ចំណេះដឹង – រស្មីនគររាជ http://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Tue, 25 Jun 2024 23:09:03 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 http://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg ចំណេះដឹង – រស្មីនគររាជ http://rnr-news.com 32 32 សូក្រាត៖ «មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញធម្មតានិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ»​ http://rnr-news.com/?p=10405 Tue, 25 Jun 2024 23:09:01 +0000 https://rnr-news.com/?p=10405


នៅលើផែនដីយើងនេះ មនុស្សមានច្រើនប្រភេទផ្សេងៗគ្នា តែក៍មិនពិបាកក្នុងវាស់ស្ទង់ថានរណាម្នាក់ជាមនុស្សមានគតិបណ្ឌិត ឬអត់នោះទេ ដោយគ្រាន់តែស្ដាប់ការនិយាយរបស់គេក៏អាចវាយតម្លៃបានដែរ។ 

សូក្រាត ទស្សនវិទូបស្ចិមលោករបស់ក្រុងអាតែននៃក្រិកបុរាណ បានមានប្រសាសន៍ថា៖ «មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញធម្មតានិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ។»

សូក្រាតលើកឡើងបែបនេះបញ្ជាក់ថា មនុស្សដែលមានចំណេះដឹង មានគតិបណ្ឌិតមិនចំណាយពេលវេលាឥតប្រយោជន៍នោះទេ។ ពួកគេចូលចិត្តលើកឡើង និយាយអំពីគំនិត បញ្ចេញគំនិត ទស្សន និងរៀនសូត្រអំពីគំនិតរបស់អ្នកដទៃ ដើម្បីភាពរីកចម្រើន។

មនុស្សសាមញ្ញធម្មតាចូលចិត្តចំណាយពេលទៅលើព្រឹត្តិការណ៍ រឿងនេះរឿងនោះ ដែលមិនសូវមានប្រយោជន៍។ មនុស្សប្រភេទនេះចំណាយពេលតាមដានព្រឹត្តិការណ៍ ហើយជ្រុលជ្រើមតាមព្រឹត្តិការណ៍ដោយមិនបានគិតពិចារណា។

ពេលខ្លះពពួកនេះជាមនុស្សតែស្ករ ដោយមិនបានថ្លឹងថ្លែងថាជារឿងមានប្រយោជន៍ឬអត់នោះទេ ដោយភាគច្រើនឃើញគេថា ថាតាមគេទាំងមិនដឹងអ្វីសោះក៏មាន។

ចំណែកមនុស្សគំនិតអន់ថយ ចូលចិត្តនិយាយដើមអ្នកដទៃ។ មនុស្សទាំងនេះរឿងនរណាក៏គាត់ដឹងដែរ ហើយពេលគាត់ដឹងហើយមាត់គាត់មិនមានគម្របនោះទេ។ ហើយមនុស្សសណ្ដាននេះដឹងហើយគាត់ចូលចិត្តនិយាយចាក់ពីក្រោយខ្នង អ្នកនេះអីចេះអីចុះ និយាយពន្លើស ឬតែងរកវិធីក្នុងការនិយាយបង្ខូចឈ្មោះនរណាម្នាក់។

ពួកគេមិនសូវនិយាយអំពីគំនិត ចែករំលែកគំនិតនោះទេ មនុស្សប្រភេទនេះតែងតែនាំអ្នកទៅរកភាពអវិជ្ជមាន។ ប្រសិនបើនៅជិតមនុស្សប្រភេទនេះ ពពួកនេះចូលចិត្តយករឿងអ្នកដទៃមកនិយាយ ដោយគេដឹងរឿងគ្រប់យ៉ាង។ មួយថ្ងៃៗគឺនាំរឿងមកដល់អ្នក មិនសូវជាប្រយោជន៍ប្រមាណទេ។ 

កុំចំណាយពេលនឹងរឿងឥតប្រយោជន៍ ហើយកុំពូកែសន្សំរឿងរបស់អ្នកដទៃពេក។  តែត្រូវរៀនចែករំលែកគំនិត ស្វែងរកដំណោះស្រាយ រៀនសូត្រពីគ្នាទៅវិញទៅមក។ រៀនបើកចិត្ត បើកគំនិត រៀនសូត្របន្ថែម៕

