សន្តិសុខសង្គម – រស្មីនគររាជ http://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Thu, 06 Feb 2025 14:53:04 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 http://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg សន្តិសុខសង្គម – រស្មីនគររាជ http://rnr-news.com 32 32 ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ លួចមានស្ថានទម្ងន់ទោស និងសំគំនិតលួច (ម៉ូតូ)ដែលមានភ្ជាប់ប្រព័ន្ធ GPS “ http://rnr-news.com/?p=10773 Thu, 06 Feb 2025 14:53:02 +0000 https://rnr-news.com/?p=10773 កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

យោងពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ សៀន សុភ័ក្រ្ត ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(បម្រើការនៅរោងចក្រ) អាសយដ្ឋានរស់នៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំ ស្រុកពារាំង ខេត្តព្រៃវែង។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១១.៣០ នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច និងកម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ចំនួន១០នាក់ មធ្យោបាយរថយន្តចំនួន ០៣គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារស្រាវ ជ្រាវ និងបង្ក្រាបបទល្មើសខេត្ត បានចុះស្រាវជ្រាវ និងបង្ក្រាបករណី”លួចមានស្ថានទម្ងន់ទោស និងសំគំនិតលួច(ម៉ូតូ)ដែលមានភ្ជាប់ប្រព័ន្ធ GPS ” ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២.០៤នាទី ចំណុចក្នុងរោងចក្រ ( កៃលីហ្គាមិន ឯ.ក ) ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះរាយនាមដូចខាងក្រោម÷
១/.ឈ្មោះ ឃុន ភា ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(កសិករ) អាសយដ្ឋានរស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២/.ឈ្មោះ យ៉ា វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(កសិករ) អាសយដ្ឋានរស់នៅភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។*សម្ភារៈវត្ថុតាងចាប់យកមាន÷
១/.ម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ កណ្ដាល AR-7160។
២/.ទូរសព្ទដៃចំនួន ០៣គ្រឿង។
៣/.កញ្ចក់ម៉ូតូចំនួន ០៣គូ។
៤/.ក្បាលបញ្ឆេះហ្គាសចំនួន ០១។
៥/.ម៉ារ៉ាវេនម៉ូតូចំនួន ០៣។
៦/.សោរម៉ូតូចំនួន ០២គ្រាប់។
៧/.ស្លាកលេខម៉ូតូចំនួន ០១។
៨/.កាងម៉ាស៊ីនចំនួន ០២គូ។
៩/.ចង្អើរម៉ូតូចំនួន ០៣គូ។
១០/.កាងមុខចំនួន ០៣គូ។
១១/.សោរដែកលេខ១៩ និងលេខ១០ ចំនួន ០២។
១២/.ស្បែកជើងពណ៌ខ្មៅចំនួន ០១គូ។
១៣/.ដុំស៊កដៃចង្កូតម៉ូតូចំនួន ០២។
១៤/.គម្របបិទពីលើបំពង់ស៊ីម៉ាំងចំនួន ០១។
១៥/.កាំបិតផ្គាក់ចំនួន ០១។
១៦/.ប្រដាប់កាច់(ក)ម៉ូតូចំនួន ០៤។
១៧/.សម្ភារៈសម្រាប់ជក់ថ្នាំមួយឈុត។
១៨/.ក្រដាសបង់ធនាគារចំនួន ០១។
១៩/.សោរស្នៀងចំនួន ០១។
២០/.សោរចិញ្ចៀនលេខ១៥ ចំនួន ០១។
២១/.គម្របបំពាក់ GPS ចំនួន ០១។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលេី ត្រូវបានការិយាល័យជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី។

ដោយឡែកចំពោះម៉ូតូដែលបានធ្វើការដកហូត ដោយបានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ការិយា ល័យជំនាញបានធ្វើឯកសារ(ប្រគល់-ទទួល)ឱ្យទៅម្ចាស់ដើមវិញ៕

