បច្ចេកវិទ្យា – រស្មីនគររាជ http://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Thu, 26 Dec 2019 03:35:55 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 http://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg បច្ចេកវិទ្យា – រស្មីនគររាជ http://rnr-news.com 32 32 «បាតុភូតសូរ្យគ្រាសនឹងកើតឡើង» ដោយនៅកម្ពុជាអាចមើលឃើញ៦០% http://rnr-news.com/?p=3302 Thu, 26 Dec 2019 03:35:55 +0000 http://rnr-news.com/?p=3302 (ភ្នំពេញ)៖ វាមិនមែនជាសូរ្យគ្រាសពេញលេញ ១០០% (Total Solar Eclipse) នោះឡើយ សម្រាប់អ្នកនៅទីក្រុងភ្នំពេញ ឬប្រទេសកម្ពុជាយើងទាំងមូល ប៉ុន្តែបើតាមកាលវិភាគ ទូទាំងប្រទេសកម្ពុជានឹងអាចទទួលរង បាតុភូតសូរ្យគ្រាសមិនពេញលេញ (Partial Solar Eclipse) ចាប់ផ្តើមពីវេលាម៉ោង ១០៖៣១ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះ រហូតវេលាម៉ោង ២៖១៤នាទីរសៀលថ្ងៃដដែលទើបបញ្ចប់។

ក្នុងចន្លោះពេលខាងលើ គឺនៅវេលាម៉ោងប្រមាណ ១២៖២៤នាទីថ្ងៃត្រង់ ទើបជាសូរ្យគ្រាសកើតឡើងពេញ ៦០% តែម្តង។ ប្រការនេះមានន័យថា ទាល់តែដល់កំឡុងពេលកៀកថ្ងៃត្រង់ ទើបយើងអាចដឹងថា ពន្លឺព្រះអាទិត្យចាប់ផ្តើមត្រូវបិទបាំងបន្តិចម្តងៗដោយព្រះច័ន្ទ រហូតដល់ ៦០% ពេញនៅវេលាម៉ោង ១២៖២៤នាទី ហើយបន្ទាប់មកទៀត ទើបអ្វីៗចាប់ផ្តើមវិវឌ្ឍទៅជាប្រក្រតីឡើងវិញ បន្តិចម្តងៗរហូតដល់ម៉ោង ២៖១៤នាទីរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ទើបបាតុភូតសូរ្យគ្រាសត្រូវបញ្ចប់ជាស្ថាពរ។

គួរបញ្ជាក់ថា សម្រាប់សូរ្យគ្រាសនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសូរ្យប្រចាំឆ្នាំ ដែលនឹងរាលដាលពីប្រទេសអារ៉ាប៊ីសាអូឌីត ដល់ប្រទេសឥណ្ឌា និងអាស៊ីភាគខាងត្បូង។ បើតាមផែនទីដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញ ប្រទេសដែលនឹងអាចមើលឃើញសូរ្យគ្រាសពេញលេញ ១០០% មានដូចជាអារ៉ាប៊ីសាអូឌីត, អូម៉ង់, ឥណ្ឌាភាគខាងត្បូង, ស្រីលង្កា, កោះធំទាំងពីររបស់ឥណ្ឌូណេស៊ី គឺស៊ូម៉ាត្រា និងកាលីម៉ាន់តាន់, គូឡាឡាំពួរ-ម៉ាឡេស៊ី, ប្រ៊ុយណេ, សិង្ហបុរី និងភាគខាងត្បូងហ្វីលីពីន៕

ប្រភព៖ វែបសាយ Time and Date (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩)

]]>
មានលក្ខណៈពិសេសយ៉ាងសម្បូរបែប ទើបមហាសេដ្ឋី​ចូល​ចិត្តជិះ Rolls-Royce ណាស់ http://rnr-news.com/?p=2929 Wed, 21 Aug 2019 23:36:04 +0000 http://rnr-news.com/?p=2929

Rolls Royce ម៉ាក​រថយន្ត​ប្រណិត​ មាន​ឈ្មោះ​ល្បី​​នៅ​លើ​​ពិភពលោក​ ដែល​​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​មេ BMW ប្រទេស​អាល្លឺម៉ង់។ រថយន្ត Rolls Royce នីមួយៗ​ សុទ្ធ​តែ​​ផលិត​ឡើង​ដោយ​បំពាក់​​បរិក្ខារ​ទំនើប​ៗ​ និង​សម្ភារៈ​ធ្វើ​ពី​ស្បែក​និង​ឈើ​ប្រណិតពិសេសបែបនេះ ទើបមហាសេដ្ឋី​ចូល​ចិត្តជិះ Rolls-Royce ណាស់។

Rolls Royce ម៉ាក​រថយន្ត​ប្រណិត​ មាន​ឈ្មោះ​ល្បី​​នៅ​លើ​​ពិភពលោក​ ដែល​​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​មេ BMW ប្រទេស​អាល្លឺម៉ង់។ រថយន្ត Rolls Royce នីមួយៗ​ សុទ្ធ​តែ​​ផលិត​ឡើង​ដោយ​បំពាក់​​បរិក្ខារ​ទំនើប​ៗ​ និង​សម្ភារៈ​ធ្វើ​ពី​ស្បែក​និង​ឈើ​ប្រណិត។

វីដេអូ​ខាង​ក្រោម​ បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់ Rolls Royce Ghost ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​​ប្រណិត​​​នេះ ​មាន​តម្លៃ​ថ្លៃ​និង​ជា​ទី​ពេញ​និយម​សម្រាប់​មហាសេដ្ឋី និង​អ្នក​មាន​ជា​ច្រើន៖

រូប​តំណាង​ The Spirit of Ecstasy ផ្នែក​ខាង​មុខ​របស់ Rolls Royce ជា​ពិសេស Rolls Royce Ghost នឹង​លឹប​ចូល​ទៅ​ក្នុង​ពេល​រថយន្ត​ចាក់​សោ។ ​