]]>
សាលាភាសាកូរ៉េ កូនខ្មែរ ប្រកាសតែងតាំងប្រគល់ភារកិច្ចជូន លោកគ្រូ អ្នកគ្រូ និង វិញ្ញាណប័ណ្ណបត្របញ្ចប់ ការសិក្សាវគ្គខ្លីរយៈពេល៣ខែ ជូនសិស្សជំនាន់ទី១ http://rnr-news.com/?p=10304 Sat, 30 Dec 2023 08:53:47 +0000 https://rnr-news.com/?p=10304 កំពង់ឆ្នាំង៖ សាលារៀនភាសាកូរ៉េ កូនខ្មែរ ស្ថិតក្នុងភូមិ ទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីប្រកាសតែងតាំងប្រគល់ភារីកច្ចជូន លោកគ្រូ អ្នកគ្រូ និងវិញ្ញាណប័ណ្ណបត្របញ្ចប់ការសិក្សាវគ្គខ្លីរយៈពេល ៣ ខែ ជូនសិស្សជំនាន់ទី១ ។

ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក សាន សុធៀប ប្រធានក្រុមប្រឹក្សាភិបាលសាលាភាសាកូរ៉េកូនខ្មែរ លោក គង់ សុភាព នាយកសាលា ភាសាកូរ៉េកូនខ្មែរ ព្រមទាំងវត្តមានបុគ្គលិកគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ អ្នកណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ។

ភាសាកូរ៉េកូនខ្មែរ គង់ សុភាព នាយកសាលា និងជាតំណាងអោយសាលាភាសាកូរ៉េ កូនខ្មែរទាំងមូល បានសម្តែងនូវមនោសញ្ជេតនាសោមន្សរីករាយក្រែងលែង ។

ជាមួយគ្នានេះ លោកបានលើកឡើងទៀតថា សាលាភាសាកូរ៉េ កូនខ្មែរ មានទស្សនវិស័យ និងគោលដៅមិនផ្ដោតលើការ ស្វែករកប្រាក់ចំណេញតែមួយមុខនោះទេ អ្វីដែលសាលាភាសាកូរ៉េ កូនខ្មែរ ចង់បានបំផុតនោះគឺ ចង់ ជួយអោយប្រជាពលរដ្ឋមានការងារល្អ ប្រាក់ខែល្អ និងក្លាយជាសហគ្រិន។ ដើម្បីចូលរួម កាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋតាមការបណ្តុះបណ្តាល រយៈពេលខ្លី។

ការខិតខំ ប្រឹងប្រែងរបស់សាលាភាសាកូរ៉េកូនខ្មែរ គឺផ្តោតសំខាន់ទៅលើការជួយពលរដ្ឋអោយមានឱកាស ការងារល្អ ប្រាក់ខែល្អ និងក្លាយជាសហគ្រិន ហើយក្នុងរយៈ ពេល ៤ ខែ ឆ្នាំ២០២៣ កន្លងមក ដែល យើងចាប់ផ្ដើមបើកនូវសាលាភាសាកូរ៉េកូនខ្មែរ។ សទ្ធិផលជោគជ័យទាំងឡាយ គឺទទួលបានដោយសារ មានវត្តមាន លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សទាំងអស់ចូលរួម ព្រមទាំងការសម្រេចិត្តត្រឹមត្រូវបំផុត របស់ពុកម៉ែបងប្អូនក្នុងការបញ្ជូនបុត្រធីតាមកចូលរួមជាមួយ សាលាភាសាកូរ៉េកូនខ្មែរ ។

ជាមួយគ្នានេះផងដែរ លោក សាន សុធៀប ប្រធានក្រុមប្រឹក្សាភិបាលសាលា បានលើកឡើងផងដែរថាសាលាភាសាកូរ៉េកូនខ្មែរ តែងតែខិតខំប្រឹងប្រែង គ្រប់មធ្យោបាយទាំងអស់ធ្វើ យ៉ាងណាអោយសាលាភាសាកូរ៉េកូនខ្មែរ ក្លាយជាសាលាគំរូមួយដែលមិនត្រឹមតែបញ្ជូនសិក្ខាកាម អោយធ្វើការងារ និងប្រាក់ខ្ពស់ទេ គឺបណ្តុះផ្នត់គំនិតទៅដល់យុវជន អោយក្លាយជាទំពាំងស្នង ឫស្សីជាតិ យុវជនជាតិ ដែលត្រលប់មកវិញ មានឱកាសក្នុងការជួយសង្គមជាតិបានផងដែរ។

