កីឡា – រស្មីនគររាជ https://rnr-news.com គ្រប់ពេលវេលា គ្រប់ទីកន្លែង Tue, 23 Feb 2021 12:01:33 +0000 en-US hourly 1 https://wordpress.org/?v=6.2.6 https://rnr-news.com/wp-content/uploads/2018/10/cropped-fb-acc-pix-1-32x32.jpg កីឡា – រស្មីនគររាជ https://rnr-news.com 32 32 ខេត្តកំពង់ឆ្នាំង បិទការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សាជ្រើស រើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២០-២០២១ [មានវីដេអូ] https://rnr-news.com/?p=6860 Tue, 23 Feb 2021 12:01:31 +0000 http://rnr-news.com/?p=6860

កំពង់ឆ្នាំង៖ ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកំពង់ឆ្នាំង លើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្មឆ្នាំ២០២០-២០២១ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ស្រ៑ន សំឫទ្ធី អភិបាលរងខេត្តនិងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្តប្រតិភូដឹកនាំកីឡាករកីឡាការីនី សិស្សនុសិស្សមកពីស្រុក/ក្រុងទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍ស្វាគមន៍របស់លោកស៊ឹម ម្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈកីឡាករ កីឡាការិនី សិស្សបឋមសិក្សា និងមធ្យមសិក្សាលើប្រភេទកីឡាដែលត្រូវប្រកួតរួមមាន បាល់ទាត់, បាល់ទះ, បាល់បោះអត្តពលកម្ម និងប៉េតង់។ លោកប្រធានមន្ទីរ បានបន្តទៀតថាៈ ការប្រកួតនាពេលនេះគឺជ្រើសរើសបានក្រុមកីឡាករ កីឡាការិនីសម្រាប់ចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០២០-២០២១ ដែលក្នុងនោះមានកីឡាករ កីឡាការិនីសិស្សបឋមសិក្សាចំនួន០៩ក្រុម លើប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី និងវាយកូនឃ្លីលើតុ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។

មានប្រសាសន៍បិទកម្មវិធីលោក ស្រ៑ន សំឫទ្ធី បានឱ្យដឹងថាៈ កីឡាករកីឡាការិនី គឺជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍន៍ជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់ឱ្យកីឡាករ និងគូរប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជំនះ។ ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។

លោក ស្រ៑ន សំឫទ្ធី ក៏បានសម្តែងនូវអំណរគុណ និងកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការរៀបចំការប្រកួតកីឡាបានយ៉ាងល្អប្រសើរ ព្រមទាំងគណៈកម្មការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៨ ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាក្នុងពេលនេះឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អ និងសំរាប់ផ្តល់កិត្តិយសឱ្យក្រុង/ស្រុកនីមួយៗរបស់ខ្លួនផងដែរ។ លោក ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ចូលរួមការបង្កានិងទប់ស្កាត់ការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

]]>
នាយឧត្តមសេនីយ៍ សៅ សុខា​ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម​ ១៦​ និងអាយុក្រោម​ ១៨ឆ្នាំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច https://rnr-news.com/?p=5039 Mon, 31 Aug 2020 01:25:14 +0000 http://rnr-news.com/?p=5039 កំពង់ឆ្នាំង៖ នារសៀលថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​មេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម​ ១៦​ និងអាយុក្រោម​ ១៨ឆ្នាំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។​

នៅក្នុងពិធីបិទការប្រកួតកីឡានោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អាជ្ញាធរស្រុក។ សូមជម្រាបជូនផងដែរថាៈ ក្រុមដែលត្រូវប្រកួតផ្តាច់ព្រ័ត្រ គឺក្រុម​យុវជនភ្នំពេញក្រោន​ ​ប្រកួតជាមួយ​ យុវជនវិសាខា ជាលទ្ធផល​ យុវជនភ្នំពេញក្រោន​ ៣-២ យុវជនវិសាខា ៕

]]>
មនុស្ស​ជាង២រយ​នាក់​ជិះកង់​ពី​វិមាន​ឈ្នះ​ឈ្នះ ទៅកាន់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​អបអរ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ https://rnr-news.com/?p=4345 Fri, 19 Jun 2020 08:55:39 +0000 http://rnr-news.com/?p=4345 (ភ្នំពេញ​) ៖ នៅ​ព្រឹកព្រលឹម​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្ស​ជាង២រយ​នាក់ បាន​ធ្វើដំណើរ​ដោយ​ជិះកង់​ពី​វិមាន ឈ្នះ ឈ្នះ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​អបអរសាទរ​ខួប​លើក​ទី៤៣ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុ​លព​ត។

លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក អគ្គនាយក​ដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ដែល​ចូលរួម​ជិះកង់​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​បាន​មានប្រសាសន៍​ថា “តាមរយៈ​កិច្ចសហការ​រៀបចំ​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​រៀបចំ​ទិវា​នេះ​ឡើង គឺទី១ ដើម្បី​ចូលរួម​អបអរសាទរ ទិវា​រម្លឹក​ខួប​លើក​ទី៤៣នេះ​ផង និង​ទី២សហព័ន្ធ​កីឡា​ទោចក្រយាន​ចង់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​វប្បធម៌​ជិះកង់ ដើម្បី​សុខភាព ព្រមទាំង​លើក​តម្លៃ​នៃ​កីឡា​ឱ្យ​កាន់តែ​មាន​សកម្មភាព​ផុសផុល​ផង​ដែរ​”។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទោចក្រយាន​គូសបញ្ជាក់​ថា ការ​ជិះកង់​នេះ​ត្រូវ​បាន​ចែកចេញជា ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី១ ចេញដំណើរ​ពី​វិមាន​ឈ្នះ ឈ្នះ ដល់​បញ្ជាការ​ដ្ឋាន​កង​រាជ​អា​វុត្ថហត្ថ​ស្រុក​ខ្សាច់ កណ្តាល ខេត្តកណ្តាល ដែល​មាន​ចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ រួច​លើក​កង់​ដាក់​រថយន្ត ឆ្ពោះទៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​សម្រាក​នៅ​ទីនោះ។

លោក​បាន​បន្ដ​ថា នៅពេល​រសៀល​ថ្ងៃនេះ​ដដែល​វេលា​ម៉ោង១និង៣០នាទី ចាប់ផ្តើម​ចេញដំណើរ​ដំណាក់កាល​ទី២ នៅ​ទីប្រជុំជន​ស្រុក​មេមត់​ឆ្ពោះទៅ​តំបន់​ប្រវត្តិសាស្ត្រ​កោះ​ថ្ម ខេត្ត​ត្បូងឃ្មុំ ដែល​ជា​កន្លែង​ធ្វើពិធី​បិទ ដោយមាន​ការ​សំណេះសំណាល​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៅកាន់​កីឡាករ កីឡាការិនី ដែល​ចូលរួម​សរុប​មាន​ចំនួន២០៥នាក់​៕

]]>
ធ្លាប់​ជា​អ្នក​ប្រដាល់​ដេក​តាម​ចិញ្ចើម​ផ្លូវនិងគំនរសំរាម ក្លាយជាស្តេចប្រដាល់រកចំណូលបាន ៥១០លានដុល្លារ និងជាមន្ត្រីធំនៅក្នុងរាជរដ្ឋាភិបាលហ្វីលីពីន..! https://rnr-news.com/?p=2025 Fri, 19 Apr 2019 11:35:13 +0000 http://rnr-news.com/?p=2025 ហ្វីលីពីន៖ លោកអ្នកប្រាកដជាស្គាល់ស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao (ម៉ានី ប៉ាគីអាវ) ជាក់ជាមិនខានឡើយ តាមរយៈការប្រដាល់កន្លងមករបស់លោក។

លោក ប៉ាគីអាវ ជនជាតិហ្វីលីពីនកើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៧៨ នៅទីក្រុង Kibawe ក្នុងខេត្ត Bukidnon នៃប្រទេសហ្វីលីពីន។ លោកបានរៀបការជាមួយលោកស្រី Jinkee Jamora នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០០០ ដែលធ្លាប់ធ្វើជាអ្នកប្រឹក្សាយោបល់សម្រស់នៅក្នុងហាងមួយ ហើយមកទល់ពេលនេះលោកស្រីមានកូនចំនួន ៥នាក់។

