កិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត (PTWG-RWSSH) ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤

កំពង់ឆ្នាំង ÷ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ រដ្ឋបាលសាលាខេត្តបានរៀបចំបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត (PTWG-RWSSH) ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល និងអភិបាល អភិបាលរងក្រុង -ស្រុកទាំង៨ ក្រុមការងារបច្ចេកទេស របស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត និងដៃគូអភិវឌ្ឍន៍ក្នុងខេត្តផងដែរ។


លោក ពេជ្រ កែវមុនី មានប្រសាសន៍ថាដើម្បីឆ្លើយតបនឹងភាពចាំបាច់នេះ ប្រជាជនយើងនៅតាមជនបទ ហើយក៍មិនអាចមើលរំលងការរស់នៅខ្វះអនាម័យរបស់ ការរស់នៅគ្មានអនាម័យនេះបានធ្វើឲ្យប៉ះពាល់ដល់ ចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅ ជនបទដែលរាជរដ្ឋាភិបាលបានកំណត់ថា “នៅឆ្នាំ២០៣០ ប្រជាជនគ្រប់រូបនៅសហគមន៍ ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថានដែល មានអនាម័យប្រកបដោយនិរន្តរភាព”។


លោកអភិបាលរងបន្តថាដើម្បីឆ្លើយតបនឹងចក្ខុវិស័យនេះ មន្ទីរអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍ទាំងអស់ អាជ្ញាធរ ស្រុក/ក្រុង ឃុំ/សង្កាត់ ត្រូវរួមសហការគ្នាឲ្យរលូនក្នុងការ ជំរុញ និងបំផុសចលនាឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍ការប្រតិបត្តិអនាម័យល្អ នៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ និងការជួយជ្រោមជ្រែងទាំងផ្នែកស្មារតី សម្ភារៈ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាក្នុង និងក្រៅខេត្ត គឺយើងពិត ជាអាចជំនះបាននូវរាល់ការលំបាកទាំងឡាយដែលធ្វើឲ្យខេត្តកំពង់ឆ្នាំង មានការប្រែប្រួលក្នុងការ ប្រើប្រាស់ និងបរិភោគទឹកមានសុវត្ថភាព និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកំរិតខ្ពស់ (ODF+) តាមការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាជាក់ជាពុំខាន ។