលជាត្រូវការចាំបាច់ទាំង ចំណេះដឹង ជំនាញ និងឥរិយាបទ ល្អថ្មីៗបន្ថែម ដើម្បី ធានាបាននូវការ អនុវត្តមុខងារមួយពេញលេញប្រកបដោយគណនេយ្យភាព តម្លាភាព និង មានការចូលរួមពីគ្រប់តួអង្គពាក់ពន្ធ័ ប្រកបដោយបរិយាប័ន មិនតែប៉ុណ្ណោះសមត្ថភាពជំនាញទាំងអស់នេះនឹងជម្រុញឲ្យការអនុវត្តគោលនយោបាយ ជាតិនានាសម្រេច បានតាមការគ្រោងទុក នៅគឺ បញ្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា នឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ មធ្យមនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

]]>
លោក សាន់ យូ៖ ការបិទផ្សាយរយ:ពេល១៥ថ្ងៃជាឧិកាសល្អសម្រាប់ម្ចាស់ក្បាលដីពិនិត្យផ្ទៀងផ្ទាត់ http://rnr-news.com/?p=10758 Tue, 04 Feb 2025 03:35:53 +0000 https://rnr-news.com/?p=10758

កំពង់ឆ្នាំង ÷ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ថ្លែងថាការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណ:ជាប្រព័ន្ធ រយះពេល ១៥ថ្ងៃ ជាឱកាសសំខាន់ណាស់របស់ប្រជាពលរដ្ធជាម្ចាស់ក្បាលដីដើម្បីផ្ទៀងផ្ទាត់រកភាពត្រឹមត្រូវ ។ ការថ្លែងរបស់លោកអភិបាលរងខេត្តបែបនេះនៅក្នុងកម្មវិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែ កុម្ភ: ឆ្នាំ២០២៥ នៅបរិវេណវត្តគីរីសត្ថារាម ហៅវត្តថ្មកង្កែប ។ ដោយមានការចូលរួមពីលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត រួមនិងមន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ធានផងដែរ ។


លោក សាន់ យូ មានប្រសាសន៍បន្តថា រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ “ប្រសិទ្ធភាពសមិទ្ធកម្ម” និងតែងតេគិតគូ គាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លីលក្ខណប្រព័ន្ធជូនប្រជាពលរដ្ឋ គ្រប់ភូមិសាស្ត្រខេត្តទូទាំងប្រទេសឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និង បទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ។


លោកបន្តទៀតថានៅក្នុងការបិទផ្សាយរយះពេល ១៥នេះគឺជាពេលវេលាដែលបងប្អូនពិនិត្យផ្ទៀងផ្ទាត់នូវរូបរាង ទំហំដី អក្ខរាវិរុទ្ធ អោយបានត្រឹមត្រូវ អាចប្តឹងជំទាស់តវ៉ានិងកែតម្រូវឡើងវិញ ។


ក្នុងឱកាសនោះលោក សាន់ យូ ក៍បានអំពាវនាវដល់អាជ្ញាធរភូមិ ឃុំ ជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ធជាម្ចាស់ក្បាលដីមកចូលរួមអោយបានគ្រប់គ្នា ។


តាមរបាយការណ៍របស់លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តបានបញ្ជាក់ថា ឃុំច្រណូកមាន០៤ ភូមិ ហើយភូមិកង្កែបគឺជាភូមិទី១ដែលក្រុមការងារចុះវាស់វែងពីមួយដំណាក់ទៅមួយដំណាក់កាលរហូតឈានដល់ការបិទផ្សាយនាពេលនេះ ដោយ២-ការប្រមូលទិន្នន័យសរុបចំនួន ២៥៨៦ ក្បាលដី ក្នុងនោះមាន ដឹកសិកម្ម ដីលំនៅឋាន ដីសាលាឆទានដីសាលារៀន ដីស្រះ ដីរួមភូមិ និងដីទួលអ្នកតា ។

]]>
ខេត្តកំពង់ឆ្នាំង ជាប់ជាខេត្តឈានមុខគេ«គ្មានសំរាម សំណល់ប្លាស្ទិក» តាមទីសាធារណៈ http://rnr-news.com/?p=10752 Wed, 22 Jan 2025 08:24:48 +0000 https://rnr-news.com/?p=10752

កំពង់ឆ្នាំង÷នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានធ្វើពិធីប្រកាសជាផ្លូវការ “កំពង់ឆ្នាំងស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទីក” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ពិធីខាងលើនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អ្នកតំណាងរាស្រ្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ធយ៉ាងច្រើនកុះករ ។

យោងតាមក្រសួងបរិស្ថានកម្ពុជា បានចាត់ទុកជោគ ជ័យឈានមុខគេ គឺបានឆ្លុះបញ្ចាំងនូវឥរិយាបថស្អាតរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និង សាមគ្គីភាពរវាងអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំង។លើសពីនេះ ភាពស្អាតរបស់ខេត្តកំពង់ឆ្នាំង បានសបញ្ជាក់ពីការការពារសុខុមាលភាពប្រជាពលរដ្ឋឱ្យចាកផុតពីជំងឺដង្កាត់នានាដោយការបំពុលពីសំណល់ សំរាមប្លាស្ទិក ទន្ទឹមនឹងភាពស្អាតបរិស្ថានជុំវិញខ្លួន ភាពស្អាតផ្នែកខាងក្នុងក៏មានសារៈសំខាន់។

]]>