]]>
ឃាត់ខ្លួនជនសង្ស័យ៣ នាក់ កាច់សោ-កម៉ូតូហើយព្យាយាមជិះរត់គេចខ្លួន http://rnr-news.com/?p=10763 Tue, 04 Feb 2025 04:23:38 +0000 https://rnr-news.com/?p=10763 កំពង់ឆ្នាំង: នៅរសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកអធិការនៃអធិការដ្ឋាននគរ បាលក្រុងកំពង់ឆ្នាំង បានចាត់កងកម្លាំងនគរបាលជំនាញរបស់ក្រុងធ្វើការចេញល្បាត នៅតាមគោល ដៅសំខាន់ៗ ដែលមានភាពស្មុគស្មាញ នៅក្នុង ខណ:ពេលដែលកងកម្លាំងនគរបាលកំពុងតែល្បាត ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋមករាយការណ៍ថាមានករណីចោលួចកាច់សោកម៉ូតូ ភ្លាមនោះកងកម្លាំងយើងបានធ្វើការពួនស្ទាក់ និងដេញចាប់ បានជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស និងដកហូតម៉ូតូ ដែលជនសង្ស័យបានកាច់សោ ក ហើយព្យាយាមជិះរត់គេចខ្លួន។

ករណីលួចកាច់សោ កម៉ូតូ មានដូចខាងក្រោម:
ករណីទី ១. កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៣:៣០ នាទី នៅចំណុច គៀនម្ចាស់ តូបកាត់សក់ ឈ្មោះ នឹម ចាន់រិទ្ខ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ឆ្នាំផលិត ២០២២ ស្លាកលេខ ភ្នំពេញ 1LD 3328 បង្កឡើងដោយជនសង្ស័យឈ្មោះ ចៀន ដន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជន្លេន ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ចំណែកម្ចាស់ម៉ូតូឈ្មោះ ឈ្មោះ នឹម ចាន់រិទ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រែព្រីង សង្កាត់កពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងវត្ថុតាងដកហូតរួមមានម៉ូតូចំនួន ០១ គ្រឿងទូរសព្ទ ណូគាចុចពិល ពណ៍ខ្មៅ០១គ្រឿង ។

ករណីទី ២. កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៣:០០ នាទី នៅចំណុច ក្នុង៩៨ ចាស់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុង/ខេត្ត កំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ឆ្នាំផលិត ២០២១ ស្លាកលេខ កណ្តាល 1AQ 0017 បង្កឡើងដោយជនសង្ស័យឈ្មោះ សាំ ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់កំពង់ឆ្នាំង ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ថូ សុផាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទ្រាជើង ឃុំទ្រាជើង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង វត្ថុតាងដកហូតរួមមាន៖ម៉ូតូចំនួន ០១ គ្រឿង ។

ករណីទី៣ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៦:៣០ នាទី នៅចំណុច មុខសាលាមតយ្យ៧មករា ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុង/ខេត្ត កំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ឆ្នាំផលិត ២០២២ ស្លាកលេខ កំពង់ឆ្នាំង 1M 3035 បង្កឡើងដោយ ជនសង្ស័យឈ្មោះ ប៊ិន សំណាង ហៅខួច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង|ខេត្ត តកំពង់កំពង់ឆ្នាំង ។

ចំណែកម្ចាស់ម៉ូតូឈ្មោះ ឈ្មោះ អូត ចាន់ធូ ភេទស្រី អាយុ៥៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទទួល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។វត្ថុតាងដកហូតរួមមាន ម៉ូតូចំនួន ០១ គ្រឿង។

]]>
ប្រធានគ្រប់គ្រងមួយផ្នែក នៃសាលាខ្មែរឥស្លាម ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចាប់រំលោភកូនសិស្ស http://rnr-news.com/?p=10645 Thu, 17 Oct 2024 05:32:17 +0000 https://rnr-news.com/?p=10645

]]>
រថយន្តដឹកកម្មកររោងចក្រគេចគោយន្តកន្ត្រៃ ក្រឡាប់បុក​ចូលតូបលក់អីវ៉ាន់ http://rnr-news.com/?p=10616 Wed, 09 Oct 2024 04:33:43 +0000 https://rnr-news.com/?p=10616

