សុខភាព – រស្មីនគររាជ https://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Wed, 13 Oct 2021 02:33:06 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 https://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg សុខភាព – រស្មីនគររាជ https://rnr-news.com 32 32 លោកជំទាវ ឱ វណ្ណឌីនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជុំទី១សម្រាប់ប្រជាពលរដ្ឋមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងនៅទូទាំងខេត្តកំពង់ឆ្នាំង https://rnr-news.com/?p=8032 Wed, 13 Oct 2021 02:33:00 +0000 http://rnr-news.com/?p=8032
កំពង់ឆ្នាំងៈនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជុំទី១ សម្រាប់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឡើង នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ក្របខ័ណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពី ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានអង្គភាពពាក់ព័ន្ធ និង ភិបាលក្រុង ស្រុកទាំង៨ចូលរួមផងដែរ។

តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈដំណើរកាវចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង គិតពីអាយុ ១៨ឆ្នាំឡើងនៅជុំទី១ នេះសរុប បាន ៩៩ ភាគរយហើយ ស្មើនិង ៣២៤ ១៤៨ នាក់ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តថាៈ ទោះបីជា ចំនួនប្រជាពលរដ្ឋភាគតិចមិនទាន់បានចាក់វ៉ាក់សាំង ក៏បានរៀបចំមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងចំនួន២៥ មណ្ឌលនៅ ៧០ ឃុំ សង្កាត់ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ​ ឱ វណ្ណឌីន បានថ្លែងថាៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹក នាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយនៃផែនការ ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

លោកជំទាវ​ ឱ វណ្ណឌីន បានជម្រុញអោយអាជ្ញាធរខេត្ដកំពង់ឆ្នាំង ត្រូវ បន្ដបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩។

លោកជំទាវ​ ឱ វណ្ណឌីន បានថ្លែងនូវការកោតសរសើរចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងសូមអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីជំរុញការចាក់វ៉ាក់សាំង កូវីដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ដោយប្រការណាមួយ។

លោកជំទាវ​ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅមិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ និងត្រូវរៀនរស់ក្នុងបរិបទកូវីដ១៩ និងចូលរួមអនុវត្តនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន ។

]]>
ព័ត៌មានផ្លូវការ អំពី Covid-19 នៅកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី១៩ សីហា ២០២០ https://rnr-news.com/?p=4977 Wed, 19 Aug 2020 01:41:43 +0000 http://rnr-news.com/?p=4977 ព័ត៌មានផ្លូវការ អំពី Covid-19 នៅកម្ពុជា

គិតត្រឹមព្រឹក ថ្ងៃទី១៩ សីហា ២០២០

  • ចំនួនអ្នកឆ្លង៖ ” ២៧៣ នាក់ “
  • ចំនួនអ្នកជាសះស្បើយ៖ ” ២៥១ នាក់ “
  • ចំនួនអ្នកស្លាប់៖ គ្មាន

” ព្យាបាលជាសះស្បើយ ១៣នាក់ បន្ថែមទៀត “

]]>
អ្នកមានជំងឺ​រ៉ាំរ៉ៃ​៤ប្រភេទ អាច​ប្រឈម​អាការៈធ្ងន់ធ្ងរ បើឆ្លង​មេរោគកូវីដ១៩ https://rnr-news.com/?p=3697 Fri, 27 Mar 2020 02:14:00 +0000 http://rnr-news.com/?p=3697 អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យដឹង​នៅ​ថ្ងៃនេះ​ថា អ្នក​មានជំងឺ​រ៉ាំរ៉ៃ​ចំនួន៤ប្រភេទ អាច​ប្រឈម​នឹង​អាការៈធ្ងន់ធ្ងរ ប្រសិន​បើ​ពួក​គេ​បាន​ឆ្លង​វីរុសកូវីដ​១៩ ដែល​កំពុង​រាល​ដាល​នៅ​លើ​ពិភពលោក​នោះ។

អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃទាំង​៤ប្រភេទ​នោះ​រួម​មាន ៖ជំងឺ​ទាក់ទង​នឹង​បេះដូង ជំងឺ​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម ជំងឺ​ទឹកនោមផ្អែម ជំងឺមហារីក ។

យ៉ាងណាក៏ដោយ ជា​ការ​ណែនាំ​របស់​អង្គការ​សុខភាពពិភពលោក អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃទាំង​៤ប្រភេទ​ខាងលើនេះ គួរ​តែ​លេប​ថ្នាំ និង​ធ្វើ​តាម​ដំបូន្មាន​វេជ្ជបណ្ឌិត, ត្រៀមថ្នាំ (សម្រាប់ជំងឺខ្លួនឯង) រយៈ​ពេល​១ខែ, រក្សា​គម្លាតពីអ្នកឈឺ, លាង​ដៃឲ្យ​បាន​ញឹកញាប់, ផ្អាក ឬ​ឈប់​ផឹកស្រា និង​ការពារ​ខុសភាព​ផ្លូ​វចិត្ត៕

