ប្រាសាទភ្នំបាណន់

បាត់ដំបង៖ ប្រាសាទបាណន់បច្ចុប្បន្នជារមណីយដ្ឋាន ប្រវត្តិសាស្រ្តមួយក្នុងខេត្តបាត់ដំបង នៅទិសពាយ័ព្យនៃប្រទេសកម្ពុជា ។

ប្រាសាទភ្នំបាណន់នេះស្ថិតនៅខាងត្បូងទីរួម ខេត្តបាត់ដំបងចម្ងាយ ២៥គីឡូម៉ែត្រដោយធ្វើដំណើរ ប្របតាមមាត់ស្ទឹងសងែ្កជាប់រហូតដល់ភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់។

ប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដែលតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល៥ គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែល ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញតែត្រូវនគរបាលចាប់បានក្នុង ឆ្នាំ២០០១។

កំពូលប្រាសាទទី២នាទិសខាងត្បូង ឈ្មោះ ប្រាសាទទម្លាក់ដូង ដែលចាស់ៗ បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមក ក្រោមតែពុំមានមនុស្ស ណាហ៊ានចុះទេ មានតែពិសោធន៍មើល ពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ៕