នៅ​ក្នុង​ទ្វារ​ខាង​ឆ្វេង​របស់ Rolls Royce Ghost មាន​រន្ធ​ក្នុង​ទ្វារ​មួយ​ទុក​ដាក់​ឆត្រ សម្រាប់​ប្រើ​ប្រាស់​ពេល​មាន​ភ្លៀង ហើយ​រន្ធ​មួយ​នេះ​អាច​សម្ងួត​ឆត្រ​សើម​បាន​ទៀត​ផង។

នៅ​ពេល អ្នក​ចង់​បិទ​ឬ​បើក​ទ្វារ អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​មួយ​នៅ​ជាប់​នឹង​សសរ​បង្អួច​​ (C-Pillar) នោះ​ទ្វារ​នឹង​បិទ​ដោយ​ស្វ័យ​ប្រវត្តិ។

នៅ​ចន្លោះ​កណ្ដាល​នៃ​កៅ​អី​ផ្នែក​ខាង​ក្រោយ​មាន​ប៊ូតុង​អេឡិចត្រូនិក​ សម្រាប់​បញ្ជា​មុខងារ​ផ្សេង​ៗ (​វិទ្យុ​ ចម្រៀង​ជាដើម)​ និង​មាន​កន្លែង​សម្រាប់​ដាក់​កែវភេសជ្ជៈ​ផង​ដែរ។ ​

ផ្នែក​ខាង​ក្រោយ​នៃ​​កៅអី​ខាង​មុខ​មាន​​​អេក្រង់​អេត្រូនិក​ និង​មាន​កន្លែង​ដែល​អាច​ឱ្យ​អ្នក​ដំណើរ​នៅ​ខាង​ក្រោយ​ដាក់​ឯកសារ Tablet ឬ Laptop ផ្សេងៗ​បាន។  

ចំពោះ​ស្លាក​ Logo Rolls Royce ​ដែល​នៅ​ជាប់​យ៉ាន់​រថយន្ត នៅ​តែ​បញ្ឈរ​ដដែល ទោះ​បី​រថយន្ត​កំពុង​បើក​ក៏​ដោយ។

ទ្វារ​គូទ​រថយន្ត​អាច​បិទ​បើក​បាន​ ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​។​​​​

ដំបូល​ផ្នែក​ខាង​មុខ អាច​បើក​បាន​ ប្រសិន​បើ​អ្នក​ដំណើរ​នៅ​ខាង​ក្នុង​ចង់​ទទួល​ពន្លឺ​ព្រះអាទិត្យ៕

]]>
កំពូលស្មាតហ្វូន Samsung Galaxy NOTE 10 | 10+ បានបង្ហាញខ្លួនពិតហើយ! http://rnr-news.com/?p=2897 Thu, 08 Aug 2019 23:58:14 +0000 http://rnr-news.com/?p=2897 (ភ្នំពេញ)៖ ក្រោយពីមហាព្រឹត្តិការណ៍ដ៏កក្រើកអស្ចារ្យ និងភ្ញាក់ផ្អើលបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលបានដាក់បង្ហាញរូបរាងពិតនៃ ស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 | 10+ នៅក្នុងទីក្រុង ញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក កាលពី ថ្ងៃ ពុធ ទី០៧ សីហា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃ ទី០៨ សីហា ឆ្នាំ ២០១៩ នៅកម្ពុជារួចមក ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា ក៏បានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់មកជួបជុំគ្នាទាំងអស់ ដើម្បីធ្វើការទស្សនានូវការផ្សាយផ្ទាល់នៅ ផ្សារទំនើប អ៊ីអន ភ្នំពេញ ជាន់ផ្ទាល់ដី Lively Plaza ដើម្បីធ្វើជាសក្ខីភាពនៃការបង្ហាញជាសាកលនូវ ស្តេចកំពូលស្មាតហ្វូន ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលពិភពលោកទាំងមូលកំពុងរង់ចាំនេះយ៉ាងអន្ទះសារ។

Galaxy Note 10 | 10+ ពិតជាមានភាពខុសគ្នាច្រើនមិនត្រឹមតែមានរាងស្អាត ឡូយ ទាន់សម័យ និងទាក់ទាញ ការបន្ថែមកាមេរ៉ាច្រើជាងមុន និងច្បាស់ជាងមុន ជាមួយអេក្រង់ធំជាងមុន និងថាមពលថ្មធំកាន់តែខ្លាំងជាងមុនប៉ុណ្ណោះទេថែមទាំងបំពាក់ជាមួយនឹងបច្ចេកវិទ្យា Ultrasonic Fingerprint on screen, កាមេរ៉ាមុខដ៏លេចធ្លោចំកណ្តាលអេក្រង់ (A single central punch-hole camera) យ៉ាងល្អបំផុត និងលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀត សម្រាប់បទពិសោធន៍ថ្មី ដែលមិនធ្លាប់មានក្នុងកំណត់ត្រាប្រចាំឆ្នាំ២០១៩ នេះផងដែរ ។

គួររំឭកផងដែរថា លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា បានថ្លែងថា «ក្នុងឆ្នាំ ២០១៩ នេះយើងពិតជាមានមោទនភាពក្រៃលែង ក្នុងការដាក់បង្ហាញនូវស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នាពេលនេះនៅកម្ពុជា ដែលកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន។ យើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា Samsung Galaxy Note 10 | 10+ ប្រចាំឆ្នាំ ២០១៩នេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុត ពីសំណាក់អតិថិជនទាំងអស់ ដែលកំពុងស្វែងរកនូវស្តេចកំពូលស្មាតហ្វូន ដ៏ល្អឥតខ្ចោះ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ» ។

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះ ស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នឹងបើកឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨ សីហា ដល់ ថ្ងៃទី១៨ សីហា ឆ្នាំ២០១៩ ជាមួយនឹការថែមជូន ២ ជម្រើសយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖

Galaxy Note10: (មានតែពណ៌ប្រាក់ប៉ុណ្ណោះ) តម្លៃ $899; ថែមជូន Galaxy Buds តម្លៃ $129; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $132 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!