លោកបានបន្តថា សាលាភាសាកូរ៉េកូនខ្មែរ ទទួលបានជោគស្រ័យទាំង ស្រុងទៅលើ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស និងឪពុកម្តាយ ដែលធ្វើការសម្រសចិត្តត្រឹមត្រូវដែលបាន បញ្ជូនកូនៗ មកចូលរៀនជាមួយសាលាភាសាកូរ៉េកូនខ្មែរ។

លោក សាន សុធៀប ប្រធានក្រុមប្រឹក្សាភិបាលសាលាភាសាកូរ៉េកូនខ្មែរ លោក គង់ សុភាព នាយកសាលា ភាសាកូរ៉េកូនខ្មែរ តំណាងអោយ ឪពុកម្តាយ និងអាណាព្យាបាល សិក្ខាកាមទាំងអស់ សូមលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិក្ខាកាម គ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា គោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់សាលាអោយបានល្អ។ និងប្តេជ្ញាចិត្តយ៉ាងខ្ពង់ខ្ពស់ ខិតខំប្រឹងប្រែងអោយអស់ពីកំលាំងកាយ ចិត្ត គំនិតបញ្ញា ក្នុងការជួយបណ្តុះបណ្តាលបុត្រធីតា លោក លោកស្រី អោយទទួលបានជោគជ័យ ដូចបំណងប្រាថ្នា។

]]>
បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុង បញ្ជីបេតិក ភណ្ឌវប្បធម៌អរូបីនៃមនុស្ស ជាតិ របស់អង្គការយូណេស្កូរយៈពេល១៦ឆ្នាំ ហើយ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ http://rnr-news.com/?p=8330 Thu, 25 Nov 2021 02:21:55 +0000 http://rnr-news.com/?p=8330 ភ្នំពេញ៖ ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវ បានចុះក្នុងបញ្ជីបេតិ កភណ្ឌវប្បធម៌អរូបីនៃមនុស្ស ជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ដែលមានរយៈពេល១៦ឆ្នាំ ហើយ គិតត្រឹមថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ល្ខោនស្បែកធំ «ណាំងស្បែកធំ» ដែលជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្ដែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំង នោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគ ច្រើនជារឿងបែបព្រហ្មណ៍សាសនា គឺជាសិល្បៈមួយមានប្រវត្តិនៅពេល ព្រហ្មសាសនាចូលមកទឹកដីខ្មែរ ។

ល្ខោនស្បែកធំ «ណាំងស្បែកធំ»មានប្រវត្តិ និងអាយុ កាលជាយូរលង់ ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភព លោក ខាងបេតិកភណ្ឌ បញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុង ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្ដែងក្នុង ពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្ដែង ជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ និងពិធីគ្រង់រាជ្យ ឬក្នុងពិធីសក្ការៈ របស់ឥស្សរជនល្បីៗ។

រូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វ ធំៗ ដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបាន គេហាលឱ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយ ធាតុផ្សំ ដែលបានមកពីសម្បកដើមកណ្ដាល។ ក្រោយពីឆ្លាក់ និងលាបពណ៏រួច គេយកវ៉ាចងភ្ជាប់ នឹងបន្ទះឬស្សីពីរដើម ដើម្បីឲ្យគេអាចកាន់ និងបង្វិល ផ្ទាំងរូបីនោះ នៅពេលសម្ដែង។

ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេ តែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាល ដែលមានបរិវេណធំទូលាយ ដូចជានៅវាលស និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រ ណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរ ឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះ ទៅលើផ្ទាំងក្រណាត់ស នៅ សម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។

ដោយឡែកសព្វថ្ងៃ ដោយមានការរីកចម្រើននៃបច្ចេក វិទ្យា គេយកអំពូលអគ្គីសនី ឬប្រើ ម៉ាស៊ីន LCD Projector ដើម្បីបញ្ចាំងស្រមោលផ្ទាំង ស្បែកឱ្យទៅប៉ះនឹងផ្ទាំងក្រណាត់ស ដោយការសម្តែង សិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគំភ្លេងខ្មែរ ដូចជា វង់ភ្លេងពិណពាទ្យ និងការនីទានរឿង ឬ ពោលប្រាប់រឿង៕

