បរិស្ថាន – រស្មីនគររាជ http://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Fri, 02 Sep 2022 06:21:12 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 http://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg បរិស្ថាន – រស្មីនគររាជ http://rnr-news.com 32 32 ប្រជាពលរដ្ឋ៥គ្រួសារបានទទួលអំណោយមនុស្សធម៌ពីឯក ឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ អនុ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងជានាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច http://rnr-news.com/?p=9461 Fri, 02 Sep 2022 06:21:11 +0000 http://rnr-news.com/?p=9461 កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោកឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង និង សហការី បាននាំយកអំណោយមនុស្សធម៌របស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ជានាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ចែកជូនដល់គ្រួសារជួបការលំបាកក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង៣គ្រួសារ និង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ២គ្រួសារ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ឈាង ចន្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តកំពង់ឆ្នាំងនិងប្រធានកិត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងប្ម្កានិងប្រធានគណៈ​រសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងនិងជាអនុប្រធានកិត្ក្ម្ពុកិត្តិយសសាខាកាកបាទ​ជាខេត្តកំពង់ឆ្នាំង ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ជានាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ដែលកន្លងមកឯកឧត្តម លោកជំទាវ តែងតែគិតគូរពីសុខបងប្អូនជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំងជានិច្ចដោយមិនប្រកាន់បក្ខពួកនិងនិន្នាការនយោបាយឡើយ។

លោក ឈាង ចន្ធី ក៏ផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំង៥
គ្រួសារខិតខំថែទាំសុខអោយល្អ បង្កើនមុខរបរប្រចាំថ្ងៃនិងអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣កុំនិង៣ការពារអោយបានជាប់ជាប្រចាំនិងអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩អោយបានគ្រប់ដូសដើម្បីបង្កើតភាពសាំក្នុងសហគមន៍គ្មានការឆ្លងជំងឺកូវីដ១៩ប្រភេទថ្មីអូមីក្រុង។

អំណោយឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ
លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងជានាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចបានឧបត្ថម្ភ៣គ្រួសារក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្នុងមួយគ្រួសារទួលបានអង្ករ២៥គីឡូក្រាម,មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរ និងថវិកា២ម៉ឺនរៀល។ ២គ្រួសារនៅឃុំជ្រៃបាក់ស្រុករលាប្អៀរមួយគ្រួសារទទួលបានអង្ករអង្ករ២៥គីឡូក្រាម,
មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរ ត្រីមួយយួរនិងថវិកា៤ម៉ឺនរៀល។

]]>
កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បង្ក្រាបរថយន្តកែច្នៃដឹកឈើ ភូមិបំណក់ http://rnr-news.com/?p=9187 Fri, 17 Jun 2022 03:20:33 +0000 http://rnr-news.com/?p=9187 ពោធិ៍សាត់:​ កាលពីវេលាម៉ោងប្រមាណ១០ និង៣៥ នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដល់មានកម្លាំងសហការដឹកដោយលោកវីរសេនីយ៍ យ៉ន ប៊ុនធឿន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ កម្លាំងកងរាជអាវុធហត្ថខេត្តនិងអ្នកសារព័ត៌មាន ក្រោយពីទទួលបានសេចក្ដីរាយការណ៍ភ្លាមៗ ធ្វើការចុះបង្ក្រាប រថយន្តកែច្នៃដឹកញ្ជូនឈេី​ រហូតដល់នៅម៉ោង១២ និង១២ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ទើបបង្ក្រាបបាននៅចំណុចនិយាមកា 48P. 409893. 1356414 នៅប្របោស ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមប្រភពបានឲ្យដឹងថារថយន្តកែច្នៃដឹកជញ្ជូនឈេី​ ដែលសមត្ថកិច្ចបង្ក្រាបបានខាងលេីនេះ​ ជារបស់ឈ្មួញឈេីល្បីឈ្មោះម្នាក់​ក្នុងខេត្តពោធិ៍សាត់ឈ្មោះ កោះ សំភី ឬហ៊ុំ ហយ (ហៅតាហយ)​ ។