Galaxy Note10+: មាន ៣ ពណ៌ (ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ស) តម្លៃ$1,059 ; ថែមជូនការ Upgrade ទៅ 512GB; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $330 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!

ដូច្នេះ កុំនៅបង្អង់យូរ សូមអញ្ជើញទៅហាង ដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុតដើម្បីទទួលយកបទពិសោធន៍ដ៏អស្ចារ្យ នៃស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ ដំបូងបំផុតឱ្យបានមុនគេ៕

]]>
ឥណ្ឌាបញ្ចេញរូបភាពផែនដីថតបានដោយ យាន Chandrayaan-2 ដែលកំពុងឆ្ពោះទៅឋានព្រះច័ន្ទ http://rnr-news.com/?p=2870 Mon, 05 Aug 2019 22:54:39 +0000 http://rnr-news.com/?p=2870 (ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានបញ្ចេញរូបភាពផែនដី ដែលថតបានពីទីអវកាសដោយយាន Chandrayaan-2 ខណៈយានអវកាសនេះ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT នៅយប់ថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

រូបភាពប៉ុន្មានសន្លឹកនោះ ត្រូវបានផ្តិតយកដោយកាមេរ៉ា LI4 ដែលបំពាក់លើយាន Chandrayaan-2 នៅចម្ងាយ៥,០០០គីឡូម៉ែត្រ ពីភពរបស់យើង ខណៈវាកំពុងឆ្ពោះទៅព្រះច័ន្ទ តាមរយៈការធ្វើដំណើរជុំវិញភពយើង ក្នុងគន្លងផ្លូវលក្ខណៈឃ្លាតឆ្ងាយបន្តិចម្តងៗ ហើយគេរំពឹងថា វានឹងផ្លាស់ចូលទៅដល់គន្លងរបស់ព្រះច័ន្ទនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

បន្ទាប់មក យានប្រភេទ Lander ឈ្មោះ Vikram នឹងផ្តាច់ខ្លួនចេញពីយានប្រភេទ Orbiter ដែលទាំងពីរគ្រឿងត្រូវបានហៅរួមគ្នាថា យានបេសកកម្ម Chandrayaan-2 ដើម្បីព្យាយាមចុះទៅជាន់លើផ្ទៃព្រះច័ន្ទ នៅថ្ងៃទី០៧ ខែកញ្ញា។ បើសិនទទួលបានជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ហើយ បន្ទាប់ពីសហភាពសូវៀត (រុស្ស៊ី) អាមេរិក និងចិន ដែលមានយានចុះទៅជាន់លើផ្ទៃព្រះច័ន្ទ ដោយសុវត្ថិភាព។

ក្រោយចុះដល់ យានមួយគ្រឿងផ្សេងទៀតប្រភេទជា Rover ឈ្មោះថា Pragyan ដែលយាន Vikram បាននាំយកទៅជាមួយគ្នា នឹងត្រូវចល័តនៅលើផ្ទៃព្រះច័ន្ទ ខណៈយាន Vikram ផ្ទាល់ គឺយានសម្រាប់ចុះចត ពុំអាចផ្លាស់ទីបានឡើយ។ អាយុកាលសម្រាប់ ការធ្វើប្រតិបត្តិការនៃយាន Pragyan គឺត្រឹម១៤ថ្ងៃប៉ុណ្ណោះ ដោយវាត្រូវគេរំពឹងថា នឹងអាចធ្វើដំណើរបានយ៉ាងតិចកន្លះគីឡូម៉ែត្រ ពីយាន Vikram ហើយផ្តិតយករូបភាពមួយចំនួន ព្រមទាំងប្រមូលទិន្នន័យនៅលើផ្ទៃព្រះច័ន្ទ ដើម្បីបាញ់បញ្ជូនមកផែនដីវិញ។

Chandrayaan-2 គឺជាបេសកកម្មឆ្ពោះទៅកាន់ឋានព្រះច័ន្ទជាលើកទីពីររបស់ប្រទេសឥណ្ឌា។ ចំណុចខុសគ្នារវាង បេសកកម្មទាំងពីរ គឺត្រង់ថា បេសកកម្ម Chandrayaan-1 ពុំមានយាន Lander សម្រាប់ចុះចតឡើយ គឺមានតែយាន Orbiter សម្រាប់សិក្សាព្រះច័ន្ទពីចម្ងាយ។ បេសកកម្ម Chandrayaan-1 បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០០៨ ខណៈនៅខែវិច្ឆិកា ឆ្នាំដដែល វាបានបាញ់វត្ថុមួយទៅបំបុកផ្ទៃនៃតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយបេសកកម្មនេះបានបញ្ចប់ទៅកាលពីខែសីហា ឆ្នាំ២០០៩៕

]]>
សូមប្រយ័ត្ន..! ពាក្យ ៥ ឃ្លាដែលគេនិយមប្រើ លើបណ្តាញអ៊ីនធឺ ណេត បោកមនុស្សបានសម្រេចអស់ច្រើនរួច​មកហើយ http://rnr-news.com/?p=2864 Mon, 29 Jul 2019 04:45:41 +0000 http://rnr-news.com/?p=2864 ពាក្យ ៥ឃ្លាដែលគេនិយមប្រើលើអ៊ីនធឺណេត បោកមនុស្សអស់ច្រើនរួច​មកហើយ។ ការបោកប្រាស់មាននៅគ្រប់ទីកន្លែង​ ហើយបើនៅលើអ៊ីនធឺណេត​ទៀត​កាន់តែ​ច្រើន ដោយកន្លង​មកមានជនរងគ្រោះរាប់ភ្លេច​ត្រូវ​បាន​គេលួច​លុយកុង​ធនាគារ ឬ​លួច​ពត៌មានទិន្នន័យសម្ងាត់ផ្សេងៗជាដើម។ បើតាមទិន្នន័យពីខាង​រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឱ្យដឹង​ថា យុវជន​ដែលមានអាយុ ២០ ទៅ ២៩ឆ្នាំប្រមាណជាង ៤០%​រងគ្រោះ​ដោយសារការបោកលុយលើអនឡាញ។