កំពង់ស្ពឺ ៖តាមប្រភពព័ត៌មានបឋមបាន​ឱ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច កំពុងអន្ដរាគមន៍ ជួយសង្គ្រោះបងប្អូនកម្មករ កម្មការិនី រោងចក្រដែល រងគ្រោះ ក្នុងហេតុការណ៍​ក្រឡាប់រថយន្ដដឹកកម្មករ​បុកចូលផ្ទះលក់ដូរ​តាមផ្លូវ​ ដោយសារតែមូលហេតុគេចគោយន្ដកន្ត្រៃ នៅចំណុច​ផ្លូវមួយកន្លែង មុខ​វត្ដដំណាក់ត្រាច ស្ថិតនៅក្នុង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថៃ្ង ទី៩ ខែតុលាឆ្នាំ២០២៤ នេះ។

បើតាមប្រភពព័ត៌មានពីប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ពុំមានអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះទេ តែមានអ្នករងរបួសច្រើននាក់ ខណៈមន្ត្រីកំពុងដើរស្រង់អត្តសញ្ញាណ​ជនរងគ្រោះ​នៅតាមមន្ទីរពេទ្យនានា ។​

]]>
តាមស្រឡាញ់មិនបានតាមបាញ់សម្លាប់អ្នកគ្រូពេទ្យម្នាក់ដល់ក្នុងបន្ទប់ប៉ុស្ដិ៍សុខភាព http://rnr-news.com/?p=10360 Mon, 13 May 2024 05:56:11 +0000 http://rnr-news.com/?p=10360 មណ្ឌលគិរី៖ អ្នកគ្រូពេទ្យម្នាក់ ត្រូវបានខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធ AK 47 ចូលទៅបាញ់ប្រ ហារបណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង រួចគ្រាប់ផ្លាតទៅត្រូវកូ នអាយុ៦ឆ្នាំ ម្នាក់ទៀត បណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងក្រោយបាញ់សម្លាប់ជនរងគ្រោះ បានព្យាយាមបាញ់សម្លាប់ខ្លួនតាមក្រោយដែរ ប៉ុន្ដែគ្រាប់មិនផ្ទុះ។ ខ្មាន់កាំភ្លើងជាមនុស្សមានប្រពន្ធកូនហើយ តែតាមស្រលាញ់ជនរងគ្រោះ ខណៈមុនឈានដល់ការបាញ់ប្រហារនេះ គឺឮសំឡេងឈ្លោះប្រកែកគ្នារវាងជនបង្ក និងជនរងគ្រោះផងដែរ។

លោក ហាក់ ទិត្យឬទ្ធីវង្ស អធិការនគរបាលស្រុកអូររាំង បានឲ្យដឹងថា ខ្មាន់កាំភ្លើងនេះ ប្រើប្រាស់អាវុធម៉ាក AK 47 បាញ់ចំកណ្តាលក្បាលធ្លាយមកឆ្អឹងខ្នង ធ្លាយពីឆ្អឹងខ្នង គ្រាប់កាំភ្លើងផ្លាតទៅត្រូវចំក្មេងស្រីម្នាក់ទៀតបណ្តាលឲ្យរងរបួស ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះ ឈ្មោះ កែប កែវកន្និកា អាយុ៣៨ឆ្នាំ មុខរបរពេទ្យ មានទៅលំនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង (ស្លាប់ភ្លាមៗ) ខណៈម្នាក់ទៀតដែលជាកូនស្រី រងរបួសដោយសារគ្រាប់ផ្លាតត្រូវនោះ ឈ្មោះ ជូ សាណា អាយុ៦ឆ្នាំ។ ដោយឡែក ខ្មាន់កាំភ្លើងឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ មុខរបរកសិករ។