មហាជនស្រឡាញ់ធនធានធម្មជាតិ​ និងព្រៃឈេី​ ក្នុងខេត្តពោធិសាត់បានសម្តែងនូវការព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈេីក្នុងដែលនៅសេសសល់តាមតំបន់នានាក្នុងខេត្ត​ ខណ:សកម្មភាពកាប់អារជ្រៀកឈេីដឹកលក់យ៉ាងអាណាធិបតេយ្យមានការកក្រេីកឡេីងវិញ​ ។

ការសំដែងការព្រួយបារម្ភខាងលេីនេះខណៈសកម្មភាព​ អាជីវកម្មព្រៃឈេីរបស់ឈ្មួញឈើដ៏ល្បីប្រចាំតំបន់ឈ្មោះ កោះ សំភី ឬហ៊ុំ ហយ (ហៅតាហយ) មានទីលំនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានកំពុងបន្តសកម្មភាពឡេីងវិញ​ កាប់ និងអារឈើ ដឹកតាមរថយន្តកែឆ្នៃរបស់ខ្លួន ចូលមកតំបន់បំណក់ក្នុងឃុំឈើតុំ និងលក់ចែកចាយ ដោយរលូនគ្មានសមត្ថកិច្ចពាក់ព័ន្ធណាក្នុងខេត្តជាពិសេសលោក សិទ្ធ នាយសង្កាតរដ្ឋបាលព្រៃឈើឃុំឈើតុំ​ ធ្វេីការអេីពេីឬមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនោះទេ​ ។

ប្រជាពលរដ្ឋ នៅក្នុងស្រុកក្រគរ បន្តលើកឡើងថា ដោយសាតែភាពធូរលុង និងមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃ ដើម្បីទទួលបានលាពសការ:ផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយមេឈ្មួញដុះស្លែរូបនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រក ដែល​ការពារដោយព្រះរាជក្រិត្យ ជួភ្នំឱរ៉ាល់ ក្នុងស្រុកក្រគរ ស្រុកភ្នំក្រវ៉ាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។

គេតែងតែបានប្រទះឃើញមានរថយន្តកែច្នៃដឹកឈើប្រណិត ឈើភេទរាជថ្កុល ឈើគគីរ និងឈើអារ រាប់សិបម៉ែត្រគូបរបស់លោក​ ហ៊ុំ​ ហយ​ ដឹកជញ្ជូនយ៉ាងរលូន ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាចេញមុខទប់ស្កាត់​ ឬបង្ក្រាបឡេីយ​ ខណ:ប្រភពបន្តអះអាងថា ម្ចាស់ឈើឈ្មោះ កោះសំភី ឬហ៊ុំ ហយ (ហៅតា ហយ) ដែលជាឈ្មួញឈើដ៏ធំ ប្រចាំតំបន់ និងមិនខ្លាចការបង្ក្រាប ពីសំណាក់សមត្ថកិច្ចនោះ។

ការបង្ក្រាបសកម្មភាពរថយន្តកែច្នៃដឹកឈេីខាងលេីនេះ​ មហាជនស្រឡាញ់ធនធានធម្មជាតិសម្តែងនូវការគាំទ្រ​ និងសាទរចំពោះចំណាត់ការនិងការខិតខំរបស់សមត្ថកិច្ចនាពេលនេះ​ ។ មហាជនសំណូមពរដល់ឯកឧត្តម​ ជា​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់​ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទ់ស្កាត់​ និងបង្ក្រាបសកម្មភាពបំផ្លាញធធានព្រៃឈេីក្នុងខេត្តពោធិ៍សាត់​ ខណ:ប្រភពបានអះអាងថាអ្នកដែលប្រ្រពឹត្តិនោះនៅតែជាមនុស្សដដែលៗហេីយពេលបង្ក្រាបចាប់យកតែឈេី​ និងរថយន្ត​ បន្ទាប់មកអ្នកប្រព្រឹត្តិនៅតែធ្វេីសកម្មភាពដដែលៗដែលជាកត្តាបង្ក្រាបនិងទប់ស្កាត់មិនមាន​ប្រសិទ្ធិ​ភាព៕

