ប្រតិភូរបស់តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូលចុះទស្សនកិច្ចតាមផ្លូវក្រវ៉ាត់ព្រំដែន

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះទទួលបដិសណ្ឋារកិច្ចស្វាគមន៍ក្បួនប្រតិភូជិត២០០នាក់ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល មានការចូលរួមពី សមាជិក សមាជិកាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អនុប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល បានចុះទស្សនកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ ៕