នយោបាយ – រស្មីនគររាជ http://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Tue, 16 Jun 2020 02:32:56 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 http://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg នយោបាយ – រស្មីនគររាជ http://rnr-news.com 32 32 ឯកឧត្តម ម៉ឹង ពន្លក ត្រូវបានចាត់តាំងជាសមាជិកយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល http://rnr-news.com/?p=4291 Tue, 16 Jun 2020 02:32:55 +0000 http://rnr-news.com/?p=4291 ភ្នំពេញ៖ ឯកឧត្តម ម៉ឹង ពន្លក ត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់តាំងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ ការសម្រេចនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ឯកឧត្តម ម៉ឹង ពន្លក ក៏ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

នៅពេលថ្មីៗនេះគណបក្សប្រជាជនកម្ពុជា បានសម្រេចកែប្រែសមាសភាពថ្នាក់ដឹកនាំយុវជនថ្នាក់កណ្តាលដើម្បីបង្កើននូវប្រសិទ្ធភាពការងាររបស់យុវជនបក្ស។ ក្នុងនោះឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនថ្នាក់កណ្តាលរបស់បក្ស៕

]]>
ពលរដ្ឋខ្មែរចាប់អារម្មណ៍ ចំពោះជំនួបសម្តេចតេជោ និងលោក កឹម សុខា ជិត៥០នាទី ក្នុងពិធីបុណ្យសពសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី http://rnr-news.com/?p=3981 Wed, 06 May 2020 02:15:09 +0000 http://rnr-news.com/?p=3981

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខស បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅគេហដ្ឋានសម្តេចតេជោក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក កឹម សុខា ពេលនេះគឺបន្ទាប់ពីការខកខានជួបគ្នាដោយផ្ទាល់អស់រយៈពេលជិត៤ឆ្នាំ ហើយជំនួបពេលនេះទទួលបានការចាប់អារម្មណ៍ខ្ពស់បំផុតពីស្រទាប់មហាជនខ្មែរ។

ការបង្ហាញសមានចិត្តដ៏ជ្រាលជ្រៅរបស់លោក កឹម សុខា ក្នុងការគោរពដល់វិញ្ញាណក្ខន្ធម្តាយក្មេកជាទីគោរពស្រឡាញ់របស់សម្តេចតេជោ បានធ្វើឱ្យសម្តេចតេជោទទួលស្វាគមន៍ដោយការគោរពគ្នាទៅវិញក្នុងនាមជាឥស្សរជននយោបាយប្រកបដោយគុណធម៌នៅកម្ពុជា។

នៅក្នុងជំនួបជិត ៥០នាទី លោក កឹម សុខា បានបង្ហាញសមានចិត្តរំលែកមរណទុក្ខជាមួយសម្តេចតេជោ ប្រកបដោយកាយវិការយ៉ាងទន់ភ្លន់ជាទីបំផុត។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតយកឱកាសនោះសាកសួរសុខទុក្ខលោក កឹម សុខា វិញផងដែរ។

ជំនួបដ៏កម្ររវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ប្រកបដោយកាយវិការគោរព និងជិតស្និទ្ធគ្នានេះ នាំឱ្យមានការចាប់អារម្មណ៍ខ្ពស់បំផុតពីប្រជាពលរដ្ឋខ្មែរ។

តាមរយៈបណ្តាញសង្គម ក៏ដូចជានៅតាមមជ្ឈដ្ឋានខាងក្រៅ ទាំងប្រជាពលរដ្ឋមាននិន្នាការនយោបាយ និងអ្នកមិនមាននិន្នាការនយោបាយ សុទ្ធតែបានសម្តែងក្តីគោរពសរសើរចំពោះកាយវិការឥស្សរជននយោបាយទាំងពីររូប៕

]]>
លោក ហ៊ុន ម៉ាណែត៖ «តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំទេ ដែលចោទថា សញ្ញាបត្រពីសាលា West Point​​ របស់ខ្ញុំក្លែងក្លាយ, បើចាញ់ខ្ញុំនឹងលាលែងពីតំណែងទាំងអស់ ធ្វើជាជនស៉ីវិលជារៀងរហូត» http://rnr-news.com/?p=3080 Mon, 30 Sep 2019 07:40:29 +0000 http://rnr-news.com/?p=3080