]]>
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង​បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២​ និងរៀបពិធីសូត្រមន្តឡើងអាគារលេខាធិការរដ្ឋានថ្មី http://rnr-news.com/?p=8933 Wed, 06 Apr 2022 02:55:06 +0000 http://rnr-news.com/?p=8933

កំពង់ឆ្នាំង:​នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះសាលា​ដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងដាក់ទិសដៅអនុ វត្តឆ្នាំ២០២២​ និងរៀបពិធីសូត្រមន្តឡើងអាគារលេខាធិការរដ្ឋានថ្មី​ ។

ពិធីខាងលេីនេះប្រារព្ធធ្វេីឡេីងក្រោមវត្តមាន​ ឯកឧត្តម​ គឹម​ រ័ត្នណារិន​ ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង​ និងឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ ដំបូងខេត្តកំពង់ឆ្នាំង​ ។

ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ ដំបូងខេត្តកំពង់ឆ្នាំង​ បានថ្លែងលើកឡើងថា សន្និបាត​ នេះប្រព្រឹត្តធ្វើឡើងក្នុងគោលបំណងបង្ហាញនូវលទ្ធផលការងាររបស់អង្គការតុលាការ និងអង្គការអយ្យការ ដែលបានអនុវត្តក្នុងឆ្នាំ២០២១ និងលើកទិសដៅការងាអនុវត្តបន្ត ឆ្នាំ២០២២ ដើម្បីរកឱ្យឃើញនូវបញ្ហា ប្រឈម និងការលំបាកទាំងឡាយ ដែលជាឧបសគ្គក្នុងការអនុវត្តការងារមិនទទួលបានជោគជ័យនាពេលកន្លងមក សំដៅធ្វើយ៉ាងណាដើម្បីពន្លឿនក្នុងការដោះស្រាយសំណុំ​រឿង​ឱ្យបាន ឆាប់រហ័ស ទាន់ពេលវេលា និងមាន​ប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ​ ឯកឧត្តម​ អុិត​ សុធា​ បានកោតសសើរ ចំពោះ​ ឯកឧត្តមប្រធានសាលាដំបូងខេត្ត​ ត្បិតឯកឧត្តមទើបតែមកដល់ តែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ និងសម្តែងការកោតសសើរ ប្អូនៗ អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ ដែល​ បានចូលរួមយ៉ាងសកម្មក្នុងការបំពេញភារៈកិច្ចការងារ​រៀងៗខ្លួន ដោយមិនគិតគូពីការនឿយហត់។ នេះសបញ្ជាក់ឱ្យឃើញពីសាមគ្គីភាពរួមមួយ ដែលថ្នាក់ដឹកនាំចង់បាន និងសូមជម្រុញឱ្យបងប្អូនយើងនៅ តែបន្តសកម្មភាពនេះបន្តទៀត និងចេះស្រលាញ់គ្នា ធ្វើយ៉ាងណាខិតខំបន្តបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យ កាន់តែមានភាពល្អប្រសើរ ដើម្បីលើកតម្កើនកិត្យានុភាពស្ថាប័នតុលាការក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម​ អុិត​ សុធា​ បានថ្លែងបន្តទៀតថាជាមួយគ្នានេះដែរក្នុងឱកាសថ្ងៃនេះក៍បានៀបចំនូវកម្មវិធី​ សូត្រមន្តឡើងអាគារលេខាធិការរដ្ឋានថ្មី និងសុំសេច​ក្តីសុខចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់ក្នុង ពេលឆាប់ៗខាងមុខនេះ។ សម្រាប់អាគារថ្មីនេះ វាសមិទ្ធផលដ៏ត្រជះត្រចង់មួយដែលបង្ហាញឱ្យឃើញពីការវិវត្តន៍ និងការអភិវឌ្ឍន៍វិស័យយុត្តិធម៌នៅក្នុងប្រទេសយើង ក្រោមការដឹកនាំដោយឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងក្រោមដំបូលសន្ថិភាពដែលយើងទទួលបានជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ។