ខ្មាន់កាំភ្លើងក្រោយបាញ់សម្លាប់ជនរងគ្រោះ បានព្យាយាមបាញ់សម្លាប់ខ្លួនតាមក្រោយ តែគ្រាប់មិនផ្ទុះ ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ប៉ុន្ដែត្រូវបានសមត្ថកិច្ចស្រាវ ជ្រាវចាប់ខ្លួនវិញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

]]>
កម្លាំងនគរបាលអធិការ ដ្ឋានក្រុង-ស្រុកទាំង៨ សហ ការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះសួរសុខទុក្ខ និងបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោ បាយ “ភូមិ ឃុំ-សង្កាត់ មាន សុវត្ថិភាព” http://rnr-news.com/?p=10348 Mon, 06 May 2024 07:29:56 +0000 http://rnr-news.com/?p=10348

កំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ខែចេត្រ ឆ្នាំថោះ ឆស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយបានការអនុវត្តតាមការណែនាំ និងទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង, កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល នៅតែបន្តចុះសួរសុខទុក្ខ និងបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម និងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងបន្ថែមពាក់ព័ន្ធគ្រោះអគ្គីភ័យ បញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ដែលបង្កដោយគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានផ្សព្វផ្សាយពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ពិសេសបានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បន្ថែមលើនេះទៀតកងកម្លាំងយើងក៏បានបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះធ្វើ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងបន្ថែម និងពិនិត្យមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ប្រភេទ (ក២) និងសៀវភៅស្នាក់នៅ (ក៤) ណែនាំឲ្យរក្សាទុកដាក់នៅទីកន្លែងដែលមានសុវត្ថិភាព និងអញ្ជើញទៅថតថ្មីនៅពេលអត្តសញ្ញាណប័ណ្ណហួសសុពលភាពផងដែរ មិនតែប៉ុណ្ណោះកងកម្លាំងយើងបានជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស តាមមុខសាលារៀន និងតាមទីប្រជុំជននានាក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

]]>
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បង្កការខូចខាតផ្ទះពលរដ្ឋ ៥២ខ្នងនៅស្រុកថ្មពួក http://rnr-news.com/?p=10338 Mon, 06 May 2024 07:11:06 +0000 http://rnr-news.com/?p=10338

បន្ទាយមានជ័យ : គ្រោះធម្មជាតិនោះបានកើតឡើងកាលពីម៉ោង៣និង៣០នាទីដល់ ម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៥ខែឧសភាឆ្នាំ២០២៤ ដោយមានធ្លាក់ភ្លៀងកក់ខែ លាយខ្យល់កន្ត្រាក់ បានបោកបក់លើ៣ឃុំនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបង្កប៉ះពាល់និងខូចខាតផ្ទះពលរដ្ឋ៥២ខ្នង, ធ្ងន់ ១៧ខ្នង ប៉ុន្តែមិនមានមនុស្សរងរបួសឬស្លាប់នោះឡើយ។

លោកលាវ គុណ មេឃុំថ្មពួកបានឲ្យដឹង នៅថ្ងៃទី០៦ ខែឧសភាថា:ភ្លៀងកក់ខែរលឹមៗលើកដំបូង លាយឡំខ្យល់កន្ត្រាក់ខ្លាំងនោះ សម្រាប់ឃុំថ្មពួកបង្កអោយប៉ះពាល់និង ខូចខាតផ្ទះសម្បែងពលរដ្ឋចំនួន៤៣ខ្នង ។ក្នុងនោះខូចខាតធ្ងន់ធ្ងរ(រំលំឬដួលពីជើងតាង) ចំនួន១២ខ្នង ។

ក្រុមការងារចុះជួយមូលដ្ឋាប កងកម្លាំងទាំង ៣ប្រភេទបានពិនិត្យ សង្គ្រោះទាំងយប់ដូច ជារុករកក្រែងលោមានមនុស្ស រងគ្រោះ និងជួយរុះរើសំណង់ខ្លះដើម្បីសម្រួលទីជម្រកស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋ។

