
សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញជាធិបតីពិធីចែកប័ណ្ណកម្មសិទិ្ធដីធ្លីជូនប្រជាពលរដ្ធចំនួន១២៨៨គ្រួសារនៅស្រុកបរិបូណ៍
កំពង់ឆ្នាំង ÷ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាធិបតី ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៤ភូមិ សរុប ១ ៨៦០ប័ណ្ណ ស្មើនឹង ១ ២៨៨គ្រួសារ ស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។
ពិធីខាងលើនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ អ្នកតំណាងរាស្រ្ត និងលោក លោកស្រីអភិបាលរងខេត្ត ថ្នាកដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្តជាច្រើនរូប ។
តាមរបាយការណ៍របស់លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តបានដឹងថា ខេត្តកំពង់ឆ្នាំងមានផ្ទៃដីទំហំ ៥៥២ ១០០ ហិកតា ចែកចេញជា១ក្រុង ៧ស្រុក ៧១ឃុំ /សង្កាត់ មាន៥៦៩ភូមិប្រជាពលរដ្ឋស វាពលរដ្ឋសរុបចំនួន ១៥៤ ៨១៨គ្រួសារ ស្មើនឹង ៦០៥ ៩១៧នាក់ បានរៀបចំក្រុមចុះបញ្ជីចំនួន ១១ ក្រុម មានកម្លាំងសរុប ៣៥០ នាក់ក្នុងនោះកម្លាំង ម្លាំងក្នុង ខេត្តចំនួន ១៧៩ នាក់ កម្លាំងយុវជនចំនួន ១៥៨ នាក់ និងក្រុមចុះបញ្ជីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (១ ក្រុម) មានចំនួន ១៣ នាក់ ដើម្បីជួយជំរុញការងារចុះបញ្ជីបង្ហើយ លើក្បាលដីប៉ានស្មានចំនួន ២៤៩ ៣៤៦ ក្បាលដី។ បានធ្វើការចុះបញ្ជី និងវាស់វែងក្បាលដី សរុបចំនួន ៦១៦ ៩៧១ ក្បាលដីស្មើនឹង ៩៥, ០១% និងបានបញ្ចប់ការបិទផ្សាយ ចំនួន ៣៣៤ ៣៩៩ ក្បាលដីស្មើនឹង ៥១, ៥០% ព្រមទាំងបានចេញបណ្ណជូនប្រជាពលរដ្ឋ ចំនួន ៣១៥ ៩៧៣ ក្បាលដីស្មើនឹង ៤៨,៦៦%។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា អស់រយះពេល៤៦ឆ្នាំនៅលើកំណាត់ផ្លូវដ៏បត់បែនលំបាកស្មុគស្មាញ និងការប្តេជ្ញាដោយឆន្ទៈមនសិការរួមសុខរួមទុក្ខនៅជាមួយ ប្រជាពលរដ្ឋគ្រប់ពេលវេលារាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន និងបន្តមក សម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសឱ្យឈានទៅមុខជាជំហានៗ បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ យ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុកសាង និងការពារ មាតុភូមិការពារការរស់ឡើងវិញរបស់ប្រជាជាតិ និងការពាររាល់សមិទ្ធផលនៃសង្គមជាតិហើយកំពុង ស្ថិតនៅក្នុងជំហានថ្មីដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍របស់ខ្លួន។ ប្រជាជនកម្ពុជាគ្រប់ៗរូប ទោះបី ធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ ឬស្រទាប់យុវវ័យដែលមិនធ្លាប់បានឆ្លងកាត់របបដិ ឃោរឃៅនេះក្តី សុទ្ធតែទទួលបាននូវមនុញ្ញផលនៃជ័យជម្នះ ៧ មករា និងដំណើររីកចម្រើនរបស់ សង្គមជាតិយើងទាំងអស់គ្នា។
ជាក់ស្តែងការប្រារព្ធពិធី “ចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូនប្រជាពលរដ្ឋឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង” នាពេល នេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុក ដាក់ចំពោះប្រជាពលរដ្ឋក្នុងជីវភាពរស់នៅការបង្កើនសុវត្ថិភាពលើការកាន់កាប់ ក្នុងការប្រើប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផ្អែក លើបណ្ណកម្មសិទ្ធិដែលបងប្អូនយើងទទួលបាននាពេលនេះ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ធមន្រ្តី រដ្ធមន្ត្រីព្រះបរមរាជវាំង មានប្រសាសន៍កោតសសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខេត្តកំពង់ឆ្នាំង ដែលមានការរីកចម្រើននូវការអភិវឌ្ឍន៍គ្រប់វិស័យ ទាំងបានូលរួមលើកមុខមាត់ប្រទេសដែលមានការទទូលស្គាល់ស្មើសិទ្ធិលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ធាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានថ្លែងអំណរគុណដល់ក្រុមការងារចុះវាស់វែង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ធប្រកបដោយស្មារតីទទូលខុសត្រូវ និងមានតម្លាភាព ។
សម្តេចមានប្រសាសន៍បន្តថា យើងត្រូវដឹងគុណ នូវគំនិតផ្តួចផ្តើមល្អដ៍ឧដ្តុងឧត្តម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាអ្នកដឹកនាំដ៍ឆ្នើមនិងឈ្លាសវៃដ៍ប៉ិនប្រសប់ ជាទីបំផុត ដែលសម្តេចបានដាក់ចេញនូវគោលនយោបាយស្តីពីដីសប្បទានសង្គមកិច្ច នៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០០៣មកម៉្លេះ និងគោលនយោបាយដីធ្លីក្នុងឆ្នាំ២០១៥ ព្រមទាំងលិខិតបទដ្ធានគតិយុទ្ធដែលពាក់ព័ន្ធនិងដីធ្លី និងបន្តរហូតក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដើម្បីរក្សាការពារនិងអភិវឌ្ឍន៍ដីធ្លីប្រកបដោយសមធម៌ បរិយាប័ន ព្រមទាំងធនធានធម្មជាតិនិងចិរភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ធកិច្ចសង្គមដល់ប្រជាពលរដ្ធ ។
ចុងបញ្ចប់សម្តេចមហាមន្ត្រីបានប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ( ប្លង់រឹង )ជូនបងប្អូនប្រជាពលរដ្ធផងដែរ ។
