
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អបរសាទរពិធីឆ្លងឆ្នាំសកល២០២៥
កំពង់ឆ្នាំង ÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្ត មណ្ធល កំពង់ឆ្នាំង ព្រមទាំងឯកឧត្តម លោកជំទាវ និងលោក លោកស្រីមន្ទីរស្ថាប័នក្នុងខេត្ត បានអញ្ជើញចូលរួមអបអរសាទរ ពិធីឆ្លងឆ្នាំសកល ២០២៥ ។
ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤ ឈានចូល ២០២៥នេះ មានភ្លៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ធយ៉ាងច្រើនកុះករ បាននាំគ្នាមកដើរកម្សាន្តនៅក្រុងកំពង់ឆ្នាំង តាមរយ:នៃការរៀបចំតុបតែងនូវសោភ័ណភាពយ៉ាងស្រស់ស្អាត ដើម្បីរងចាំនូវព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៥ ។
ការរៀបចំតុបតែងសោភ័ណភាពក្រុងកំពង់ឆ្នាំង ដើម្បីទទូលព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៥នេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើអោយក្រុងកំពង់ឆ្នាំង ប្រែមុខមាត់ថ្មី តាមរយ:នៃការរៀបចំនូវសោភ័ណភាពអោយកាន់តែមានភាពទាក់ទាញពីសំណាក់ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ធបានមកលេងកម្សាន្តច្រើនក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៥នេះ ។ នៅក្រុងកំពង់ឆ្នាំង ទីតាំងដែលត្រូវបងប្អូនសម្រាប់លេងកម្សាន្តគឺនៅសួនវិមានឯករាជ្យ សួនបាញ់ទឹកបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុន និងសួនសម្តេចជហ្វា ទីតាំងទាំងនេះគឺមានអនាម័យបរិស្ថានល្អ ដែលមានភាពងាយស្រួលដល់បងប្អូនដើរលេងកម្សាន្តបានស្រួល ។ មិនត្រឹមតែប៉ុណ្ណោះអាជ្ញាធរខេត្តបានដាក់កម្លាំងការពារតាមគោលដៅដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្ថិភាពយ៉ាងម៉ត់ចត់ ជូនបងប្អូនលេងកម្សាន្តយ៉ាងសប្បាយគ្មានការភ័យខ្លាច ។
សូមបញ្ជាក់ផងដែរសម្រាប់នៅរាត្រីឆ្លងឆ្នាំសកល ២០២៥នេះ ក្រុងកំពង់ឆ្នាំងបានរៀបចំការប្រគំតន្រ្តី បាញ់កំជ្រួច និងកន្លែងលេងកំសាន្តជាច្រើនទៀតសម្រាប់អោយបងប្អូនទស្សនាកម្សាន្ត ។