ចំណែកលោកហេង សុភក្តិ មេឃុំបន្ទាយឆ្មារនាថ្ងៃទី០៦ខែឧសភា បានឲ្យដឹងថា: គ្រោះធម្មជាតិនៅតំណាលគ្នានោះ នៅភូមិដងរែកឃុំបន្ទាយឆ្មារ រងផលប៉ះពាល់ និងខូចខាតផ្ទះពលរដ្ឋ៤ខ្នង ក្នុងនោះ ៣ខ្នង ខូចធ្ងន់។រីឯនៅឃុំគំរូ ខូចខាតផ្ទះពលរដ្ឋចំនួន៥ខ្នង ក្នុងនោះខូចធ្ងន់២ខ្នង ។

ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងទាំង៣បានចេញទីជួយអន្តរាគមន៍រុះរើនិងជួយជួសជុលផ្ទះជូនពលរដ្ឋជាបន្តបន្ទាប់ ។ ដោយសម្ភារ: សំណង់ សង្ក័សី ក្រុមការងារបានរៃអង្គាសគ្នា៕

]]>
អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅសង្កាត់ផ្សារឆ្នាំង http://rnr-news.com/?p=10082 Sun, 12 Mar 2023 08:35:53 +0000 http://rnr-news.com/?p=10082

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោងប្រមាណជាង៧ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទំនប់បារាំង ស្ថិតនៅភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានគ្រោះអគ្កីភ័យមួយកើតឡើងបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ។

លោកឧត្តមសេនីត្រី លុយ ឌី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាៈគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនេះក្រោយពីទទួលបានព័ត៌មាន ភ្លាមៗនោះ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះជួយអន្តរាគមន៍បាញ់ពន្លត់យ៉ាងសកម្មប៉ុន្តែដោយសារស្ថានភាពពេលនោះមានខ្យល់ខ្លាំងបណ្តាលអោយអំណាចភ្លើងរាលដាលយ៉ាងខ្លាំងទោះយ៉ាងណាសមត្ថកិច្ចនៅតែបន្តចុះជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់។

លោកស្នងការរងបានឱ្យដឹងទៀតថាៈ ក្នុងអន្តរាគមន៍សង្គ្រោះនិងជួយពន្លត់អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាន និង យកមកពីស្រុកកំពង់លែង ស្រុករលាប្អៀរ ស្រុកបរិបូណ៌ ស្រុកទឺកផុស ស្រុកកំពង់ត្រឡាច សរុបចំនួន១០គ្រឿង រហូតដល់ត្រឹមម៉ោង១និង២០នាទីថ្ងៃដដែល ប្រើទឹកអស់ជាច្រើនឡានហើយ និង កំពុងបន្តបាញ់ពន្លត់ចំហាយកំទេចភ្លើងដែលនៅសេសសល់បង្ការកុំអោយឆេះរាលដាលបន្ត ។

លោកស្នងការរងបញ្ជាក់ថាៈ នាពេលនេះនៅពុំទាន់ដឹងពីចំនួនខ្នងផ្ទះឆេះ និង មូលហេតុពិតប្រាកដនៅឡើយនោះចំពោះករណីអគ្គិភ័យនេះ ព្រោះពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវពីមូលហេតុ ។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង រួមនិងអភិបាលរងខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ដឹកនាំកំលាំងពន្លត់អគ្គីភ័យនេះផងដែរ៕

smart

]]>
អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៣ខ្នង​ នៅភូមិឆ្នុកទ្រូ​  [មានវីដេអូ] http://rnr-news.com/?p=9898 Mon, 14 Nov 2022 08:53:43 +0000 http://rnr-news.com/?p=9898

កំពង់ឆ្នាំង:​ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់​ បង្កការភ្ញាក់ផ្អេីល​ ។ 

ហេុការណ៍ខាងលេីនេះកេីតឡេីងនៅវេលាម៉ោង​១០និង២៩នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៍​ ខេត្តកំពង់ឆ្នាំង​ ។ 

លោក​ ឧត្តមសេនីយ៍ត្រី​ លុយ​ ឌីណា​ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា​ ករណី​គ្រោះអគ្គីភ័យខាងលេីនេះ​ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី​បង្កជាអណ្តាតភ្លេីងឆាបឆេះឡេីង​ ។  