]]>
ប្រវត្តិទិវានៃក្ដីស្រឡាញ់ Valentine’s Day http://rnr-news.com/?p=6765 Sun, 14 Feb 2021 23:51:51 +0000 http://rnr-news.com/?p=6765 បរទេស៖ ថ្ងៃទី១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ត្រូវបានគេប្រារព្ធទិវានៃក្ដីស្រឡាញ់ (Valentine’s Day) ។ ទិវានេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។

សេចក្ដីស្រឡាញ់ មានលក្ខណៈទូលំទូលាយប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានគេយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។

នៅទី១៤កុម្ភៈនេះទៀតសោត គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។

ការរៀបចំប្រារព្ធនូវពិធីទិវានៃក្តីស្រឡាញ់ជារៀងរាល់ឆ្នាំនេះ តើទិវានេះមានប្រវត្តិបែបណា?

នៅសតវត្សរ៍ទី៣នៃ គ.ស Saint Valentine គឺជាបព្វជិតនៅក្នុងសាសនាគ្រិស្ត និកាយកាតូលិក នៃ ក្រុងទែរមី ប្រទេសអ៊ីតាលី។ ដោយប្រឆាំងជាមួយអធិរាជទីក្រុងរ៉ូម គាត់បានរៀបការឲ្យគូស្នេហ៍មួយគូរដែលគេមិនអនុញ្ញាត ដោយកាលនោះគេហាមមិនឲ្យបុរសរៀបការព្រោះទុកឲ្យបុរសមានកម្លាំងពលំមាំមួន ទៅធ្វើជាទាហានការពារទឹកដី។

ប៉ុន្តែ Saint Valentine បានរៀបការឲ្យផ្កាជាច្រើនគូរនៅក្នុងសួនច្បាររបស់គាត់ ដែលនេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រលាញ់។ យ៉ាងណាក្តីទង្វើរបស់បព្វជិត មិន​អាច​លាក់​បាំង​បាន​យូរ​អង្វែង​ឡើយ Valentine ត្រូវ​បាន​គេរក​ឃើញ ហើយ​ចាប់ដាក់​ពន្ធនាគារធ្វើទារុណ​កម្ម​យ៉ាង​ធ្ងន់ធ្ងរ និង​ប្រកាស​ប្រហារ​ជីវិត​ដោយ​កាត់-ក នៅថ្ងៃ​ទី១៤ខែកុម្ភៈ។

ក្នុងពន្ធនាគារ Valentine បាន​លួចស្រឡាញ់​ស្ដ្រី​ក្មេងម្នាក់ ដែលជា​កូន​ស្រីរបស់​​ឆ្មាំ​គុក ដោយ​សារតែនាងឧស្សាហ៍​ចេញ​ចូល​សួរ​សុខទុក្ខ​ និង​គាំទ្រ​ទស្សនៈរបស់​លោក។ មុន​ពេល​គេនាំ​ Valentine ទៅប្រហារជីវិត នៅ​ថ្ងៃទី១៤ខែកុម្ភៈ Valentine ថែមទាំង​បាន​សរសេរ​សំបុត្រ​​ខ្លី​មួយ​ច្បាប់ផ្ញើ​ជូន​​នាងទៀតផង​ ដើម្បី​បញ្ជាក់​ពីមិត្ដ​ភាព និង​ភាពស្មោះត្រង់​របស់​ខ្លួនចំពោះ​នាង​ដោយ​មាន​ចុះហត្ថ​លេខាថា ពី Valentine ទៀតផង។

តាំង​ពីពេលនោះមក ​រៀងរាល់ថ្ងៃទី១៤ខែ​កុម្ភៈ គេសង្កេត​ឃើញមាន​ការរៀប​ចំទិវា​នៃ​សេចក្ដី​ស្រឡាញ់នេះ​ ហើយ​ថែម​ទាំង​មាន​ភ្ជាប់​​ជា​មួយ​នូវ​វត្ថុ​អនុស្សាវរីយ៍ ជូនគ្នា​ទៅ​វិញ​ទៅ​មក ដូចជា​ ផ្កាកុលាប និង​ស្ក​រគ្រាប់​ជាដើម ដើម្បី​បង្ហាញ​ពីការ​គោរព​ស្រឡាញ់ រាប់អាន​ និង​ដឹង​គុណ​ដល់​ Valentine៕

ប្រភព៖ Wikipedia

]]>