បន្ទាប់​ពី​លោក​ សម​ រង្សី​ ចោទប្រកាន់​ សញ្ញាប័ត្រ​ ដែល​សាលា​បណ្ឌិត​សភា​យោធា​អាមេរិក​ West Point ផ្ដល់​ជូន​ ឯកឧត្ដម​…

Gepostet von RNRTV am Montag, 30. September 2019

ភ្នំពេញ៖ លោក ហ៊ុន ​ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈដោយបបួលភ្នាល់ជាមួយលោក សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point​​ របស់លោក ហ៊ុន ម៉ាណែត ក្លែងក្លាយ។ លោក ហ៊ុន ម៉ាណែត ប្រកាសភ្នាល់ដោយដាក់លក្ខខណ្ឌថា នឹងលាលែងតួនាទីទាំងអស់ ក្នុងកងកម្លាំងប្រដាប់អាវុធ ហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត ចំណែកលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។

លោក ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើ Facebook ផ្លូវការរបស់លោកនាពេលថ្ងៃត្រង់ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយ គ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។

កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថា ឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺទៅលើកូនចៅ ដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់ឲ្យជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការ វាយប្រហារទៅលើក្រុមគ្រួសារ របស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។

ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួសាររបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។

ជាក់ស្តែងថ្ងៃនេះខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់់នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩) ដែលក្រៅពីលើកតំកើងប្រព័ន្ធអប់រំស្រុកបារាំង និងខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងសម្តេចតេជោផងដែរ។

អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺគាត់ក៏បានចោទជាសាធារណៈថា សញ្ញាបត្រដែលខ្ញុំបានទទួលពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់ឲ្យនិស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ ហើយនិស្សិតបរទេសមិនបាច់ខំរៀនក៏បានចូលនិងបានជាប់ដោយងាយដែរ។

ចំពោះលោក សម រង្សី ដែលគាត់បានតាំងខ្លួនជាអ្នកចេះដឹងខ្ពស់ និងមានសញ្ញាបត្រពីស្រុកបារាំងនោះ ខ្ញុំគិតថាការដែលគាត់ហ៊ានលើកយកមកនិយាយជា សាធារណៈថាសញ្ញាបត្រ West Point របស់ខ្ញុំជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូតនោះ គឺគាត់ប្រាកដជាបានធ្វើការស្រាវជ្រាវច្បាស់លាស់ ហើយមានភស្តុតាងរឹងមាំដើម្បីការពារអំណះអំណាងរបស់គាត់ហើយ ហើយនឹងមិនខ្លាចនឹងការពារសម្តីរបស់គាត់នោះទេ។

ហេតុដូច្នេះក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ដែលបានរងការវាយប្រហារជាសាធារណៈពីសំណាក់លោក សម រង្ស៊ី បែបនេះ ប៉ុន្តែត្រូវការការពារកិត្តិយសនិង សេចក្តីថ្លៃថ្នូររបស់ខ្លួនខ្ញុំផ្ទាល់ (ក៏ដូចជារបស់និស្សិតបរទេសផ្សេងទៀតដែលបានបញ្ចប់ការសិក្សានៅសាលា West Point ដែលរួមមានអតីតប្រធានាធិបតី ប្រទេសហ្វីលីពីន Fidel Ramos, អតីតប្រធានាធិបតីប្រទេសនីការ៉ាហ្គ័ Anastasia Debayle, អតីតប្រធានាធិបតីប្រទេសកូស្តារីកា Jose Maria Figures …។ល។ និងដើម្បីការពារតម្លៃរបស់សាលា West Point ដែលជាស្ថាប័នអប់រំជាន់ខ្ពស់មួយរបស់សហរដ្ឋអាមេរិក ដែលមានស្តង់ដារអប់រំតឹងរឹង ម៉ត់ចត់និងស្មើរភាព គ្មានការយោគយល់ចំពោះនិស្សិតយោធាបរទេសឬអាមេរិកាំងនោះទេ) ខ្ញុំសូមអញ្ជើញលោក សម រង្សី ភ្នាល់គ្នាបន្តិច ដើម្បីឲ្យខ្ញុំនិងលោក សម រង្ស៊ី មានឱកាសការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររៀងៗខ្លួន តាមរយៈការការពារនូវពាក្យសម្តីឬអំណះអំណាងដែលលោក សម រង្ស៊ី បានលើកមកនិយាយជាសាធារណៈនៅសហរដ្ឋអាមេរិក៖