ហេតុនេះមានតែភាពឈ្លាស​វៃ និង​ការពិចារណាឱ្យល្អិត​ល្អន់នោះទេ ទើប​មិនឱ្យគេ​បោកបាន​។ ខាងក្រោម​នេះជា​ឃ្លាបោក ៥ឃ្លាដែល​ជនខិលខូច​ពេញនិយមប្រើបំផុត ហើយភាគច្រើនស្ថិត​ក្រោមរូបភាពការ​ឱ្យចុចលើតំណរលីង ឬ​ផ្ដល់ទិន្នន័យជាលេខសម្ងាត់តែម្ដង។

១. ត្រូវ​ការ​អ្នកស្នង​មរតក
ជាក្បួនចាស់គំរិលមួយ ប៉ុន្តែ​នៅមានអ្នកចាញ់បោកដោយជនខិលខូច​បានធ្វើជាសារតាមរយៈ​អ៊ីម៉ែលឬ Messenger ហើយ​លើកឡើង​ថាមានសេដ្ឋី ឬ​ស្ដេច​នៃប្រទេស​ណាមួយស្លាប់ឬចូលទីវង្គត ហើយត្រូវ​ផ្ទេរមរតកបន្ទាន់ជាចំនួនទឹកប្រាក់ខ្ទង់លានៗដុល្លារ​តែតម្រូវ​ឱ្យលោកអ្នក​ផ្ទេរ​ប្រាក់​ចំនួន​ប៉ុននេះ ប៉ុននោះសិនទើបអាច​ទទួលបានមរតកទាំង​អស់នោះ។

២. គណនីរបស់អ្នកត្រូវ​បានគេហេ​ក គួរ​ផ្លាស់ប្ដូរ​លេខសម្ងាត់ជាបន្ទាន់
មិនមែនឱ្យតែមានពាក្យនេះសុទ្ធតែជាអ៊ីម៉ែលបោកទាំងអស់នោះទេ ប៉ុន្តែ​គួរពិនិត្យមើល​អ្នកផ្ញើរ​មកឱ្យបានច្បាស់​ថាជាគណនីរបស់ក្រុមហ៊ុនមែនដែរឬទេ បន្តមកទៀត​ត្រូវ​ពិនិត្យមើលតំណរ​លីង​ដែលគេដាក់មកតើពិតជាលីង​របស់ក្រុមហ៊ុនមែនឬទេ។ ឧទាហរណ៍បើជាលីង​របស់ក្រុមហ៊ុនធំៗពិត​មែនប្រាកដ​ជាមានរូបរាង​ដូចជា www.facebook.com/… ឬ www.google.com/… ជាដើម។

៣. ត្រូវ​ការ​ខ្ចីលុយ ឬ​សុំលុយបន្ទាន់
នៅខ្មែរយើងកន្លងមកមានអ្នក​រងគ្រោះដោយសារករណីនេះជាច្រើនអ្នកមកហើយ ដោយមានសាច់ញាតិឬមនុស្សជិតស្និត​ឆាតមក​សុំខ្ចីលុយដោយយោង​មូលហេតុត្រូវ​ការបន្ទាន់ តែដល់ផ្ញើរទៅហើយទើបដឹង​ថាគណនីត្រូវ​បានគេលួច​យក​។ ដើម្បីបង្ការកុំឱ្យមានការ​ភ័ន្ធ​ច្រឡំ ឬចាញ់បោកគេ គួរ​ណាស់តែធ្វើការ​ហៅទូរស័ព្ទ​ទៅដោយផ្ទាល់តែម្ដង។

៤. ចង់ដាក់ផ្ទាំង​ពាណិជ្ជកម្ម ឬផុស
សម្រាប់ម្ចាស់អាជីវកម្មដែលកំពុង​តែកាន់ផេកហ្វេសប៊ុកប្រហែលជាឧស្សាហ៍ឃើញហើយ ដោយមាន​គណនីក្លែង​ក្លាយមួយចំនួន​ឆាតមក​ ដោយពួកគេ​ចង់​សហការ​ផ្សាយពាណិជ្ជកម្មនៅលើផេកជាថ្នូរ​នឹង​ទឹកប្រាក់ច្រើន ក្នុង​ផ្ទាំង​ពាណិជ្ជកម្មមួយ ឬ​ស៊ែរលីង​ដែលពួកគេភ្ជាប់មក។ ប៉ុន្តែក្រោយយើង​ចុចលីងដែលគេដាក់ទៅ ជនខិលខូច​នោះអាចជ្រៀតជ្រែកចូលគណនីរបស់យើងបាន។ មួយក្បាច់ទៀតគឺពួកគេសុំឱ្យ​យើង​ដាក់គណនីគេធ្វើជា អេដមីនតែម្ដង។

៥. “អបអរសាទរ! លោកអ្នកឈ្នះរង្វាន់ហើយ សូមចុចចូលតាមតំណរនេះ…”
ជារឿង​ធម្មតាទេ ដែលនៅលើ​ផេកមួយចំនួនគេចាប់រង្វាន់​ ដើម្បី​ឱ្យអតិថិជន​ឬអ្នកគាំទ្រគេ ប៉ុន្តែ​មានផេកមួយចំនួនមានប្រភពមិនច្បាស់លាស់ធ្វើការផ្ដល់ជារង្វាន់នេះ រង្វាន់នោះ ហើយឱ្យចុចចូលទៅកាន់លីងដែលគេរៀបចំទុក។

នេះគ្រាន់តែ​ជា​ពាក្យបោកប្រាស់មួយចំនួនដែលយើងឧស្សាហ៍ជួបតែប៉ុណ្ណោះ ដោយមាន​ច្រើនរាប់មិនអស់ទៀតគ្រាន់តែក្នុង​រូបភាពផ្សេងៗ ហេតុនេះគួរតែប្រយ័ត្នប្រយែងឱ្យមែនទែន​នៅលើអ៊ីនធឺណេត ដោយកុំចូលឱ្យសោះវេប សាយណាដែលមិនស្គាល់ ដើម្បីសុវត្ថិភាពរៀងៗខ្លួន។