ឯកឧត្តម​ គឹម​ រ័ត្នណារិន​ ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង​ លើកឡើងថា ក្រោយពីក្រមព្រហ្មទណ្ឌ ព្រហ្មទណ្ឌក្រមនីតិវិធី និងក្រមរដ្ឋប្បវេណី ក្រមនីតិរដ្នប្បវេណី ចូលជាធរមានមក របត់ការងារផ្នែកវិស័យយុត្តិការ មានការប្រែប្រួលយ៉ាងខ្លាំង គឺតម្រូវឲ្យមានការបំពាក់បំប៉ន ដល់ចៅក្រម ក្រឡាបញ្ជីនិងមន្រ្ដីអនុវត្តន៍ច្បាប់ ឲ្យយល់ និងមានសមត្ថភាពដើម្បីអនុវត្តន៍ការងាររបស់ខ្លួនសមស្របនិងច្បាប់ថ្មី និងផ្ដល់សេវា យុត្តិធម៍ជូន ប្រជាពលរដ្ន ស្របតាមនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាយុត្តិធម៍ ប្រកបដោយ សមភាព សច្ចភាពនិង តម្លាភាពដើម្បីបង្កើន នូវការធានា យុត្តិធម៌ ភាពជឿជាក់ លើប្រព័ន្ធតុលាការ ពីសំណាក់មតិជាតិ និងអន្ដជាតិ។

ឯកឧត្តម គឹម​ រ័ត្នណារិន​ ក៏បានថ្លែងផ្ដាំផ្ញើរទៅដល់ មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវគោរពពេលវេលាធ្វើការ អនុវត្តការងារឲ្យបានល្អ គិតប្រយោជន៍ប្រជាពលរដ្ឋជាធំ ក្នុងការរកភាពយុត្តិធម៌ជូនដល់ពួកគាត់ ប្រកបទៅដោយគុណភាព តម្លាភាព ភាពស្មោះត្រង់ និងទាន់ពេលវេលាផងដែរ។ លោកថាសមិទ្ធិផលការងារទាំងឡាយទទួលបានក្នុងរយះពេលកន្លងមក គឺផ្តើមចេញពីការចេះសហការគ្នា ការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក និងភាពមិនមើកបំណាំគ្នា ព្រមទាំងការគោរពច្បាប់និងតួនាទីភារកិច្ចរៀងៗខ្លួន៕

]]>
ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់​ និងប្រគល់ក្បាលអាំងស៊ីទ័រឆក់ត្រីសរុបចំនួន៧០គ្រឿង​ ជូនសមត្ថកិច្ច http://rnr-news.com/?p=8728 Sat, 05 Feb 2022 06:22:15 +0000 http://rnr-news.com/?p=8728

កំពង់ឆ្នាំង:​ ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់​ និងប្រគល់ក្បាលអាំងស៊ីទ័រឆក់ត្រីសរុបចំនួន៧០ គ្រឿង ក្នុងនោះមានប្រភេទឆក់ក្តៅចំនួន ៦៣ និងប្រភេទឆក់ត្រជាក់ចំនួន ០៧ គ្រឿង​ ដល់សមត្ថកិច្ច​  គិតត្រឹមថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ២០២២ ។ 

បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់​ និងប្រគល់ក្បាលអាំងស៊ីទ័រឆក់ត្រីនេះ​ បន្ទាប់ពី​ អនុវត្តតាមបទបញ្ជាណែនាំដ៍ខ្ពង់ខ្ពស់របស់ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានដាក់ចេញក្នុងស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២២ ។ 

កំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយមន្ត្រីជំនាញខណ្ឌជលផលខេត្ត បានចុះផ្សព្វផ្សាយអប់រំអំពីវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រី និងបានជំរុញឱ្យប្រជាពលរដ្ឋដែលមានក្បាលអាំងស៊ីវិចទ័រឆក់ត្រីគ្រប់ប្រភេទមានស្មារតីភ្ញាក់រលឹកស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ចជំនាញរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ។ 

បច្ចុប្បន្នកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពុងបន្តការកំណត់មុខសញ្ញាដើម្បីធ្វើការផ្សព្វផ្សាយនិងប្រមូលបន្ត ក្នុងស្មារតីលុបបំបាត់អោយខាងតែបាននូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងស្រុកកំពង់លែង ក៍ដូចជាតាមបណ្តាស្រុកក្នុងខេត្តកំពង់ឆ្នាំង៕

]]>
ក្រសួងធនធនទឹក៖ថ្ងៃទី១៩នេះដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅកម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅខ្លាំង, ខេត្តជាប់ព្រំដែនថៃ និងជួរភ្នំដងរែក សូមប្រុងប្រយ័ត្ន http://rnr-news.com/?p=4969 Wed, 19 Aug 2020 01:30:37 +0000 http://rnr-news.com/?p=4969 ភ្នំពេញ៖  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ និងវៀតណាម។

ខណៈនោះ ក៏មានវិសម្ពាធទាប មួយបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលអាចវិវត្តទៅ ជាព្យុះទី៧។ ព្យុះនេះ នឹងរលាយពេលដើរចូលដល់លើភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ២០ ខែសីហា។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C
បណ្ដាខេត្តនៅភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក បណ្តាខេត្តដទៃទៀតអាចមានភ្លៀងពីខ្សោយទៅបង្គួរ។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមាមានពី ១៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងនោះ ផ្នែកមួយចំនួន នៃបណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ខ្លាំង។

៣៖ បន្ទាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាមានពី ២៦-២៨°C
* សីតុណ្ហភាពអតិបរមាមានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន។ បណ្ដាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ច្រើនជាប់បន្តចាប់ពីថ្ងៃទី ២២-២៤ ខែសីហា៕

]]>
ព្រះសង្ឃ រួមជាមួយ អាចារ្យ គណៈកម្ម ការ ពុទ្ធបរិស័ទ បានដាំកូនឈើក្រញូង នៅក្នុងបរិវេណវត្តវារីផាសុខារាម “ហៅវត្តទឹកជុំ” និងបរិវេណសាលាបុណ្យភូមិជ្រៃកោងកើត http://rnr-news.com/?p=4958 Mon, 17 Aug 2020 23:05:18 +0000 http://rnr-news.com/?p=4958 កំពង់ឆ្នាំង​៖នារសៀលថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តវារីផាសុខារាម “ហៅវត្តទឹកជុំ” និងបរិវេណសាលាបុណ្យភូមិជ្រៃកោងកើត បានដាំកូនឈើ ក្រោមការផ្តួចផ្តើមពី ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។​

ការដាំកូនឈើនេះប្រព្រឹត្តទៅដោយមានការនិមន្តចូលរួមពីព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តទឹកជុំ, ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃ រាជ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ។​

បើតាមការបញ្ជាក់ពី ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ឱ្យដឹងថាៈ ការដាំកូនឈើក្រញូង នៅក្នុងបរិវេណវត្តទឹកជុំ និងបរិវេណសាលាបុណ្យភូមិជ្រៃកោងកើតនេះគឺជាការចូលរួមថែរក្សា ការពារនូវសម្រស់ធម្មជាតិ កុំឱ្យមានការបាត់បង់ និងទាក់ទាញទឹកភ្លៀង ការពារកម្តៅ និងខ្យល់ព្យុះ ជាដើម។

