
វត្គបណ្តុះបណ្តាលស្តីពី សៀវភៅណែនាំ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
កំពង់ឆ្នាំង ÷ នាព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥ លោក ឈិន សេងងួន អភិបាលរង ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាធិបតីបើកវត្តបណ្តុះបណ្តាល ស្តីពីសៀវភៅណែនាំ ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលក្រុង-ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ ស្មៀន និងមន្ត្រីបច្ចេកទេសផងដែ។
មានប្រសាសន៍បើកលោក ឈិន សេងងួន អភិបាល រងខេត្ត បានថ្លែងថា ក្នុងក្របខណ្ឌ ផែនការអនុវត្ត រយៈពេល ប្រាំឆ្នាំលើកទី១ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ការអភិវឌ្ឍសមត្ថភាពនៅ រដ្ឋបាល ថ្នាក់ក្រោមជាតិ នៅតែជា សកម្មភាព ស្នូលរបស់កម្មវិធីជាតិ ដោយសារតែ ការបណ្តុះបណ្តាលជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលនេះ អ្នកទទួលផល ឬសិក្ខាកាម និងទទួលបាននូវ សមត្ថភាពមួយចំនួនបន្ថែមទៀត លើសមត្ថភាពដែលមានក្នុងពេលកំពុងអនុវត្តតួនាទី បច្ចុប្បន្ន ហើយឥទ្ធិពលទាំងនេះនឹងធ្វើឲ្យលោក លោកស្រី កាន់តែមានអំណាចផ្នែកចំណេះដឹងនៅនឹងកន្លែងធ្វើការងារ ផងដែរ ។
លោក ឈិន សេងងួន បានបន្តទៀតថា កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង លើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការអនុវត្តកិច្ចការ រដ្ឋបាលនៅថ្នាក់ ឃុំ សង្កាត់ តាមបែបវិមជ្ឈការ និង វិសហមជ្ឈការ ដែលជាត្រូវការចាំបាច់ទាំង ចំណេះដឹង ជំនាញ និងឥរិយាបទ ល្អថ្មីៗបន្ថែម ដើម្បី ធានាបាននូវការ អនុវត្តមុខងារមួយពេញលេញប្រកបដោយគណនេយ្យភាព តម្លាភាព និង មានការចូលរួមពីគ្រប់តួអង្គពាក់ពន្ធ័ ប្រកបដោយបរិយាប័ន មិនតែប៉ុណ្ណោះសមត្ថភាពជំនាញទាំងអស់នេះនឹងជម្រុញឲ្យការអនុវត្តគោលនយោបាយ ជាតិនានាសម្រេច បានតាមការគ្រោងទុក នៅគឺ បញ្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា នឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ មធ្យមនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។