១៖ បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានការផ្ដល់សញ្ញាបត្រពីរប្រភេទដូចលោក សម រង្ស៊ី បានលើកនោះ ជាពិសេសគឺសញ្ញាបត្រ ប្រភេទ២ ដែលជាសញ្ញាបត្រក្លែងក្លាយ ឬការទូតដែលសាលា West Point ផ្តល់អោយនិស្សិតយោធាបរទេសនោះ ហើយបើការបណ្ដុះបណ្ដាលនៅសាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេស និងអាមេរិកមែននោះ៖ ខ្ញុំនឹងលាលែងតួនាទីទាំងអស់របស់ខ្ញុំ ក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។

២៖ ប៉ុន្តែបើលោក សម រង្ស៊ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រពីរប្រភេទដែលមានតម្លៃខុសគ្នា ដោយមួយប្រភេទមានតម្លៃពិតប្រាកដ សម្រាប់ផ្ដល់ដល់និស្សិត យោធាអាមេរិក និងមួយប្រភេទទៀតដែលជាសញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រការទូតសម្រាប់ផ្តល់ដល់និស្សិតនាយទាហានបរទេស ហើយការអប់រំបណ្ដុះបណ្ដាលនិស្សិតយោធាបរទេសនិងនិស្សិតយោធាអាមេរិកមានស្តង់ដារខុសគ្នានៅ West Point នោះ៖ ខ្ញុំសូមឲ្យលោក សម រង្ស៊ី លាឈប់ពីនយោបាយជារៀងរហូត។

ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំគិតថា លោក សម រង្ស៊ី ដែលបានតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងជាអ្នកចេះដឹងខ្ពស់មានសញ្ញាបត្រពីប្រទេសបារាំង ប្រាកដមិនខ្លាចនឹងការភ្នាល់គ្នាទេដើម្បីការពារនូវអ្វីដែលគាត់ហ៊ាននិយាយជាសាធារណៈ ព្រោះលោក សម រង្ស៊ី ពិតជាចង់រក្សាតម្លៃរបស់គាត់ដើម្បីជាគំរូដល់អ្នកអ្នកគាំទ្រគាត់ ជាពិសេសយុវជនជំនាន់ក្រោយ។

ប៉ុន្តែបើសិនជាលោក សម រង្ស៊ី មិនហ៊ានភ្នាល់ ឬមិនអាចបង្ហាញនូវភស្តុតាងដើម្បីការពារនូវអ្វីដែលគាត់បាននិយាយនោះទេ គាត់នឹងបង្ហាញថា គាត់ជាអ្នកនយោបាយម្នាក់ដែលចាស់តែអាយុ ចំណេះដឹងខ្ពស់តែនៅលើក្រដាសសញ្ញាបត្រ និងគ្មានការទទួលខុសត្រូវ និងគ្មានភាពជាគំរូដល់យុវជនជំនាន់ក្រោយឡើយ។

ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ និងហ៊ានទទួលខុសត្រូជាមួយនឹងសម្តីរបស់ខ្ញុំដែលបាននិយាយខាងលើ
តើលោក សម រង្ស៊ី ហ៊ានទេ? តើគាត់ហ៊ានការពារនូវអ្វីបានគាត់បាននិយាយជាសាធារណៈនោះទេ?
ផ្ញើរជូនលោក សមរង្ស៊ី ពីសំណាក់ក្មេងជំនាន់ក្រោយម្នាក់…ហើយក្មេងម្នាក់នេះ កំពុងរង់ចាំការឆ្លើយតបជាវិជ្ជមានពីសំណាក់អ្នកចាស់ទុំម្នាក់នោះ៕