]]>
អ្នកមានជំងឺទាំង ២ប្រភេទនេះ​.. សូមកុំកោសខ្យល់ឱ្យសោះ​​ !ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត! ​ https://rnr-news.com/?p=2360 Sun, 26 May 2019 11:26:29 +0000 http://rnr-news.com/?p=2360 ការ​កោស​ខ្យល់​ជា​វិធី​សាស្ត្រ​ពេញ​និយម​មួយ​របស់​ប្រជាជន​កម្ពុជា​ ក្នុង​ការ​ព្យាបាល​អាការ​ខ្យល់​គរ​ ផ្ដាសាយ​ ឈឺ​ក្បាល​ និង​ចុក​ចាប់​ផ្សេង​ៗ​ ជាដើម។​ ប្រជាជន​ខ្មែរ​យើង​​ភាគ​ច្រើន​យល់​ថា​ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្រាល​ក្រោយ​កោសខ្យល់​ដោយ​ពុំ​ចាំ​បាច់​ប្រើ​ថ្នាំ​ពេទ្យ​។​ ចំពោះ​អ្នក​ខ្លះ​ទៀត​យល់​ថា​ការ​កោសខ្យល់​នេះ​ជា​វិធី​ដែល​ងាយ​ស្រួល​និង​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន​ ដូច​ថ្នាំ​ពេទ្យ។​

ប៉ុន្តែ​ការ​កោសខ្យល់​គ្រោះ​ថ្នាក់​ខ្លាំង​ ចំពោះ​មនុស្ស​វ័យ​កណ្ដាល​ឬ​មនុស្ស​ចាស់​​ដែល​មាន​ជំងឺ​ លើស​ឈាម​ លើស​ជាតិ​ខ្លាញ់​ និង​ទឹក​នោម​ផ្អែម​។​ ការ​កោស​ខ្យល់​គឺ​ងាយ​ស្រួល​ហើយ​អាច​ធ្វើ​​គ្រប់​ពេល​ ហើយ​អ្នក​ជំងឺ​មាន​អារម្មណ៍​ធូរ​ស្រាល​ពី​ការ​ឈឺ​ចុក​ចាប់​ គឺ​ដោយ​សារ​តែ​ជាតិ​សាលីស៊ីឡាត​ ដែល​មាន​ក្នុង​ប្រេង​កូឡា​ ឬ​ប្រេង​ខ្យល់​ដែល​វា​អាច​ជួយ​បន្ថយ​អាការ​ឈឺ​ចុក​ចាប់។​

ប៉ុន្តែ​ការ​កោសខ្យល់​បណ្ដាល​ឲ្យ​បែក​ ឬ​ដាច់​សរសៃ​ឈាម​តូច​ៗ​ក្រោម​ស្បែក​ ត្រង់​កន្លែង​ដែល​បាន​កោស​នោះ​ ដែល​យើង​ហៅ​ថា​ស្នាម​កោស​ខ្យល់​។​ ចំពោះ​អ្នក​មាន​ជំងឺ​លើស​ឈាម​ នៅ​ពេល​កោសខ្យល់​ យើង​ប្រើ​កម្លាំង​ដៃ​សង្កត់​​កោស​ ប្រៀប​ដូចជា​ច្របាច់​សរសៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ជាមួយ​នឹង​​រំញោច​នៃ​ភាព​ឈឺ​ចាប់​ពី​ការ​កោស​ ទាំង​ពីរ​យ៉ាង​នេះ​ធ្វើ​ឲ្យ​ឈាម​បុក​ខ្លាំង​ដែល​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដាច់សរសៃ​ឈាម​ស្លាប់។​

ចំពោះ​អ្នក​លើស​ជាតិ​ខ្លាញ់​ វិញ​គឺ​គ្រោះ​ថ្នាក់​ដោយ​សារ​ សរសៃ​ឈាមរបស់គាត់ ​បាន​ត្បៀត​ជា​មួយ​ខ្លាញ់​រួច​ទៅ​ហើយ​ ដូច្នេះ​នៅ​ពេល​កោស​វា​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ ធ្វើឲ្យ​មាន​កំណកឈាមតូចៗ ហើយ​កំណកឈាមនោះ​បាន​ហូរ​​តាម​សរសៃ​ឈាម​ដងខ្លួនទៅ​ស្ទះ​ខួ​ក្បាល,​ បេះដូង,​ សួត,​ ជា​កន្លែង​ដែល​មាន​សរសៃតូចៗដែល​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​ស្លាប់​។​ លោក​វេជ្ជបណ្ឌិត​ បន្ថែម​ថា​ “អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​មិន​គួរ​កោស​ដែរ​ ព្រោះ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​តែងមាន​អាការលើសឈាម​ និង​លើសជាតិ​ខ្លាញ់នេះ​ឯង។”

]]>
បទល្មើសដាក់សម្រាស់ក្នុង ឃុំសំរោងសែន គេមិនសង្ឃឹម ថាអាចទប់ស្កាត់ឬបង្ក្រាបអោយថមថយឡើយ !!! តើពិតដែរឬទេអាជ្ញាធរមូលដ្ឋាន និង សហគមន៍ ជាអ្នករួមគិត រួមធ្វើ https://rnr-news.com/?p=1550 Sat, 30 Mar 2019 11:31:15 +0000 http://rnr-news.com/?p=1550 កំពង់ឆ្នាំង៖ បើទោះជាជំនាញរដ្ឋបាលជលផលខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបយ៉ាងណាក៍ដោយគេសង្កេតឃើញថាបទល្មើសនេសាទក្រប់រូបភាពកើតឡើងគួរអោយកត់សម្គាល់ ខណៈមន្ត្រីរដ្ឋបាលជលផលមានកម្លាំងតិច ឯសហគមន៍ដើរតួជាអ្នកបង្កើតអោយមានបទល្មើសទៅវិញ ។

]]>
អត្ថប្រយោជន៍ពោតបារាំងសម្រាប់សុខភាព https://rnr-news.com/?p=510 Tue, 07 Aug 2018 03:02:49 +0000 http://rnr-news.com/?p=510 អត្ថប្រយោជន៍ពោតបារាំងសម្រាប់សុខភាព

]]>