រូបភាពនិងវីដេអូប្លែកៗ – រស្មីនគររាជ http://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Sun, 27 Feb 2022 04:17:23 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 http://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg រូបភាពនិងវីដេអូប្លែកៗ – រស្មីនគររាជ http://rnr-news.com 32 32 សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅឃុំអណ្តូងស្នាយ http://rnr-news.com/?p=8786 Sun, 27 Feb 2022 04:17:22 +0000 http://rnr-news.com/?p=8786 កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត សុធា  ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅ វេលាម៉ោង១៧:៤០នាទី ថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្បង្ក្រាបករក្សា​ទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបំពង់ផ្ចិតឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​  ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរ បាលខេត្តកំពង់ឆ្នាំងទទួលផែនបង្ក្រាបគ្រឿងញៀន​ បានឲ្យដឹងថា ជនសង្ស័យដែល​ ត្រូវបានឃាត់ខ្លួន​  ឈ្មោះ​  មាស ចាន់សុវង្ស (ហៅស) ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិបំពង់ផ្ចិត ឃុំអណ្ដូង ស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។​ ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៥ កញ្ចប់ .ទូរស័ព្ទដៃ ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវីធី ៕

]]>
មុខរបរកំពុងពេញនិយម! រកលុយបានខប់ៗនៅប្រទេសកុងហ្គោ, ដឹកសាកសពមួយម៉ោង 300$ ហើយថែមទាំង…. http://rnr-news.com/?p=2475 Mon, 03 Jun 2019 06:22:48 +0000 http://rnr-news.com/?p=2475

ទោះបីជាមានទីតាំងស្ថិតនៅដាច់ស្រយ៉ាលយ៉ាងណាក៍ដោយ សម្រាប់ការដឹកជញ្ជូនសាកសពត្រូវបានគេធ្វើឡើងដោយការប្រើប្រាស់រថយន្តឬក៍យាន្តជំនិះផ្សេងទៀតដែរ ដោយមានការបិទបាំង តែសម្រាប់ប្រជាជននៅតំបន់ទាំងនេះវិញពួកគាត់ពិតជាគួរអោយអាណិតខ្លាំងណាស់ដោយត្រូវដឹកសាកសពតាមម៉ូតូទៅវិញ។វាគឺជារឿងរ៉ាវដែលបានកើតឡើងនៅប្រទេសក្រីក្រនៅទ្វីបអាហ្វ្រិក។

កាលពីពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមម្នាក់រស់នៅប្រទេសកេនយ៉ា បានចែករំលែកនូវរូបភាពដែលគួរអោយព្រឺឆ្អឹងខ្នងដែលបានបង្ហាញពី​របៀបដែលអ្នកស្រុកនៅសាធារណរដ្ឋកុងហ្គោ ដឹកជញ្ជូនសាកសពទៅកាន់កន្លែងធ្វើពិធីបុណ្យ។

អ្នករស់នៅក្នុងតំបន់បានរុំសាកសពនឹងក្រណាត់ហើយចងរិតយ៉ាងតឹងដឹកតាមម៉ូតូឆ្លងកាត់តាមផ្លូវសាធារណៈដូចដែលគេដឹករបស់របរផ្សេងទៀតអញ្ចឹងដែរ។ នេះគឺជាទម្លាប់របស់អ្នកដែលរស់នៅប្រទេសនេះ។ គេមានសេវាកម្មដឹកជញ្ជូនសាកសពទៅដល់កន្លែងតែម្តង។ ដោយសារតែវាមានភាពងាយស្រួលចំពោះគ្រួសារនៃសពពួកគេភាគច្រើនបានជ្រើសរើសយកនូវជម្រើសមួយនេះ។ ចំពោះតម្លៃវិញវាអាចរហូតដល់ ៣០០ ដុល្លាសហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូនរយៈពេលមួយម៉ោង។

យោងតាមអ្នកស្រុកដែលបានដឹងពីរឿងរ៉ាវនេះពួកគាត់បានបង្ហើបថា មុខរបរនេះរកលុយបានច្រើនណាស់ ដោយក្រុមគ្រួសារជាធម្មតាបានចំណាយលុយច្រើនទៅលើអ្នកបើកបរ ដោយមានប្រាក់ឈ្នួលហើយនិងលុយធីបផងដែរ ដោយសារតែហេតុនេះហើយក្មេងៗនៅក្នុងភូមិដណ្តើមគ្នាដូចជាដណ្តើមម៉ូតូមូយជិះ ម៉ូតូឌុបអញ្ចឹងដែរ៕

ប្រភព៖ morningfresh

]]>
ប្រាសាទភ្នំបាណន់ http://rnr-news.com/?p=2006 Thu, 18 Apr 2019 13:37:01 +0000 http://rnr-news.com/?p=2006 បាត់ដំបង៖ ប្រាសាទបាណន់បច្ចុប្បន្នជារមណីយដ្ឋាន ប្រវត្តិសាស្រ្តមួយក្នុងខេត្តបាត់ដំបង នៅទិសពាយ័ព្យនៃប្រទេសកម្ពុជា ។

ប្រាសាទភ្នំបាណន់នេះស្ថិតនៅខាងត្បូងទីរួម ខេត្តបាត់ដំបងចម្ងាយ ២៥គីឡូម៉ែត្រដោយធ្វើដំណើរ ប្របតាមមាត់ស្ទឹងសងែ្កជាប់រហូតដល់ភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់។

ប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដែលតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល៥ គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែល ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញតែត្រូវនគរបាលចាប់បានក្នុង ឆ្នាំ២០០១។

កំពូលប្រាសាទទី២នាទិសខាងត្បូង ឈ្មោះ ប្រាសាទទម្លាក់ដូង ដែលចាស់ៗ បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមក ក្រោមតែពុំមានមនុស្ស ណាហ៊ានចុះទេ មានតែពិសោធន៍មើល ពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ៕

]]>
បទល្មើសដាក់សម្រាស់ក្នុង ឃុំសំរោងសែន គេមិនសង្ឃឹម ថាអាចទប់ស្កាត់ឬបង្ក្រាបអោយថមថយឡើយ !!! តើពិតដែរឬទេអាជ្ញាធរមូលដ្ឋាន និង សហគមន៍ ជាអ្នករួមគិត រួមធ្វើ http://rnr-news.com/?p=1550 Sat, 30 Mar 2019 11:31:15 +0000 http://rnr-news.com/?p=1550 កំពង់ឆ្នាំង៖ បើទោះជាជំនាញរដ្ឋបាលជលផលខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបយ៉ាងណាក៍ដោយគេសង្កេតឃើញថាបទល្មើសនេសាទក្រប់រូបភាពកើតឡើងគួរអោយកត់សម្គាល់ ខណៈមន្ត្រីរដ្ឋបាលជលផលមានកម្លាំងតិច ឯសហគមន៍ដើរតួជាអ្នកបង្កើតអោយមានបទល្មើសទៅវិញ ។

]]>
ទស្សនារូបភាពវីដេអូកំសាន្តចុងសប្តាហ៍ http://rnr-news.com/?p=410 Sat, 21 Jul 2018 04:18:05 +0000 http://rnr-news.com/?p=410

]]>