]]>
ឯកឧត្តម ថោង ខុន៖ រយៈពេល៤ថ្ងៃអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ មានភ្ញៀវទេសចរដើរកម្សាន្តជាង៨លាននាក់ កើនឡើង៧០% ធៀបឆ្នាំ ២០១៨ http://rnr-news.com/?p=2013 Thu, 18 Apr 2019 14:08:29 +0000 http://rnr-news.com/?p=2013

(ភ្នំពេញ)៖ ក្រោមម្លប់ដំបូលសន្តិភាពក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យមានការរីកចម្រើន ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានការអភិវឌ្ឍ ដែលបានធ្វើឱ្យពួកគាត់មានការរីករាយ ព្រមទាំងបានធ្វើឱ្យការរៀបចំ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះប្រព្រឹត្តទៅបានយ៉ាងល្អ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរពិតៗ។

ជាក់ស្តែងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅទីកន្លែងកំសាន្តនានាក្នុងប្រទេសជាង៨លាននាក់ ដែលចំនួននេះកើនឡើង ៧០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអោយដឹងទៀតថាតួលេខភ្ញៀវជាតិ និងអន្តរជាតិ៨លាននាក់នេះ គឺក្នុងនោះមានការធ្វើទេសចរនៅតាមគោលដៅរមណីយដ្ឋានទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗចំនួនជាង៥លាននាក់ និងប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់គោលដៅបន្ទាប់បន្សំនានា ដូចជាវត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជននានាប្រមាណ៣លាននាក់ទៀត។

សម្រាប់ការដើរលេងកំសាន្តតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ និងតាមរមណីយ ដ្ឋានទេសចរណ៍សំខាន់ៗ គឺរបាយការណ៍ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៩នេះ បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្តឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩នេះមានចំនួន សរុប៥,៧៣៨,៤៤១នាក់កើនឡើង ៧០.០៧% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥,៦៨១,៣៥៥នាក់កើនឡើង ៧១.៤២% និងភ្ញៀវអន្តរជាតិមានចំនួន ១០៨,១០៦នាក់ កើនឡើង១០៣.២៩%។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ច្បាស់ថា ប្រជាពលរដ្ឋយើងពេញចិត្តនឹងសភាពការណ៍ប្រទេសជាតិបច្ចុប្បន្ន ពេញចិត្តនឹងគាំទ្រដាច់ខាត ចំពោះការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រជាពលរដ្ឋពិតជាត្រូវការសុខសន្តិភាព និងការអភិវឌ្ឍន៍។ ប្រជាពលរដ្ឋបាននាំគ្នាដើរលេងកំសាន្តគ្រប់ទីកន្លែង តាមវត្តអារាម តាមសាលារៀន តាមភូមិ តាមផ្ទះសំបែងល។ល។

គ្រប់គ្រួសារ សុទ្ធតែបានចូលរួមយ៉ាងសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិរបស់ខ្លួនប្រកបដោយស្មារតីគោរពស្រឡាញ់ប្រពៃណី វប្បធម៌របស់ខ្លួនមានការយល់ដឹងកាន់តែ ច្រើនអំពីវប្បធម៌ ប្រពៃណីជាតិ ស្គាល់តម្លៃបរិស្ថាន ផ្តល់ភាពកក់ក្តៅជិតស្និទ្ធដល់ទេសចរជាតិ និងអន្តរជាតិ រដ្ឋបាល រាជធានីខេត្ត មន្ទីរជំនាញ សមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ ពិសេស សសយក តាម មូលដ្ឋាន មានកិច្ចសហការគ្នាល្អ ប្រកបដោយស្មារតីឆ្នៃប្រឌិតនិងមានការទទួលខុសត្រូវ ក្នងការរៀបចំ ចាត់តាំងព្រឹត្តការណ៍កំសាន្តឆ្នាំនេះ។ដោយឡែក នៅតាមរមនិយដ្ឋានទេសចរណ៏ នានាក៏បាន បង្កើន ការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង រីឯ មូលដ្ឋានអាជីវកម្មនិងសេវាកម្ម ទេសចរណ៍ ក៏បានយកចិត្ត ផ្តល់សេវាបានសមរម្យ មានគុណភាពអនាម័យល្អ។