ព្រះអង្គបានបញ្ជាក់បន្ថែមទៀតថាៈ ការដាំកូនឈើ នេះគឺជាការបំផុសគំនិតដល់យុវជនឱ្យចេះស្រឡាញ់ និងការពារបរិស្ថាន ដែលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ការដាំកូនឈើសម្រាប់យុវជនជំនាន់ក្រោយ ៕

]]>
រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ខេត្តកំពង់ឆ្នាំងនៅតែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ http://rnr-news.com/?p=4953 Mon, 17 Aug 2020 05:21:26 +0000 http://rnr-news.com/?p=4953 កំពង់ឆ្នាំង៖ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ៥៧គីឡូម៉ែត្រពីទីក្រុងកំពង់ឆ្នាំង នៅតែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ ដោយសារតំបន់អេកូទេសចរណ៍មួយនេះ មានទឹកជ្រោះហូរធ្លាក់ពីលើភ្នំសំរាប់មុជកម្សាន្តត្រជាក់ជាប់ចិត្ត។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា សំរាប់ថ្ងៃចុងសប្តាហ៍តំបន់អេកូទេសចរណ៍មួយនេះ មានភ្ញៀវមកលេងកម្សាន្តប្រមាណជាង១ពាន់នាក់ ដោយសារសេវាលក់ចំណីអាហារមានតម្លៃសមរម្យ មានកញ្ចុះអង្គុយលេងតាមមាត់ជ្រោះជាង៧០កន្លែង មានបង្គន់អនាម័យត្រឹមត្រូវ ជាពិសេសមានប្រជាការពារសំរាប់រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ។

លោកបន្តថា ទោះបីជាផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានធម្មជាតិថ្មក្រាល មានការលំបាកដោយអន្លើៗ និងមិនទាន់មានការអភិវឌ្ឍខ្លាំងក៏ពិតមែន ប៉ុន្តែនៅតែមានភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែមិនចេះដាច់ឡើយ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ភ្ញៀវទេសចរ ដែលមកលេងកំសាន្ត ចូលរួមរក្សាអនាម័យចោលសំរាមក្នុងធុង ពេលមុជកម្សាន្តក្នុងទឹកជ្រោះសូមប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ ជាពិសេសចូលរួមពាក់ម៉ាសទាំងអស់គ្នាដើម្បីការពារជម្ងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ៕

]]>
ដុតកម្ទេចរថយន្ត បាកុងដែលជាមធ្យោ បាយបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់ http://rnr-news.com/?p=3718 Sat, 28 Mar 2020 01:14:18 +0000 http://rnr-news.com/?p=3718 ខេត្តពោធិ៍សាត់៖ មធ្យោបាយបំរើបទល្មើសធន ធានធម្មជាតិ (ព្រៃឈើ) រថយន្តបាកុងចំនួន ០១ គ្រឿង ដែលគេលាក់ទុកនៅក្នុងចំការក្រូចមួយកន្លែង សង្ស័យក្នុងគោលបំណងបន្តសកម្មភាពត្រូវសមត្ថកិច្ចធ្វើការបង្រ្កាបនិងដុតកម្ទេចចោល។

ការបង្ក្រាមនិងដុតចោលរថយន្តបាកុងខាងលើធ្វើឡើងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មូលដ្ឋាលកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ និងមន្ត្រីក្រៅរដ្ឋាភិបាល នៅរសៀលថ្ងៃពុធ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចក្នុងចំការក្រូច ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងស្រាវជ្រាវ និងរុករកឈានដល់ធ្វើការបង្រ្កប និងដកហូត នៅរថយន្ដម៉ាក រ៉េវ(បាកុង)កែច្នៃចំនួន១គ្រឿង ដែលគេសង្ស័យក្រុមឈ្មួញលាក់ទុកដើម្បីបន្តសកម្មភាព (ដឹក ជញ្ជូនឈើ) ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយយកមកបន្តនីតិវិធី មធ្យោបាយជាវត្ថុតាងបានដុតកម្ទេចចោលនៅផ្នែករដ្ឋាភិបាលព្រៃឈើក្រវាញ ។

