ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ លួចមានស្ថានទម្ងន់ទោស និងសំគំនិតលួច (ម៉ូតូ)ដែលមានភ្ជាប់ប្រព័ន្ធ GPS “

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

យោងពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ សៀន សុភ័ក្រ្ត ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(បម្រើការនៅរោងចក្រ) អាសយដ្ឋានរស់នៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំ ស្រុកពារាំង ខេត្តព្រៃវែង។

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១១.៣០ នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច និងកម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ចំនួន១០នាក់ មធ្យោបាយរថយន្តចំនួន ០៣គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារស្រាវ ជ្រាវ និងបង្ក្រាបបទល្មើសខេត្ត បានចុះស្រាវជ្រាវ និងបង្ក្រាបករណី”លួចមានស្ថានទម្ងន់ទោស និងសំគំនិតលួច(ម៉ូតូ)ដែលមានភ្ជាប់ប្រព័ន្ធ GPS ” ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២.០៤នាទី ចំណុចក្នុងរោងចក្រ ( កៃលីហ្គាមិន ឯ.ក ) ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានឈ្មោះរាយនាមដូចខាងក្រោម÷
១/.ឈ្មោះ ឃុន ភា ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(កសិករ) អាសយដ្ឋានរស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២/.ឈ្មោះ យ៉ា វិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(កសិករ) អាសយដ្ឋានរស់នៅភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។*សម្ភារៈវត្ថុតាងចាប់យកមាន÷
១/.ម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ កណ្ដាល AR-7160។
២/.ទូរសព្ទដៃចំនួន ០៣គ្រឿង។
៣/.កញ្ចក់ម៉ូតូចំនួន ០៣គូ។
៤/.ក្បាលបញ្ឆេះហ្គាសចំនួន ០១។
៥/.ម៉ារ៉ាវេនម៉ូតូចំនួន ០៣។
៦/.សោរម៉ូតូចំនួន ០២គ្រាប់។
៧/.ស្លាកលេខម៉ូតូចំនួន ០១។
៨/.កាងម៉ាស៊ីនចំនួន ០២គូ។
៩/.ចង្អើរម៉ូតូចំនួន ០៣គូ។
១០/.កាងមុខចំនួន ០៣គូ។
១១/.សោរដែកលេខ១៩ និងលេខ១០ ចំនួន ០២។
១២/.ស្បែកជើងពណ៌ខ្មៅចំនួន ០១គូ។
១៣/.ដុំស៊កដៃចង្កូតម៉ូតូចំនួន ០២។
១៤/.គម្របបិទពីលើបំពង់ស៊ីម៉ាំងចំនួន ០១។
១៥/.កាំបិតផ្គាក់ចំនួន ០១។
១៦/.ប្រដាប់កាច់(ក)ម៉ូតូចំនួន ០៤។
១៧/.សម្ភារៈសម្រាប់ជក់ថ្នាំមួយឈុត។
១៨/.ក្រដាសបង់ធនាគារចំនួន ០១។
១៩/.សោរស្នៀងចំនួន ០១។
២០/.សោរចិញ្ចៀនលេខ១៥ ចំនួន ០១។
២១/.គម្របបំពាក់ GPS ចំនួន ០១។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលេី ត្រូវបានការិយាល័យជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី។

ដោយឡែកចំពោះម៉ូតូដែលបានធ្វើការដកហូត ដោយបានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ការិយា ល័យជំនាញបានធ្វើឯកសារ(ប្រគល់-ទទួល)ឱ្យទៅម្ចាស់ដើមវិញ៕