នៅតាមផ្ទះខ្លះ ប្រជាពលរដ្ឋបានទិញធុងបាស់តូចៗទំនើបដែលប្រើប្រព័ន្ធ Bluetooth យកទៅប្រើប្រាស់បានយ៉ាងងាយស្រួល។ នៅតាមវត្តអារាមតាមភូមិដ្ឋានកម្លាំង ប្រជាកាពារបានបំពេញ តួនាទី ភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវល្អណាស់។ និយាយ រួមបងប្អូនប្រជាពលរដ្ឋយើង សប្បាយណាស់ឆ្នាំនេះ សប្បាយនឹងសុខសន្តិ ភាព សប្បាយនឹងការអភិវឌ្ឍរបស់ប្រទេស ជាតិ។

អ្វីៗវាបញ្ជាក់ច្បាស់នៅពេលនេះ ទោះបីកន្លង មកគេធ្លាប់និយាយថា នៅស្រុកខ្មែរហាក់ដូចមានបុណ្យចូលឆ្នាំច្រើន តែពេលនេះ បានឃើញនិងបញ្ជាក់ច្បាស់ហើយ ថាខ្មែរ គឺជាខ្មៃរ ខ្មែរគឺពិតជាប្រជាជាតិមួយដែលធ្លាប់មានអម្បូរពូជពង្ស និងវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូររុងរឿង៕

]]>
បទល្មើសដាក់សម្រាស់ក្នុង ឃុំសំរោងសែន គេមិនសង្ឃឹម ថាអាចទប់ស្កាត់ឬបង្ក្រាបអោយថមថយឡើយ !!! តើពិតដែរឬទេអាជ្ញាធរមូលដ្ឋាន និង សហគមន៍ ជាអ្នករួមគិត រួមធ្វើ http://rnr-news.com/?p=1550 Sat, 30 Mar 2019 11:31:15 +0000 http://rnr-news.com/?p=1550 កំពង់ឆ្នាំង៖ បើទោះជាជំនាញរដ្ឋបាលជលផលខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបយ៉ាងណាក៍ដោយគេសង្កេតឃើញថាបទល្មើសនេសាទក្រប់រូបភាពកើតឡើងគួរអោយកត់សម្គាល់ ខណៈមន្ត្រីរដ្ឋបាលជលផលមានកម្លាំងតិច ឯសហគមន៍ដើរតួជាអ្នកបង្កើតអោយមានបទល្មើសទៅវិញ ។

]]>
ក្រោយមានសំណើពីសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តសហរដ្ឋអាមេរិកសម្តេចតេជោ ហ៊ុន សែន ប្រកាសយល់ព្រមចាប់  ផ្តើមបើកប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ http://rnr-news.com/?p=846 Sat, 13 Oct 2018 10:27:06 +0000 http://rnr-news.com/?p=846 ភ្នំពេញ៖ យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននិងឆ្លើយតបជាមួយសំណើរបស់សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតាមលិខិតឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា។

ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចដែលយើងបានពិភាក្សាលើកមុន និងឆ្លើយតបចំពោះសំណើរបស់ឯឧត្តម ព្រមទាំងសំណើ របស់អង្គការ ពាក់ព័ន្ធដទៃទៀត របស់សហរដ្ឋអាមេរិក រដ្ឋាភិបាលរបស់ខ្ញុំ ដោយក្នុងស្មារតីមេត្តា ករុណាដូចកន្លងមក យល់ព្រមចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការរុករកអដ្ឋធាតុ POW/MIA ដ៏សំខាន់នេះទោះបីជាការរឹតត្បឹតទិដ្ឋការសហរដ្ឋអាមេរិកនៅតែមានសុពលភាពក៏ដោយ»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ជាការពិតយើងតែងតែមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យទាំងអស់ ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការលើកម្មវិធី POW/MIA តាំងតែពីមុនពេលកម្ពុជា និងសហរដ្ឋអាមេរិកតភ្ជាប់ ទំនាក់ទំនងឡើងវិញ នៅទស្សវត្ស១៩៩០ គឺជាទាហរណ៍បញ្ជាក់ច្បាស់អំពីការខិតខំរបស់យើងដើម្បីគោលដៅនេះ ហើយក៏ជាការឆ្លុះបញ្ចាំងនូវការរួមមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាមួយនឹងក្រុមគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន ដែលបានរងទុក្ខផ្លូវចិត្តយ៉ាងធំធេងដោយការបាត់បង់របស់គេ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការប្រភេទ B1 និង B2 (ប្រភេទទេស ចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់ តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។  គិតរហូតមក ដល់ពេលនេះ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់បង់ជីវិតនៅលើដីកម្ពុជាទាំងអស់មានប្រមាណ ៨០នាក់ ហើយបច្ចុប្បន្នរកឃើញ ៤០នាក់ប៉ុណ្ណោះ៕

]]>
ប្រជាពលរដ្ឋខ្មែរ៩១% គាំទ្ររាជរដ្ឋា  ភិបាលបច្ចុប្បន្ន ក្រោយការស្ទង់មតិ​លើ Facebook Page របស់អាស៊ីសេរី ត្រូវបានបញ្ចប់ http://rnr-news.com/?p=799 Sun, 16 Sep 2018 04:37:29 +0000 http://rnr-news.com/?p=799

ភ្នំពេញ៖ ​ប្រជាពលរដ្ឋខ្មែរ៩១ភាគរយបានបោះឆ្នោតគាំទ្រនិងមាន  ត្រឹមតែ៩ភាគរយប៉ុណ្ណោះមិនបានគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន បន្ទាប់ពីការស្ទង់មតិនៅលើ Facebook Page របស់វិទ្យុអាស៊ីសេរីដែលមានរយៈពេល៧ថ្ងៃ  ។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ  និងតាមបណ្តាខេត្តនៃប្រទេស កម្ពុជា ដែលតែងតែតាមដាន ស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលផ្សាយពីរដ្ឋធានីវ៉ាស៊ីនតោនមានការងឿង ឆ្ងល់ថាហេតុអ្វីអាស៊ី សេរីមិនបានផ្សាយព័ត៌មានអំពីការស្ទង់មតិរបស់ខ្លួនដែលមានប្រជា ពលរដ្ឋ​យ៉ាងច្រើន​លើសលប់ ចុចបោះឆ្នោតគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ន។

ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នានិយាយថា «វិទ្យុអាស៊ីសេរីពិតជាកំសាកញី អន់ជាទីបំផុត មិនហ៊ានទទួលស្គាល់ការពិត អំពីលទ្ធផលនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ជាវិទ្យុគ្មានវិជ្ជាជីវៈ គ្មានឯករាជ្យ និងមិនហ៊ានលើកយកការពិតមកនិយាយ ចាំតែបន្ទររឿងបោកប្រាស់តាមក្រុមអ្នកនយោបាយ សម រង្ស៊ី និងបក្សពួក»។

ប្រជាពលរដ្ឋបន្តទៀតថា នេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវអំពើចេតនាដ៏ពិសពុល ពីសំណាក់ឧបករណ៍បំពងសំឡេងញុះញង់របស់បរទេសមួយនេះគឺវិទ្យុអាស៊ីសេរី។