]]>
បទល្មើសដាក់សម្រាស់ក្នុង ឃុំសំរោងសែន គេមិនសង្ឃឹម ថាអាចទប់ស្កាត់ឬបង្ក្រាបអោយថមថយឡើយ !!! តើពិតដែរឬទេអាជ្ញាធរមូលដ្ឋាន និង សហគមន៍ ជាអ្នករួមគិត រួមធ្វើ http://rnr-news.com/?p=1550 Sat, 30 Mar 2019 11:31:15 +0000 http://rnr-news.com/?p=1550 កំពង់ឆ្នាំង៖ បើទោះជាជំនាញរដ្ឋបាលជលផលខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបយ៉ាងណាក៍ដោយគេសង្កេតឃើញថាបទល្មើសនេសាទក្រប់រូបភាពកើតឡើងគួរអោយកត់សម្គាល់ ខណៈមន្ត្រីរដ្ឋបាលជលផលមានកម្លាំងតិច ឯសហគមន៍ដើរតួជាអ្នកបង្កើតអោយមានបទល្មើសទៅវិញ ។

]]>
នរណាដឹង !! តើ Galaxy Tab S4 អស្ចារ្យកម្រិតណា? http://rnr-news.com/?p=665 Sat, 01 Sep 2018 09:41:03 +0000 http://rnr-news.com/?p=665 SAMSUNG: Galaxy Tab S4 ជា ឧបករណ៍ដ៏ឆ្លាតវៃ ជាដៃគូដែលមានភាពរស់រវើក ផលិតភាព សមត្ថភាពនិងជំនាញខ្ពស់ នាំមកនូវការបំពេញការងារចម្រុះ និងការកម្សាន្តគ្មានដែនកំណត់។

Samsung Dex ផលិតភាព ពេញដោយភាពងាយស្រួល ជាមួយ Samsung Dex មានជាលើកដំបូងនៅលើ Tab S4។

Tab S4 ក្លាយជាកុំព្យូទ័រ អាចបំពេញបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាប្រកបដោយភាពងាយស្រួលបំផុត។ ជាមួយ Task Bar, Multi-Window, និងមុខងារ drag &drop ដែលដំណើរការដោយរលូន នោះ Tab S4 ដោយគ្រាន់តែបើកមុខងារ Samsung DeX តាម Quick Panel និងបន្ថែម Keyboard និង Mouse របស់ Android វានឹងក្លាយជាកុំព្យូទ័រមួយភ្លាម។

ភ្ជាប់មកជាមួយ S Pen៖ មុខងារចម្រុះរបស់ S Pen បាននាំមកនូវផលិតភាពការងារកាន់តែខ្ពស់។ អ្នកអាចកត់ទុករាល់អ្វីដែលអ្នកបានឃើញ ឬនឹកឃើញ នៅលើអេក្រង់ផ្ទាល់ ពេលថាប់ផ្លែតនេះ ត្រូវបានបិទ។ អ្នកអាចប្រើ Live Message ដើម្បីបង្កើតការកត់ត្រាសារឆ្លើយឆ្លងជាលក្ខណៈជីវចលរស់រវើក ឬអាចបកប្រែពាក្យ ឬឃ្លាណាមួយដោយគ្រាន់តែចុចមុខងារបកប្រែដែលមានស្រាប់នៅលើ S Pen ប៉ុណ្ណោះ។

បន្ថែមអានុភាព សមត្ថភាពខ្ពស់៖ ល្បឿន LTE របស់ Tab S4 កើនឡើងរហូតដល់ 1Gbps អាចឲ្យអ្នកប្រើប្រាស់បានកាន់តែលឿន និងបានកាន់តែច្រើន។ ជាមួយអង្គផ្ទុកទិន្នន័យមានស្រាប់ 64gb និង ម៉េម៉ូរីដែលអាចបន្ថែមតាមរន្ធកាត Micro SD រហូតដល់ 400gb អ្នកនឹងទទួលបានអង្គផ្ទុកយ៉ាងធំទូលាយ និងបរិបូរ សម្រាប់រាល់ឯកសារ និងវីដេអូ។

ការកម្សាន្តដែលធ្វើឲ្យអ្នកស្លុងអាមរ្មណ៍៖ អេក្រង់កម្រិត sAMOLED ទំហំ 10.5 អ៊ីញ ផ្ដល់នូវទស្សនីយភាពរស់រវើក ដែលនឹងធ្វើឲ្យអ្នកស្លុងអារម្មណ៍ទៅក្នុងពិភពកម្សាន្តដែលប្រាថ្នា។ នេះជាការបន្ថែមដែលអ្នកប្រើប្រាស់ពុំធ្លាប់ទទួលបានពីមុនមក។

ថ្មកាន់ ប្រើបានយូរ៖ Galaxy Tab S4 មានថ្មទំហំ 7,300mAh ដែលអាចកាន់ភ្លើងរហូតដល់១៥ម៉ោង សម្រាប់ការចាក់វីដេអូ ដែលអ្នកអាចទស្សនាកម្សាន្តជាមួយកម្មវិធីនានាដែលអ្នកចូលចិត្តបានដោយលែងបារម្ភពីរឿងសាកថ្ម។ ពេលអស់ថ្ម អ្នកក៏អាចសាកបានពេញលឿនផងដែរ។

Bixby បម្រើជូនអ្នក៖ Bixby នឹងក្លាយជាមុខងារដ៏ឆ្លាតវៃ ដែលអាចធ្វើអ្វីៗតាមការបញ្ជារបស់អ្នកបាន។ ជាមួយឧបករណ៍ប្រើប្រាស់ប្រចាំគេហដ្ឋានឆ្លាតវៃដែលមាន SmartThing app អ្នកអាចប្រើឲ្យ Bixby បិទបើកម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងឧបករណ៍ឆ្លាតវៃជាច្រើនទៀត។