ការដុតបំផ្លាញចោលនូវត្ថុតាងដែលជាមធ្យោ បាយបម្រើឲ្យសកម្មភាពបទល្មើសព្រៃឈើខាង លើមជ្ឈដ្ឋានប្រជាពលរដ្ឋ សម្តែងនូវការអបអរនិងកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថកិច្ចក្នុងការខិតខំការពារអភិរក្សជនធានព្រៃឈើ។ ទន្ទឹម នឹងនោះមានមតិមហាជននៅតែលើកឡើងអំពីបញ្ហាការបង្រ្កាបពីសំណាក់កងកម្លាំងសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធនាកន្លងមកហាក់បីដូច ជាពុំសូវមានប្រសិទ្ធភាពសោះ ព្រោះទំនងជាអត់ស្រាវជ្រាវរកជនប្រព្រឹត្ត៕

]]>
តើពិតដែរឬទេ ឈ្មោះ អ៊ុំ លីហេង ជាឈ្មួញឈើមានឥទ្ធិពលធ្វើសកម្ម ភាពដឹក ជញ្ជូនឈើពីស្រុកភ្នំក្រវាញបានយ៉ាងកក្រើក និងប្រមូលលុយពីឈ្មួញផ្សេងៗទៀត……? http://rnr-news.com/?p=3601 Sat, 21 Mar 2020 09:52:02 +0000 http://rnr-news.com/?p=3601 ពោធិ៍សាត់៖ សកម្មភាពដឹកជញ្ជូនឈើក្នុងស្រុកភ្នំក្រវ៉ាញ នៃទឹកដីខេត្តពោធិសាត់ ត្រូវបានប្រជាបលរដ្ឋរាយការណ៍កំពុងតែធ្វើសកម្មភាពយ៉ាងគគ្លើន ។

សកម្មភាពដឹកជញ្ជូនឈើនេះត្រូវបានប្រភពរាយការណ៍ថាឈ្មួញដែលដឹក ជញ្ជូនយ៉ាងសកម្មជាងគេត្រូវបានគេស្គាល់ឈ្មោះ អ៊ុំ លីហេង និងមានឈ្មួញឈើមួយចំនួនផ្សេងទៀតផងដែរ ។ ប្រភពបានបន្តថា សកម្មភាពដឹក ជញ្ជូនឈើពីស្រុកភ្នំក្រវាញបានកើត យ៉ាងកក្រើក បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈអំឡុងពេលដែលគណកម្មាការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចេញប្រតិបត្តការបង្ក្រាបយ៉ាងសស្រាក់ស្រាំនោះ។

សកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្លើននេះសមត្ថកិច្ចពាក់ព័ន្ធហាក់រក្សាភាពស្ងៀមស្ងាត់។ ប្រភពខ្លះបានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ អ៊ុំ លីហេង និងឈ្មួញដទៃទៀតហ៊ានបន្តសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើក្នុងស្រុកភ្នំក្រវាញ យ៉ាងកក្រើកបបនេះគឺដោយ សារមានលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ជាបង្អែកដ៏រឹងមាំហើយមានការត្រូវរ៉ូវគ្នាពីសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ មិនតែប៉ុណ្ណោះឈ្មោះ អ៊ុំ លីហេង មានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ កំពុងឈរនៅពីក្រោយខ្នងផងដែរ ។កត្តានេះធ្វើឲ្យ ចំណោមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនៅស្រុកភ្នំក្រវាញ គឺឈ្មួញឈ្មោះ អ៊ុំ លីហេង ធ្វើសកម្មភាពខ្លាំងក្លាជាងគេ ហើយឈ្មួញម្នាក់នេះក៏ជាថៅកែសិប្បកម្មផលិតសាឡុងដែលមានមុខកាត់ធំៗសម្រាប់ដឹកចេញពីស្រុកភ្នំក្រវាញទៅលក់ចែកចាយយ៉ាងរលូនទៀតផង។

