កសិកម្ម – រស្មីនគររាជ http://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Sun, 29 Mar 2020 00:35:15 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 http://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg កសិកម្ម – រស្មីនគររាជ http://rnr-news.com 32 32 ផលិតផលកសិកម្មទាំងអស់ រួមទាំងផលិតផលនៅផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង មិនមានការលក់តម្លើងថ្លៃក្នុងពេលមានការផ្ទុះជំងឺកូវីដ១៩ឡើយ http://rnr-news.com/?p=3748 Sun, 29 Mar 2020 00:35:13 +0000 http://rnr-news.com/?p=3748 កំពង់ឆ្នាំង៖ តាមការបញ្ជាក់ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ តំលៃស្រូវ អង្ករ សាច់ ត្រី និងបន្លែគឺពុំមានការតំឡេីងថ្លៃទេតាមផ្សារ និងតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តកំពង់ឆ្នាំង។ ជាពិសេសនៅផ្សារសហគមន៍កសិកម្ម ដែលមានទីតាំងនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មិនមានការលក់ម្លើងថ្លៃក្នុងពេលមានការផ្ទុះកូវីដ១៩ឡើយ ខណៈដែលទីផ្សារមួយចំនួនមិនមានអាជីវករលក់ដូរ នឹងឆ្លៀតឱកាសលក់ទំនិញតម្លើងថ្លៃហួសហេតុ។

លោកបានបន្តថា មន្ទីរកសិកម្មបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធតែងតែចុះណែនាំដល់សហគមន៍កសិកម្ម កុំប្រើប្រាស់សារធាតុគីមី ទៅលើបន្លែ ត្រី សាច់ ឬផលិតផលកសិកម្ម ឲ្យរក្សាលក់តម្លៃធម្មតា ព្រោះការធ្វើបែបនេះ គឺជាសកម្មភាពជួយដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសមិនធ្វើប៉ះពាល់ដល់សុខភាព។

ផ្សារសហគមន៍កសិកម្មគឺល្អខ្លាំងណាស់ ដោយសារការជួញដូរមិនមានការដំឡើងថ្លៃអ្វីទេ ហើយប្រជាពលរដ្ឋជាច្រើនមានការយល់ដឹងពីសុខភាពរបស់ពួកគាត់ គឺគាត់តែងតែមកទិញ មានទាំងត្រី សាច់ជ្រូក មានបន្លែសរីរាង្គច្រើន និយាយជារួមមានច្រើនពាក់ព័ន្ធជាមួយនឹងវិស័យកសិកម្ម។

លោកបានជំរុញឱ្យប្រជាកសិករនៅតាមបណ្តាសហគមន៍កសិកម្មទាំងអស់ ខិតខំដាំដុះបន្លែ ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ឱ្យបានច្រើនទ្វេរដង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងមិនត្រូវប្រើប្រាស់សារធាតុគីមី ឬជីគីមីឡើយ ៕

]]>
បទល្មើសដាក់សម្រាស់ក្នុង ឃុំសំរោងសែន គេមិនសង្ឃឹម ថាអាចទប់ស្កាត់ឬបង្ក្រាបអោយថមថយឡើយ !!! តើពិតដែរឬទេអាជ្ញាធរមូលដ្ឋាន និង សហគមន៍ ជាអ្នករួមគិត រួមធ្វើ http://rnr-news.com/?p=1550 Sat, 30 Mar 2019 11:31:15 +0000 http://rnr-news.com/?p=1550 កំពង់ឆ្នាំង៖ បើទោះជាជំនាញរដ្ឋបាលជលផលខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបយ៉ាងណាក៍ដោយគេសង្កេតឃើញថាបទល្មើសនេសាទក្រប់រូបភាពកើតឡើងគួរអោយកត់សម្គាល់ ខណៈមន្ត្រីរដ្ឋបាលជលផលមានកម្លាំងតិច ឯសហគមន៍ដើរតួជាអ្នកបង្កើតអោយមានបទល្មើសទៅវិញ ។

]]>