លោក ប៉ាគីអាវ ជាកូនទី៤ ក្នុងចំណោមបងប្អូនបង្កើត ៦នាក់ ហើយស្ថិតនៅគ្រួសារដែលក្រីក្រ ជាពិសេសឪពុកម្តាយរបស់លោកបានចែកផ្លូវគ្នាទៀត។ លោកសម្រេចចិត្តឈប់រៀន នៅពេលលោកកំពុងរៀននៅវិទ្យាល័យ ដើម្បីរកចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារបន្ថែម ដូចនេះ លោកសម្រេចចិត្តចាកចេញពីផ្ទះដោយជិះទូកទៅទីក្រុងម៉ានីលនៅអាយុ​ ១៤ឆ្នាំ។ ពេលធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​ម៉ានីល ​ហើយ​មាន​ពេល​មួយ​នោះ លោកបាន​ដេក​តាម​ចិញ្ចើម​ថ្នល់​ទៀត​ផង ដោយលក់នំដូណាត់ដើម្បីចិញ្ចឹមជីវិតបន្ថែម។ នៅឆ្នាំ១៩៩៥​ លោកក៏បាន​ចូល​ហាត់​ប្រដាល់​ និង​ចូល​រួម​ជា​​មួយ​ក្រុម​កីឡាករ​ប្រដាល់​ស្ម័គ្រ​ចិត្ត​ហ្វីលីពីន​ជាច្រើនទៀត ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។

លោកចាប់ផ្តើមអាជីពប្រដាល់ នៅអាយុ​ ១៦ឆ្នាំ នៅពេលនោះមានទម្ងន់ ៩៨ផោន ខណៈគេតម្រូវឱ្យមានទម្ងន់ ១០៥ផោន ទើបអាចប្រដាល់បាន ពេលនោះលោកបានដាក់ទម្ងន់នៅក្នុងហោប៉ាវរបស់លោក ដើម្បីអាចប្រគួតបាន។ លោកចាប់ផ្តើមប្រកួតជាលើកដំបូងនៅថ្ងៃទី ២២ ខែមករា ឆ្នាំ១៩៩៥ ដោយបានឈ្នះកីឡាករហ្វីលីពីន Edmund Enting Ignacio នៅទឹកទី ៤។ បន្ទាប់មកទៀត លោកបានប្រគួតឈ្នះគេរហូតដល់ ១១ លើក ក្រោយមកលោកមានទម្ងន់រហូតដល់ ១១៣ផោន ពេលនោះលោកបានប្រគួតចាញ់កីឡាករ Rustico Torrecampo ដោយសន្លប់នៅទឹកទី៣។
មកទល់ពេលនេះ លោកបានប្រគួតចំនួន ៦៨លើក ដោយប្រគួតឈ្នះចំនួន ៥៩លើក (វាយគូប្រគួតឱ្យសន្លប់ចំនួន ៣៨លើក) និងស្មើចំនួន ២ ដោយឈ្នះបានខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់លំដាប់ពិភពលោកជាច្រើនដូចជា Flyweight, Super bantamweight, ​Featherweight, ​Super featherweight, Lightweight, Light welterweight, Welterweight និង Light middleweight។

ក្រៅពីអាជីពប្រដាល់ លោកប៉ាគីអាវ ក៏បាន​ចូល​បម្រើ​ទ័ព​នៅ​ឆ្នាំ​២០០៦ ​ដែល​កាល​នោះ​បាន​ត្រឹម​ជា​ពល​បាល​ម្នាក់។ ​ក្នុង​អាជីព​ជា​នាយ​ទាហាន​នេះ បុរស​កម្ពស់​ ១.៦៨ ម៉ែត្រ​ ខាង​លើ​ធ្វើ​បាន​រយៈ​ពេល​ ៣​ឆ្នាំ​ផង​ដែរ ។ នា​ពេល​បច្ចុប្បន្ន​នេះ ឈ្មោះ​របស់​គេ​ក៏​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​យោធា​ហ្វីលីពីន​ដែរ។ លោក ប៉ាគីអាវ បាន​ចូល​នយោបាយ​តាំង​ពី​ឆ្នាំ​២០០៧ ​ជាមួយ​គណបក្ស​សេរី​និយម​ ហើយ​បាន​ជាប់​ជា​តំណាង​រាស្ត្រ​ក្នុង​ស្រុក Cotabato ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។ នៅ​ឆ្នាំ​២០១០ លោក​ក៏​បាន​ជាប់​ឈ្មោះ​ជា​សមាជិក​សភា​ផង​ដែរ​នៅ​ក្នុង​តំបន់ Sarangani ​ពោល​គឺ​កាល​នោះ គណបក្ស​របស់​លោក​បាន​យក​ឈ្នះ​ក្រុម​ត្រកូល Chiongbian ​ដែល​កាន់​អំណាច​នៅ​ទី​នោះ​អស់​ពេល​ជាង​៣០​ឆ្នាំ​ ដោយ​ទទួល​បាន​សំឡេង ១២០ ០៥២ ​ទល់​និង ៦០ ៨៩៩។