ឧបករណ៍ឆ្លាតវៃដែលផ្ដល់អត្ថប្រយោជន៍គ្មានដែនកំណត់នេះ បង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាហើយជាមួយតម្លៃត្រឹម 699$ ជាមួយជម្រើស២ពណ៌ គឺពណ៌ខ្មៅ និងប្រផេះ៕

https://www.samsung.com/global/galaxy/galaxy-tab-s4/

 

]]>
ប្រយ័ត្ន ! ក្រសួងប្រៃសណីយ៍ព្រមានពីការវាយប្រហារបែបថ្មីតាមអ៊ីនធើណេត http://rnr-news.com/?p=493 Thu, 26 Jul 2018 15:23:46 +0000 http://rnr-news.com/?p=493 រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​កើនឡើង​នូវ​ការ​វាយប្រហារ​បែប​វិស្វកម្ម​សង្គម (Social Engineering Attack) និង​ការ​បោក​បញ្ឆោត (Phishing Attack ) ក្រោយ​ពី​ការ​ប្រហារ​បែប​នេះ​កើត​មាន​ជា​បន្តបន្ទាប់​ចំពោះ​អ្នក​ប្រើប្រាស់​តាម​អុី​ម៉ែ​ល​, បណ្តាញ​សង្គម និង​វេ​ប​សាយ​តាម​Mobile Apps ។

ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT) នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគម​នាគមន៍ បាន​ចេញ​សេចក្តី​ប្រកាស​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​អ្នកបម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​នេះ ដោយសារ​កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​កើនឡើង​យ៉ាងច្រើន​នូវ​ការ​វាយប្រហារ​បែប​វិស្វកម្ម​សង្គម និង​ការ​បោក​បញ្ឆោត ដើម្បី​លួច​យក​គណនី (​ឈ្មោះ និង​ពាក្យ​សម្ងាត់​) ដើម្បី​បម្រើ​គោលបំណង​ទុច្ចរិត​ណាមួយ ។

ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នេះ បាន បញ្ជាក់​ថា ៖« ការ​វាយប្រហារ​ទាំងនោះ​កើត មាន​ឡើងជា​ច្រើន​ទម្រង់​ដូច​ជា តាម​អុី​ម៉ែ​ល បណ្តាញ​សង្គម វេ​ប​សាយ និង​តាម​Mobile Apps ឬ​តាម​តំណ​ភ្ជាប់ (links) ជាដើម » ។

តើ​អ្វី​ទៅ​ជា​ការ​វាយប្រហារ​បែប​វិស្វកម្ម​សង្គម (Social Engineering Attack) ?
ការ​វាយប្រហារ​បែប​វិស្វកម្ម​សង្គម គឺជា​ការ​វាយប្រហារ​តាម​អុី​ន​ធើ​រ​ណេ​ត​មួយ​បែប ដែល​អ្នក​វាយប្រហារ​ប្រើប្រាស់​ប្រតិកម្ម​របស់​មនុស្ស (​ជំនាញ​សង្គម​) ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​អង្គភាព​មួយ ។ អ្នក​វាយប្រហារ​ដែល​អាច​អះអាង​ថា ជា​បុគ្គលិក​ថ្មី ឬ​ជា​អ្នក​ផ្គត់ផ្គង់​សេវា ឬ​ជា​អ្នក​ដទៃ​ផ្សេង​ទៀត បាន​ធ្វើការ​សាកសួរ​ព័ត៌មាន​ជា​ច្រើន​ពី​អ្នក ។ ក្នុង​ករណី​ដែល​មិន​ទាន់​មាន​ព័ត៌មាន​ពេញលេញ​ទេ អ្នក​វាយប្រហារ​នោះ​នឹង​ធ្វើការ​ស្វែងរក​ព័ត៌មាន​បន្ថែម​ពី​ប្រភព​ផ្សេង​ទៀត ។

តើ​អ្វី​ទៅ​ជា​ការ​វាយប្រហារ​បោក​បញ្ឆោត (Phishing Attack) ?
Phishing Attack គឺជា​ទម្រង់​មួយ​នៃ​ការ​វាយប្រហារ​បែប​វិស្វកម្ម​សង្គម ។ ការ​វាយប្រហារ Phishing គឺ​ប្រើប្រាស់​នូវ​អុី​ម៉ែ​ល ឬ​ក៏​វេ​ប​សាយ​ផ្ទុកមេរោគ ដើម្បី​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន ដោយ​តាំងខ្លួន​ធ្វើ​ជា​អង្គភាព​ស្របច្បាប់​ត្រឹមត្រូវ (​តែ​ជា​ការ​បោក​បញ្ឆោត​ប៉ុណ្ណោះ​) ។ ជា​ឧទាហរណ៍ អ្នក​វាយប្រហារ​អាច​ផ្ញើ​អុី​ម៉ែ​ល​មួយ ដោយ​តាំងខ្លួន​មក​ពី​ក្រុមហ៊ុន Credit Card ឬ​អង្គភាព​ហិរញ្ញវត្ថុ​ណាមួយ ដែល​ធ្វើការ​ស្នើ​សុំ​នូវ​ព័ត៌មាន​គណនី (​លេខ​គណនី​, ឈ្មោះ​, ពាក្យ​សម្ងាត់​) ដោយ​ហេតុផល​មាន​បញ្ហា​អ្វីមួយ​។ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ឆ្លើយ​តប​ទៅ​នឹង​សំណើ អ្នក​វាយប្រហារ​នឹង​ចូល​ទៅ​កាន់កាប់​គណនី​នោះ​តែ​ម្តង (​ដោយ​ដូរ​ពាក្យ​សម្ងាត់​របស់​អ្នក​ចេញ​)​។