លោក​ ឧត្តមសេនីយ៍ត្រី​ លុយ​ ឌីណា​ បានឲ្យដឹងទៀតថា​ ផ្ទះដែលរងការឆាបឆេះខាងលេីនេះ​ ជា​ ផ្ទះរបស់ឈ្មោះ ឡេយ៉ាំងសា ភេទ ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិ វៀតណាម ផ្ទះបណ្ដោយ 12×4,70ម៉ែត្រ  ជញ្ជាំង ស័ង្កសី ដំបូល ប្រក់ស័ង្កសី រនាបក្ដារ ឆេះអស់ទាំងស្រុង តម្លៃប្រហែល 10.000$  និងផ្ទះរបស់ឈ្មោះ សុខា ប៊ុណ្ណារិទ្ធិ ភេទ ប្រុស អាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ ផ្ទះចំនួន ២ខ្នង ផ្ទះទី១​ ទំហំ 18×11 ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះរស់នៅនិងដាក់សម្ភារះលក់ដូរ ផ្ទះទី២ទំហំ 11×9,50ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះដាក់ឥវ៉ាន់លក់ ត្រូវឆេះអស់ទាំងស្រុង សរុបការខូចខាតប្រហែល 250.000$  ៕

]]>
លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាល់ ចុះបង្ក្រាបល្បែងជល់មាន់ http://rnr-news.com/?p=9881 Thu, 10 Nov 2022 13:42:31 +0000 http://rnr-news.com/?p=9881 កំពង់ចាម ៖ កាលវេលា ម៉ោង១១ និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ​ ឆ្នាំ២០២២​ លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងចុះបង្ក្រាបការ លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុច​ចំការគ នៅភូមិកោះគល់  ឃុំកោះរការ  ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។ 

លោក​ ឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម​ លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បានដឹកនាំសម្របសម្រួល​ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបតែម្តង។

លោក​ ឧត្តមសេនីយ៍​ទោ ឯម កុសល​ បានឲ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការខាងលេីនេះ​ បានឃាត់ខ្លួនមនុស្ស ០៧នាក់លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់​ ១-ឈ្មោះ​  ខុម ឡាយ ភេទប្រុស អាយុ៥៣ឆ្នាំ​ ជាតិខ្មែ​រនៅភូមិទួលស្រែ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម,​ ២-ឈ្មោះ​ ហ៊ុយ តេក ភេទប្រុស អាយុ៥០ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម,​ ៣- ឈ្មោះ នួន ម៉ឺន ភេទប្រុស អាយុ៣៤ឆ្នាំ​ ជាតិខ្មែ​រនៅភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម,​ ៤-​ឈ្មោះ​ អ៊ុក វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម,៥-​ឈ្មោះ​ ហ៊ូ ប្រណី ភេទប្រុស អាយុ៣៨ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាមខេត្តកំពង់ចាម,​ ៦-​ឈ្មោះ​ ទូច ចាន់ថុល ភេទប្រុស អាយុ៤២ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិកោះរកាក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ និង​ ៧-​ឈ្មោះ​ យឹម វ៉ា ភេទប្រុស អាយុ៥០ឆ្នាំ​ ជាតិខ្មែ​រ​  នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ។ 

ក្នុងការបង្ក្រាបខាងលេីនេះផងដែរដកហូតវត្ថុតាងរួមមាន÷  ប្រាក់រៀល​ ១៥០,០០០រៀល​ (ដប់ប្រាំម៉ឺនរៀល)​  ទូរស័ព្ទដៃចំនួន០៥ គ្រឿង​ ស្គុតរុំខ្នាយមាន់ចំនួន០២ដុំ​ ម៉ូតូចំនួន០៧ គ្រឿង(រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ)

បច្ចុប្បន្ន​ជនសង្ស័យទាំង០៧នាក់ រួមនឹងវត្ថុតាង ត្រូវបាន​បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ​៕

]]>