សូមបញ្ជាក់ផងដែរថា៖ការស្ទង់មតិរបស់វិទ្យុអាស៊ីសេរី ដែលទទួលបានការឧបត្ថម្ភគាំទ្រពីសហរដ្ឋអាមេរិកនេះ បានបញ្ចប់នៅវេលាម៉ោង២៣៖៤៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨​ កន្លងទៅនេះ មានអ្នកចូលរួមបោះឆ្នោតចំនួនជាង៨ម៉ឺន៧ពាន់នាក់ (87.2K) ក្នុងនោះ​អ្នកដែលបានបោះឆ្នោតគាំទ្រ មានចំនួន 79K ទទួលស្គាល់ ស្មើនឹង៩១ ភាគរយ និងអ្នកដែលមិនបានបោះឆ្នោតគាំទ្រ មានត្រឹមតែ 8K ស្មើនឹង៩ភាគរយប៉ុណ្ណោះ។

លទ្ធផលនៃការស្ទង់មតិនេះ ​អាចនិយាយបានថាមានភាពសមមូល ហើយក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ដែលពលរដ្ឋប្រមាណ ជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវ  នាវរបស់ក្រុមប្រឆាំងឡើយ ។

ប្រជពលរដ្ឋកម្ពុជាដ៍ច្រើនលើសលប់ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីអោយសម្តេចតេជោ ហ៊ុន​ សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់របស់គណបក្សប្រជាជនកម្ពុជាបន្តតំណែង  នាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ៕​

]]>
សម្តេចតេជោ ហ៊ុន សែន៖ ការជួបជុំគ្នារវាងថ្នាក់ដឹកនាំគណបក្សនយោបាយ នៅថ្ងៃស្អែកនេះ ជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិ យ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ http://rnr-news.com/?p=601 Mon, 20 Aug 2018 07:05:04 +0000 http://rnr-news.com/?p=601 (ភ្នំពេញ)៖ នៅថ្ងៃទី២១​ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ នឹងមានការជួបប្រជុំគ្នា​ព្រមទាំងហូបអាហារសាមគ្គី រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយប្រធានគណបក្សនយោបាយនានា នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ បានសរសេរលើ Facebook ផ្លូវការរបស់សម្តេចថា ការជួបជុំគ្នានេះ គឺជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិយ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅថ្ងៃស្អែកទី២១ សីហានេះ ខ្ញុំនឹងជួបប្រជុំព្រមទាំងហូបអាហារសាមគ្គីជាមួយបងប្អូនថ្នាក់ដឹកនាំ មកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។ ការជួបជុំបងប្អូននៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតកន្លងមកនេះ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា «ការចូលរួមផ្តល់នូវមតិយោបល់ច្រើន គឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើន សម្រាប់ចូលរួមកសាងជាតិ។ នេះក៏បង្ហាញឲ្យឃើញថា យើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងអស់ ដែលចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការកសាងប្រទេសឲ្យកាន់តែរីកចម្រើន៕

]]>
លោក ជំទាវ ជូ ប៊ុនអេងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាត្រៀមធ្វើជាអ្នកសង្កេតការណ៍ជាតិពិនិត្យការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តនិតិកាលទី៦ http://rnr-news.com/?p=427 Sat, 21 Jul 2018 13:38:35 +0000 http://rnr-news.com/?p=427 កំពង់ឆ្នាំងៈ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ជំទាវ ជូ ប៊ុនអេងសមាជិកគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាចំនួន២២៤នាក់ត្រៀមធ្វើជាអ្នកសង្កេតការណ៍ជាតិពិនិត្យការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តនិតិកាលទី៦
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោកជំទាវជូ ប៊ុនអេងសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំងបានជំរុញអោយសមាជិក សមាជិកា អ្នក សង្កេតការណ៍ការិយាល័យបោះឆ្នោតក្នុងក្រុងកំពង់ឆ្នាំងត្រូវសិក្សាពីច្បាប់បោះឆ្នោតដើម្បីអនុវត្តអោយបានតាមតួនាទីរបស់ខ្លួននិងពិនិត្យមើលដំណើរការបោះឆ្នោតអោយប្រព្រឹត្ត ទៅដោយរលូនយុត្តិធម៌ស្របតាមឆន្ទៈរាស្រ្តហើយលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានទាំងអស់គ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នេះ។