តើ​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ជៀសវាង​ពី​បញ្ហា​នេះ (​មិន​ក្លាយ​ខ្លួន​ទៅ​ជា​ជន​រង​គ្រោះ​) ?
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ផ្តល់​ជា​យោបល់​ថា សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទូរស័ព្ទ​ពី​អ្នក​មិន​ស្គាល់ ហើយ​តាំងខ្លួន​ថា ជា​អ្នក​នេះ​ឬ​អ្នក​នោះ​, ការ​ចូល​មើល​វេ​ប​សាយ​មិន​មាន​ប្រភព​ច្បាស់លាស់ ឬ​ទទួល​បាន​អុី​ម៉ែ​ល​សាកសួរ​អំពី​ព័ត៌មាន​ផ្ទៃក្នុង​អង្គភាព ។ បើ​មិនមែន​ជា​បុគ្គល​ដែល​អ្នក​ស្គាល់ ហើយ​តាំងខ្លួន​មក​ពី​អង្គភាព​ណាមួយ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​បុគ្គល​នោះ ពី​អង្គភាព​នោះ​ដោយ​ផ្ទាល់ ។
-​មិន​ត្រូវ​ផ្តល់​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​ព័ត៌មាន​អំពី​អង្គភាព​របស់​អ្នក ដោយ​មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ (network infrastructure) លុះត្រាតែ​អ្នក​ប្រាកដ​ឲ្យ​បាន​ច្បាស់​អំពី​បុគ្គល​ម្នាក់​នោះ ។
-​មិន​ត្រូវ​បញ្ចេញ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​ព័ត៌មាន​ហិរញ្ញវត្ថុ​នៅ​ក្នុង​អុី​ម៉ែ​ល និង​មិន​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​អុី​ម៉ែ​ល​មិន​មាន​ប្រភព​ច្បាស់លាស់ រួម​មាន​ទាំង​តំណ​ភ្ជាប់ (links) នៅ​ក្នុង​អុី​ម៉ែ​ល​ផង​ដែរ ដោយ​មិន​ត្រូវ​ផ្ញើ​នូវ​ព័ត៌មាន​សម្ងាត់ (sensitive) តាម​អុី​ម៉ែ​ល ឬ​អុី​ន​ធើ​រ​ណេ​ត ដោយ​មិន​បាន​ធ្វើ​កូដ​នី​យ​កម្ម (encrypt) នោះ​ឡើយ ។
-​សូម​មានការ​ចាប់អារម្មណ៍​អំពី​អាសយដ្ឋាន​របស់​វេ​ប​សាយ (URL) ។ អាសយដ្ឋាន​វេ​ប​សាយ​ក្លែងក្លាយ​អាច​ស្រ​ដៀង​គ្នា​ទៅ​នឹង​វេ​ប​សាយ​ពិតប្រាកដ ។
-​ធ្វើការ​អាប់​ដេ​ត​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ (Operating System) និង​កម្មវិធី​ទាំងអស់​ដែល​មាន​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក ព្រមទាំង​ដំឡើង និង​អាប់​ដេ​ត​កម្មវិធី​កម្ចាត់​មេរោគ​ឲ្យ​បាន​ទៀងទាត់ ។ បើកមុខ​ងារ anti-phishing ដែល​មាននៅ​ក្នុង web browsers និង​កម្មវិធី​អុី​ម៉ែ​ល (email client) ។

តើ​ត្រូវធ្វើ​ដូច​ម្តេច បើសិនជា​អ្នក​គិត​ថា​ខ្លួន​ជា​ជន​រង​គ្រោះ ?
បើសិនជា​អ្នក​ជឿជាក់​ថា អ្នក​បាន​បញ្ចេញ​ព័ត៌មាន​អំពី​អង្គភាព​អ្នក សូម​ធ្វើការ​រាយការណ៍​ទៅ​កាន់​បុគ្គល​ទទួលខុសត្រូវ​នៅ​ក្នុង​អង្គភាព ដោយ​អាច​មាន​អភិបាល​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន ជាដើម ។ បើសិនជា​អ្នក​ជឿជាក់​ថា ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​អ្នក​ត្រូវ​បាន​លួច សូម​ទាក់ទង​ទៅ​កាន់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​អ្នកជា​បន្ទាន់ ហើយ​បិទ​គណនី​ដែល​រង​គ្រោះ ។ ធ្វើការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​ជា​បន្ទាន់ បើសិន ជា​អ្នក​បាន​បញ្ចេញ​ដោយ​ប្រការ​ណាមួយ​នោះ​។ បើសិនជា​អ្នក​ប្រើប្រាស់​ពាក្យ​សម្ងាត់​ដូច​ៗ​គ្នា​ជា​ច្រើន​វេ​ប​សាយ​នោះ សូម​ធ្វើការ​ផ្លាស់​ប្តូរ​វា​ម្តង​មួយ​ៗ ហើយ​មិន​ត្រូវ​ប្រើប្រាស់​ពាក្យ​សម្ងាត់​នោះ​នៅ​ថ្ងៃក្រោយ​ទៀត​ឡើយ ។
សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​សញ្ញា​នៃ​ការ​លួច​អត្តសញ្ញាណ ។ សូម​ចូល​ទៅ​កាន់​ព័ត៌មាន​បន្ថែម https://www.camcert.gov.kh/identity-theft/ ។
អ្នក​អាច​រាយការណ៍​អំពី​បញ្ហា​នេះ​មក​កាន់​ការិយាល័យ CamCERT តាម​រយៈ​អុី​ម៉ែ​ល incident@camcert.gov.kh ឬ​ចូល​ទៅ​កាន់​វេ​ប​សាយ https://www.camcert.gov.kh ឬ​អ្នក​ក៏​អាច​ធ្វើការ​ប្តឹង​ទៅ​ស្ថាប័ន​នគរបាល​ជាតិ (​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​) ។ ជា​ចុង​ក្រោយ សន្តិសុខ និង​សុវត្ថិភាព នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​អ្នក ៕

