ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ត្រូវជម្លៀសចេញ ដោយសារព្យុះសង្ឃរាMilton

អាមេរិក៖ ក្រោព្យុះសង្ឃរាMiltonនិងផ្តើមវាយប្រហាររដ្ឋផ្លរីដានៅថ្ងៃពុធនេះពលរដ្ឋអាមេរិករាប់ម៉ឺននាក់រស់នៅក្នុងរដ្ឋផ្លរីដាបាននាំគ្នាចាកចេញពីជាបណ្តោះអាសន្នទៅកាន់កន្លែងមានសុវត្ថិភាព។

ព្យុះកំណាច Milton នេះបានកើន ឡើង ដល់កម្រិត ទី៥ ដែលជាកំរិតអតិបរមានៃកម្លាំងខ្យល់ព្យុះមានល្បឿនខ្លាំងមិនធ្លាប់មាន។

ព្យុះកំណាចនេះធ្វើដំណើរក្នុងល្បឿន២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ជាប្រភេទព្យុះទីពីរប្រចាំឆ្នាំក្រោយពីព្យុះ Helene ទើបតែស្ងប់ស្ងាត់។

ពលរដ្ឋ រដ្ឋផ្លរីរាប់ម៉ឺននាក់បានចាកចេញពីក្រុងស្វែង រកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នក្រោយពីព្យុះកំណាច Milton និងបោកបក់លើរដ្ឋនេះនាថ្ងៃ ពុធនេះ ព្យុះ Miltonនឹងវាយប្រហារដល់ឆ្នេរខាង លិចរដ្ឋ Florida នៅថ្ងៃពុធ នៅតំបន់Tampa Bay តំបន់ទេសចរណ៍ដែលមានមនុស្សរស់នៅជាង ៣លាននាក់។

ល្ងាចថៃ្ងអង្គារម្សិលមិញគេឃើញមានរថយន្តតម្រង់ ជួរស្ទះពេញផ្លូវក្នុងរដ្ឋផ្លរីដា ពលរដ្ឋជាច្រើនក្នុងតំបន់ Tampa បាននាំគ្នាស្វែងរកកន្លែងស្នាក់នៅបណ្តោះអាសន្នថ្មី។ អាជ្ញាធរក្រុង Tampa បានព្រមានថាអ្នកដែលមិនស្តាប់បទបញ្ជាមិនព្រមចាកចេញពីតំបន់ក្រហម និងត្រូវទទួលខុសត្រូវលើខ្លួនឯង។ តាមការវាយតម្លៃរបស់អាជ្ញាធរអាមេរិក កម្លាំងព្យុះកំណាចMiltonនឹងអាចនាំទឹករលកកម្ពស់ពី៣ទៅ ៤ម៉ែត្រទៅបោកបក់ បំផ្លាញផ្ទះនៅតាមតំបន់ឆ្នេរភាគខាងលិចរដ្ឋFlorida៕