ប្រភពដោយឡែកទៀត ពីឃុំសំរោង ស្រុកភ្នំក្រវាញ បានឲ្យដឹងថាដោយការឃុបឃិតបើកដៃពីសំណាក់លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ទើបឈ្មួញអាចដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញបានយ៉ាងគគ្លើន បែបនេះ។

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ អ៊ុំ លីហេង មិនត្រឹមតែជាឈ្មួញឈើមានសកម្មភាពខ្លាំងជាងគេប៉ុណ្ណោះទេ ថែមទាំងមានមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ម្នាក់ឈ្មោះ ណុប ថេត នៅពីក្រោយខ្នង ហើយបានដើរតួគាបយកលុយពីឈ្មួញឈើដទៃទៀតដែលដឹកឈើតាមរថយន្តក្នុងមួយគ្រឿងពី២០ម៉ឺនទៅ៤០ម៉ឺនរៀល ហើយ​គាបយកលុយពីឈ្មួញដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃក្នុងមួយគ្រឿងពី២០ម៉ឺនទៅ៣០ម៉ឺនរៀល និងបានកំណត់ឲ្យខ្នាតយក្សចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងស្រុកវាលវែងជាច្រើនគ្រឿងដោយក្នុងមួយរថយន្តៗត្រូវបង់ខែក្នុងមួយមួយខែ៧០០ដុល្លាអាមេរិក ដោយយកលុយនោះទៅបែង ចែកជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួនទៀតតាំងពីតូចដល់ធំ ព្រមទាំងគូកនរបស់ខ្លួនទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពគេហទំព័រ រស្មីនគររាជ មិនអាចសុំការបកស្រាយណាមួយពីលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ក៍ដូចជាលោក អ៊ុំ លីហេង និង លោក ណុប ថេត ជាមន្ត្រីអង្គការ បាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ។

ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវ៉ាញបានលើកឡើងថា ករណីខាងលើនេះមិនដឹងថាប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោក ឡាយ​ វិសិដ្ធ បានជ្រាបដែរឬទេ? ខណៈមានប្រភពឲ្យដឹងថាកំពុងសម្រួលឲ្យលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងឈ្មួញឈ្មោះ អ៊ុំ លីហេងធ្វើអ្វីៗតាមអំពើចិត្តបែបនេះ បើមិនដូច្នោះទេឈ្មួញឈើរូបនេះមិនថ្លើមធំដល់ម្លឹងឡើយ ។

ការលើកឡើងតាមប្រភពទទួលបានពីស្រុកភ្នំក្រវ៉ាញខាងលើមកធ្វើការចុះ ផ្សាយនេះគ្មានបំនងអ្វីក្រៅតែជាសារមួយជូនដល់សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ ចាត់វិធានការណ៍តាមដាន និងបង្ក្រាបអោយបានទាន់ពេលវេលា ដើម្បីរក្សាទុកនូវធនធានព្រៃឈើក្នុងខេត្តពោធិ៍សាត់អោយបានគង់វង្ស ៕

]]>
ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាព ចំពោះការកើនឡើងនៃកម្តៅ និងប្រុងប្រយ័ត្នចំពោះបាត់ភូតផ្ទរ រន្ទះ និងខ្យល់កន្ត្រាក់ http://rnr-news.com/?p=3560 Tue, 17 Mar 2020 01:38:01 +0000 http://rnr-news.com/?p=3560 (ភ្នំពេញ)៖  នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០។

ក្រសួងបញ្ជាក់ថា តាមការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩°C អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ ដោយឡែកនៅថ្ងៃទី ១៨-២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២៖ បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°C ។
ចាប់ពីថ្ងៃទី ១៧-២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយ ដោយឡែកតែ ខេត្តកោះកុង នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។

ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២១ ខែមីនា៕

]]>