ឃាត់ខ្លួនជនសង្ស័យ៣ នាក់ កាច់សោ-កម៉ូតូហើយព្យាយាមជិះរត់គេចខ្លួន

កំពង់ឆ្នាំង: នៅរសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកអធិការនៃអធិការដ្ឋាននគរ បាលក្រុងកំពង់ឆ្នាំង បានចាត់កងកម្លាំងនគរបាលជំនាញរបស់ក្រុងធ្វើការចេញល្បាត នៅតាមគោល ដៅសំខាន់ៗ ដែលមានភាពស្មុគស្មាញ នៅក្នុង ខណ:ពេលដែលកងកម្លាំងនគរបាលកំពុងតែល្បាត ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋមករាយការណ៍ថាមានករណីចោលួចកាច់សោកម៉ូតូ ភ្លាមនោះកងកម្លាំងយើងបានធ្វើការពួនស្ទាក់ និងដេញចាប់ បានជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស និងដកហូតម៉ូតូ ដែលជនសង្ស័យបានកាច់សោ ក ហើយព្យាយាមជិះរត់គេចខ្លួន។

ករណីលួចកាច់សោ កម៉ូតូ មានដូចខាងក្រោម:
ករណីទី ១. កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៣:៣០ នាទី នៅចំណុច គៀនម្ចាស់ តូបកាត់សក់ ឈ្មោះ នឹម ចាន់រិទ្ខ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ឆ្នាំផលិត ២០២២ ស្លាកលេខ ភ្នំពេញ 1LD 3328 បង្កឡើងដោយជនសង្ស័យឈ្មោះ ចៀន ដន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជន្លេន ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ចំណែកម្ចាស់ម៉ូតូឈ្មោះ ឈ្មោះ នឹម ចាន់រិទ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រែព្រីង សង្កាត់កពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងវត្ថុតាងដកហូតរួមមានម៉ូតូចំនួន ០១ គ្រឿងទូរសព្ទ ណូគាចុចពិល ពណ៍ខ្មៅ០១គ្រឿង ។

ករណីទី ២. កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៣:០០ នាទី នៅចំណុច ក្នុង៩៨ ចាស់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុង/ខេត្ត កំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ឆ្នាំផលិត ២០២១ ស្លាកលេខ កណ្តាល 1AQ 0017 បង្កឡើងដោយជនសង្ស័យឈ្មោះ សាំ ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់កំពង់ឆ្នាំង ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ថូ សុផាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទ្រាជើង ឃុំទ្រាជើង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង វត្ថុតាងដកហូតរួមមាន៖ម៉ូតូចំនួន ០១ គ្រឿង ។

ករណីទី៣ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៦:៣០ នាទី នៅចំណុច មុខសាលាមតយ្យ៧មករា ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុង/ខេត្ត កំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ឆ្នាំផលិត ២០២២ ស្លាកលេខ កំពង់ឆ្នាំង 1M 3035 បង្កឡើងដោយ ជនសង្ស័យឈ្មោះ ប៊ិន សំណាង ហៅខួច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង|ខេត្ត តកំពង់កំពង់ឆ្នាំង ។

ចំណែកម្ចាស់ម៉ូតូឈ្មោះ ឈ្មោះ អូត ចាន់ធូ ភេទស្រី អាយុ៥៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទទួល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។វត្ថុតាងដកហូតរួមមាន ម៉ូតូចំនួន ០១ គ្រឿង។