]]>
ក្រសួង​ប្រៃ​សណី​យ៍និង​ទូរគមនាគមន៍​ស្នើ​ឱ្យ​គ្រប់​ប្រ​តិបត្តិករ​ទូរស័ព្ទ​ចល័ត​​ទាំង​អស់​យក​ចិត្ត​ទុក​ដា​ក់​ក្នុង​ការ​ពង្រឹង​គុណ​ភាព​សេវា​របស់​ខ្លួន ភ្នំពេញ៖ ដើម្បី​​ជួយ​សម្រួល​​ដល់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរគមនា​គមន៍​ http://rnr-news.com/?p=322 Sun, 08 Jul 2018 07:31:35 +0000 http://rnr-news.com/?p=322 ភ្នំពេញ៖ ដើម្បី​​ជួយ​សម្រួល​​ដល់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរគមនា​គមន៍សម្រាប់​ការឃោសនា​បោះ​ឆ្នោតនិង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី៦​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ ក្រសួង​​ប្រៃ​សណីយ័ និង​ទូរគមនាគមន៍​ស្នើ​ឱ្យ​គ្រប់​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង​គុណភាព​សេវា​របស់​ខ្លួន។សេវាទូរគមនាគមន៍​ដើរ​តួ​នាទី​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ស្វែង​យល់​អំពី​ព័ត៌មាន​ តាមដានការ​ផ្សព្វផ្សាយ​គោលនយោបាយរបស់គណបក្សនីមួយៗ និង​ការ​តា​ម​ដាន​រាល់​ព្រឹត្តិការណ៍​សំខាន់់ៗនានា ដោយ​ហេតុ​នេះ​ហើយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​បណ្ដា​ប្រតិបត្តិករ​ទាំង​អស់​នឹងយក​ចិត្ត​ទុ​ក​អនុវត្តប្រកប​ដោយ​ប្រសិទ្ធិភាព៕

]]>
ក្រុមហ៊ុន Apple អះអាងថានឹងទទួលបានអេក្រង់ OLED ពីក្រុមហ៊ុន LG ដើម្បីកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុន Samsung លើផ្នែកនេះ http://rnr-news.com/?p=237 Sun, 01 Jul 2018 08:19:17 +0000 http://rnr-news.com/?p=237 ក្រុមហ៊ុន Apple អះអាងថានឹងទទួលបានអេក្រង់ OLED ពីក្រុមហ៊ុន LG ដើម្បីកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុន Samsung លើផ្នែកនេះយោងតាមប្រភពព័ត៌មានអនាមិកដែលទីភ្នាក់ងារព័ត៌មាន Bloombergទទួលបាន ថាក្រុមហ៊ុនApple អាចនឹងប្រើ ក្រុមហ៊ុនLG ជាអ្នកផ្គត់ផ្គង់ជំនួសសម្រាប់បន្ទះអេឡិចត្រូនិករបស់ខ្លួនដែលប្រើប្រាស់នៅក្នុងទូរស័ព្ទ iPhone X របស់ខ្លួន។

ការមាន LG ជាអ្នកផ្គត់ផ្គង់ទីពីរនឹងជួយឱ្យបច្ចេកវិទ្យាយក្សដ៏ធំសម្បូរបែប OLED បង្ហាញបានលឿននិងកាត់បន្ថយការចំណាយ។ កាលពីមុនក្រុមហ៊ុន Apple ពឹងផ្អែកតែទៅលើក្រុមហ៊ុន Samsung ដើម្បីផ្គត់ផ្គង់អេក្រង់ OLED របស់ខ្លួនមានន័យថាក្រុមហ៊ុនកូរ៉េខាងត្បូងអាចគិតប្រាក់ចំណេញខ្ពស់ជាងមុនដោយសារតែវាមានផ្តាច់មុខ។

Bloomberg បានរាយការណ៍ថាក្រុមហ៊ុន LG នឹងផ្គត់ផ្គង់អេក្រង់ពី 2 លានទៅ 4 លានអេក្រង់ OLED នៅក្នុងកិច្ចព្រមព្រៀងដំបូងខណៈដែលខ្លួនព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួន។ សម្រាប់ការប្រៀបធៀបកិច្ចព្រមព្រៀងដំបូងរបស់ក្រុមហ៊ុន Samsung ជាមួយក្រុមហ៊ុន Apple គឺដើម្បីផលិតអេក្រង់ OLED ប្រហែលជា 100 លានដែលត្រូវបានប្រើនៅក្នុងផលិតផល iPhone X ។

ឈ្មោះរបស់ក្រុមហ៊ុន LG បានលេចឡើងនៅក្នុងរបាយការណ៍មុន ៗ អំពីដំណើរស្វែងរករបស់ក្រុមហ៊ុន Apple សម្រាប់អ្នកផ្គត់ផ្គង់ទីពីរខណៈពេលដែលក្រុមហ៊ុនដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានត្រលប់មកផលិតអេក្រង់ OLED ជាមួយ V30 ។ ប៉ុន្តែគុណភាពនៃអេក្រង់ V30 គឺមិនល្អដូចអេក្រង់ OLED របស់ក្រុមហ៊ុន Samsung នៅក្នុងស្មាតហ្វូន Galaxy របស់ខ្លួនទេហើយសមត្ថភាពផលិតតូចជាងរបស់ក្រុមហ៊ុន LG ត្រូវបានគេស្គាល់ច្បាស់។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Samsung មិនបានរីករាយនឹងតំណែងរបស់ខ្លួនជាអ្នកផ្គត់ផ្គង់អេឡិចត្រូនិកតែមួយគត់សម្រាប់ក្រុមហ៊ុន Apple ឡើយ។ នៅក្នុងខែកុម្ភៈក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថាបានកាត់បន្ថយផលិតកម្ម OLED បន្ទាប់ពីការលក់ទូរស័ព្ទ iPhone តិចជាងការរំពឹងទុកហើយវាក៏កំពុងស្វែងរកទីផ្សារសម្រាប់អតិថិជនបន្ថែមលើសពី Apple ផងដែរ។ ប្រសិនបើប្រភពត្រឹមត្រូវហើយក្រុមហ៊ុន Apple ភ្ជាប់ជាមួយក្រុមហ៊ុន LG កិច្ចព្រមព្រៀងនេះអាចជួយក្រុមហ៊ុនទាំងបីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការតភ្ជាប់ពីរបី។

]]>