មានតែស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយទម្លាក់កម្លាំងចុះមកស៊ើបអង្កេតអោយបានម៉ត់ចត់ ទើបអាចបំបែកក្បួនក្រុមឈ្មួញ និងបក្សពួកដែលទន្ទ្រានដីគម្របព្រៃរបស់រដ្ឋក្នុងខេត្តកំពង់ឆ្នាំងបាន
ថ្ងៃចេញផ្សាយៈ December 18, 2018
កំពង់ឆ្នាំងៈប្រជាពលរដ្ឋមិនមានសង្ឃឹមថាករណីឈ្មួញឈូសឆាយដីគម្របព្រៃរបស់រដ្ឋដែលមានទំហំប្រមាណ២៥០ហិកតា នៅចំណុចភ្នំពាមលោក និងភ្នំសូរិយា ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លក់អោយក្រុមហ៊ុនចិននោះត្រូវបានអាជ្ញាធរខេត្ត ដែលមានឯកឧត្តមឈួរ ច័ន្ទឌឿន ជាអភិបាលនៃគណៈអភិបាលខេត្ត រកឃើញនិងចំណាត់ការណ៍តាមផ្លូវច្បាប់លើឈ្មួញ ឈ្មោះចាន់ គៀន ឈ្មោះ ព្រហ្ម ហួយ និង ឈ្មោះ លី ម៉ាន និងបក្សពួកដែលត្រូវរ៉ូវគ្នាជាប្រព័ន្ធបានឡើយបានឡើយ ។