ជាពិសេសទៅទៀត លោក ប៉ាគីអាវ ក៏ជាតារាភាពយន្តមួយរូបផងដែរ ដែលលោកបានសម្តែងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងរោងភាពយន្តផងដែរហើយលោកចាប់ផ្តើមសំដែងភាពយន្តដំបូងគេនៅឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃនេះ។បើតាមការចេញផ្សាយរបស់គេហទំព័រដ៏ល្បីល្បាញរបស់ Forbes បង្ហាញថា លោក ប៉ាគីអាវ រកចំណូលបានសរុប ៥១០លានដុល្លារអាមេរិក ពីអាជីបប្រដាល់របស់លោក នេះបើតាមការចេញផ្សាយកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ ហើយសព្វថ្ងៃនេះ ប្រជាជនហ្វីលីពីន ចាត់ទុកលោកជាស្តេចប្រដាល់ផងដែរ។​ លោក ប៉ាគីអាវ គឺជាមនុស្សចិត្តធម៌ និងចូលចិត្តជួយអ្នកក្រីក្រផងដែរ ពីព្រោះលោកបានចំណាយចំនួន ១០០លានដុល្លារ ដើម្បីសាងសង់ផ្ទះចំនួន ១,០០០ ខ្នង ជូនគ្រួសារក្រីក្រ និងបរិច្ចាគ​ ៦០​លាន​ដុល្លារ​អាមេរិក ដល់​អង្គការ​មនុស្ស​ធម៌ជួយ​ប្រជាជន​រង​គ្រោះផងដែរ៕

]]>
បទល្មើសដាក់សម្រាស់ក្នុង ឃុំសំរោងសែន គេមិនសង្ឃឹម ថាអាចទប់ស្កាត់ឬបង្ក្រាបអោយថមថយឡើយ !!! តើពិតដែរឬទេអាជ្ញាធរមូលដ្ឋាន និង សហគមន៍ ជាអ្នករួមគិត រួមធ្វើ https://rnr-news.com/?p=1550 Sat, 30 Mar 2019 11:31:15 +0000 http://rnr-news.com/?p=1550 កំពង់ឆ្នាំង៖ បើទោះជាជំនាញរដ្ឋបាលជលផលខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបយ៉ាងណាក៍ដោយគេសង្កេតឃើញថាបទល្មើសនេសាទក្រប់រូបភាពកើតឡើងគួរអោយកត់សម្គាល់ ខណៈមន្ត្រីរដ្ឋបាលជលផលមានកម្លាំងតិច ឯសហគមន៍ដើរតួជាអ្នកបង្កើតអោយមានបទល្មើសទៅវិញ ។

]]>
ក្រុមបាល់ទាត់យុវជន នៃវិទ្យាល័យព្រះបាទសុរាម្រឹតបានធ្វើជាតំណាងអោយក្រុងកំពង់ឆ្នាំងទៀតហើយនៅក្នុងឆ្នាំ ២០១៩ ចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្ត ជាមួយនិងបណ្តាស្រុកនានា ក្រោយប្រកួតឈ្នះក្រុមបាល់ទាត់យុវជន នៃវិទ្យាល័យក្រុងកំពង់ឆ្នាំង ២-០ https://rnr-news.com/?p=1301 Thu, 31 Jan 2019 23:09:45 +0000 http://rnr-news.com/?p=1301 ខេត្តកំពង់ឆ្នាំង៖ ក្រុមបាល់ទាត់យុវជន នៃវិទ្យាល័យព្រះបាទសុរាម្រឹតបានធ្វើជាតំណាងអោយក្រុងកំពង់ឆ្នាំងទៀតហើយនៅក្នុងឆ្នាំ ២០១៩ នេះ ដើម្បីចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្ត ជាមួយនិងបណ្តាស្រុកនានា នៅពាក់កណ្តាលខែកុម្ភះខាងមុខនេះ ក្រោយពីប្រកួតឈ្នះក្រុមបាល់ទាត់យុវជនមកពីវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្នុងលទ្ធផល ២-០ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថានៅតង់ទីមួយកីឡាកសាន បណ្ឌិត ពាក់ស្លាកលេខ៧ បានទាត់ បញ្ចូលទីខាងក្រុងកំពង់ឆ្នាំងនៅនាទី៣១ធ្វើអោយវិទ្យាល័យ ព្រះបាទសុរាម្រឹតនាំមុខមុន១-០។ នៅតង់ទីពីរ ក្រុមទាំងពីរបានវាយសម្រុកទៅវិញទៅមកយ៉ាងស្វិតស្វាញ ប៉ុន្តែមិនមានក្រុមណាទាត់បញ្ចូលទីទៅខាងក្រុមណាឡើយ។ នៅក្នុងម៉ោងបន្ថែម៣នាទីកីឡាកពាក់ស្លាកលេខ៧ រកបាន១គ្រាប់ទៀត ធ្វើអោយវិទ្យាល័យវិទ្យាល័យព្រះបាទសុរាម្រឹតយកឈ្នះវិទ្យាល័យក្រុងកំពង់ឆ្នាំងក្នុលទ្ធផល២-០។