លោកជំទាវក៏បានផ្តាំផ្ញើអោយសមាជិកសមាជិកាទាំងអស់ត្រូវសិក្សាដោយការយកចិត្តទុកដាក់ដើម្បីយកទៅអនុវត្តចំទិសដៅនិងធ្វើជាសង្កេតការណ៍ ដោយប្រកាន់ភ្ជាប់នូវយុត្តិធម៌ស្របតាមឆន្ទៈរាស្រ្តដោយមិនប្រកាន់និន្នាការនយោបាយឡើយ៕

]]>
ឯកឧត្តម សោម ស៊ុនប្រធានក្រុមការងារបើកកិច្ចប្រជុំជាមួយ គណកម្មាធិការបក្សឃុំ សាខាបក្សភូមិ http://rnr-news.com/?p=205 Sat, 30 Jun 2018 01:27:57 +0000 http://rnr-news.com/?p=205 ខេត្តកំពង់ធំៈ កិច្ចប្រជុំគណកម្មាធិការបក្សឃុំ សាខាបក្សភូមិ ដើម្បីត្រៀមនិងរៀបចំ ក្នុងការយុទ្ធនាការឃោសនាបោះឆ្នោត នាពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណ្ណតិ ទី៦ ដែលនិង ប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០១៨ ខាងមុខនេះ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាអធិបតីភាព ឯក ឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ,អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង រួមជាមួយគណកម្មាធិការបក្សឃុំ សាខាបក្សភូមិ សរុបចំនួន ៦៥ នាក់ នៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៨ ។

ខ្លឹមសារក្នុងកិច្ចប្រជុំពិភាក្សាគ្នាលើខ្លឹមសារចំនួន ០២ ដែលបានផ្តោតលើ ការងារដ៏សកម្ម ក្នុងការអនុវត្តបន្ត ទី១ ការបញ្ចូលសមាជិកបក្សថ្មីជាលើកទី២ ត្រៀមធ្វើពិធីបញ្ចូលបងប្អូនដែលសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាលើកទី២ មានចំនួន១៦១នាក់ បន្ថែមទៀត ដែលកន្លងមកបានបញ្ចូលលើកទី១ ចំនួន ៤៣៩ នាក់រួចហើយ ហើយត្រៀមរៀបចំធ្វើពិធីបញ្ជូលសមាជិកដែលមានសមាជិក ១៦១នាក់ ថ្មីទៀត។ ទី ២ ការប្រុងប្រៀបកិច្ចការលើគ្រប់វិស័យ ដើម្បីរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ដោយប្រារព្វពិធី មេទិញដែលមានសមាជិកបក្សចំនួន៧០០ នាក់ ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោត និងរលឹកខួបទី៦៧ថ្ងៃកំណើតគណបក្ស ប្រជាជនកម្ពុជា។

ឯកឧត្តម សោម ស៊ុន បានធ្វើការផ្តាំផ្ញើរដល់ ប្រធានក្រុម ការងារបក្ស ឃុំ សាខាបក្សភូមិ ឲ្យយកចិត្តទុកដាក់ ចំពោះសមាជិកបក្សទាំងអស់ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន និងមិនត្រូវធ្វើអ្វី ឲ្យមានការថ្នាំថ្នាក់នោះឡើយ និងត្រូវចូលរួមដោះស្រាយ រាល់បញ្ហា រួមទាំងក្រើនរំលឹកដល់សមាជិកបក្ស ក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត ដែលភ្ជាប់ មកនូវឯកសារ ឬ អត្តសញ្ញាណប័ណ្ណ ភ្ជាប់មកជាមួយពេលទៅបោះឆ្នោត ដើម្បីចៀសវាង ធ្វើឲ្យមានការយឺត យ៉ាវ ឬខកខានក្នុងការបោះឆ្នោត ដោយសារតែពុំបានត្រៀមឯកសារទុកជាមុន ។

]]>