ខេត្តកំពង់ឆ្នាំង ជាប់ជាខេត្តឈានមុខគេ«គ្មានសំរាម សំណល់ប្លាស្ទិក» តាមទីសាធារណៈ

កំពង់ឆ្នាំង÷នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានធ្វើពិធីប្រកាសជាផ្លូវការ “កំពង់ឆ្នាំងស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទីក” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

ពិធីខាងលើនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អ្នកតំណាងរាស្រ្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ធយ៉ាងច្រើនកុះករ ។

យោងតាមក្រសួងបរិស្ថានកម្ពុជា បានចាត់ទុកជោគ ជ័យឈានមុខគេ គឺបានឆ្លុះបញ្ចាំងនូវឥរិយាបថស្អាតរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និង សាមគ្គីភាពរវាងអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំង។លើសពីនេះ ភាពស្អាតរបស់ខេត្តកំពង់ឆ្នាំង បានសបញ្ជាក់ពីការការពារសុខុមាលភាពប្រជាពលរដ្ឋឱ្យចាកផុតពីជំងឺដង្កាត់នានាដោយការបំពុលពីសំណល់ សំរាមប្លាស្ទិក ទន្ទឹមនឹងភាពស្អាតបរិស្ថានជុំវិញខ្លួន ភាពស្អាតផ្នែកខាងក្នុងក៏មានសារៈសំខាន់។