សូមរម្លឹកផងដែរថា ក្រុមបាល់ទាត់យុវជន នៃវិទ្យាល័យព្រះបាទសុរាម្រឹត បានយកឈ្នះក្រុមវិទ្យាល័យក្រុងកំពង់ឆ្នាំង ២ឆ្នាំជាប់ៗគ្នា ​ក្រោយពីប្រកួតចាញ់ក្រុងកំពង់ឆ្នាំងរយះពេល៤ឆ្នាំជាប់ៗគ្នាដែរ ។ កាលពីឆ្នាំ២០១៨ វិទ្យាល័យព្រះបាទសុរាម្រឹតប្រកួតឈ្នះក្រុងកំពង់ឆ្នាំង ក្នុងលទ្ធផល៣-១ ដោយឡែកឆ្នាំ២០១៩នេះវិទ្យាល័យព្រះបាទសុរាម្រឹត ប្រកួតឈ្នះវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្នុងលទ្ធផល២-០ ៕

]]>
ថ្ងៃនេះ Manny Pacquiao យកឈ្នះកីឡាករអាមេរិក​ Broner ដោយពិន្ទុ​ និងទទួលបាន​ ២០លានដុល្លារ​ ពីការឡេីងខ្សែក្រវាត់ WBA https://rnr-news.com/?p=1218 Sun, 20 Jan 2019 14:12:52 +0000 http://rnr-news.com/?p=1218 ឡាសវេហ្គាស់៖​ កីឡាករប្រដាល់ហ្វីលីពីន​ ម៉ានី ប៉ាក់គីអៅ Manny Pacquiao បានយកឈ្នះគូប្រជែងជនជាតិអាមេរិក​ Adrienne Broner ដោយពិន្ទុក្នុងចំណោម១២ ទឹក​ នៅថ្ងៃអាទិត្យ​ ទី២០​ ខែមករា​ ឆ្នាំ២០១៩​ និងបន្តគ្រប់គ្រងខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក​ WBA ដដែល​ និងទទួលបានទឹកប្រាក់២០លានដុល្លារផងដែរ។

ជេីងខ្លាំងប្រចាំទ្វីបអាស៊ី​ វ័យ៤០ឆ្នាំ​ Pac Man បានគ្រប់គ្រងស្ទេីរតែគ្រប់ទឹក​ ពោលគឺមានប្រៀប​ និងវ៉ៃចំគោលដៅជាច្រេីន​ ជាពិសេស​ Broner វីសសន្លប់ក្នុងទឹកទី៣​ និងទឹកទី៧។

តាមរយ:ជ័យជម្នះនៅលេីសង្វៀន​ MGM Grand Garden នៅអាមេរិកនេះ​ ធ្វេីអោយកីឡាករកម្ពស់​ ១.៦៦ម៉ែត្រ​ Pacquiao រកបានជ័យជម្នះលេីកទី៦១​ដង​ ចាញ់៧ដង​ និងស្មេី២ដង​ ដោយផ្តួលដៃគូអោយសន្លប់បាន៣៩ដង​ (Knock out) ក្នុងចំណោមប្រកួតសរុប​ ៧០ដង។

នេះជាការបរាជ័យលេីកទី៤​ របស់កីឡាករអាមេរិក​ Adrien Broner ដែលប្អូន​ Pacquiao ១១ឆ្នាំ​ ស្មេី១​ និងធ្លាប់ផ្តួលដៃគូសន្លប់២៤ដង មិនប្រកាសលទ្ធផលម្តងក្នុងចំណោមប្រកួតបាន៣៩ដង៕

]]>