ឯកឧត្តម សោម ស៊ុនប្រធានក្រុមការងារបើកកិច្ចប្រជុំជាមួយ គណកម្មាធិការបក្សឃុំ សាខាបក្សភូមិ

ខេត្តកំពង់ធំៈ កិច្ចប្រជុំគណកម្មាធិការបក្សឃុំ សាខាបក្សភូមិ ដើម្បីត្រៀមនិងរៀបចំ ក្នុងការយុទ្ធនាការឃោសនាបោះឆ្នោត នាពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណ្ណតិ ទី៦ ដែលនិង ប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ ២០១៨ ខាងមុខនេះ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាអធិបតីភាព ឯក ឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ,អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង រួមជាមួយគណកម្មាធិការបក្សឃុំ សាខាបក្សភូមិ សរុបចំនួន ៦៥ នាក់ នៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៨ ។

ខ្លឹមសារក្នុងកិច្ចប្រជុំពិភាក្សាគ្នាលើខ្លឹមសារចំនួន ០២ ដែលបានផ្តោតលើ ការងារដ៏សកម្ម ក្នុងការអនុវត្តបន្ត ទី១ ការបញ្ចូលសមាជិកបក្សថ្មីជាលើកទី២ ត្រៀមធ្វើពិធីបញ្ចូលបងប្អូនដែលសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាលើកទី២ មានចំនួន១៦១នាក់ បន្ថែមទៀត ដែលកន្លងមកបានបញ្ចូលលើកទី១ ចំនួន ៤៣៩ នាក់រួចហើយ ហើយត្រៀមរៀបចំធ្វើពិធីបញ្ជូលសមាជិកដែលមានសមាជិក ១៦១នាក់ ថ្មីទៀត។ ទី ២ ការប្រុងប្រៀបកិច្ចការលើគ្រប់វិស័យ ដើម្បីរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ដោយប្រារព្វពិធី មេទិញដែលមានសមាជិកបក្សចំនួន៧០០ នាក់ ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោត និងរលឹកខួបទី៦៧ថ្ងៃកំណើតគណបក្ស ប្រជាជនកម្ពុជា។

ឯកឧត្តម សោម ស៊ុន បានធ្វើការផ្តាំផ្ញើរដល់ ប្រធានក្រុម ការងារបក្ស ឃុំ សាខាបក្សភូមិ ឲ្យយកចិត្តទុកដាក់ ចំពោះសមាជិកបក្សទាំងអស់ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន និងមិនត្រូវធ្វើអ្វី ឲ្យមានការថ្នាំថ្នាក់នោះឡើយ និងត្រូវចូលរួមដោះស្រាយ រាល់បញ្ហា រួមទាំងក្រើនរំលឹកដល់សមាជិកបក្ស ក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត ដែលភ្ជាប់ មកនូវឯកសារ ឬ អត្តសញ្ញាណប័ណ្ណ ភ្ជាប់មកជាមួយពេលទៅបោះឆ្នោត ដើម្បីចៀសវាង ធ្វើឲ្យមានការយឺត យ៉ាវ ឬខកខានក្នុងការបោះឆ្នោត ដោយសារតែពុំបានត្រៀមឯកសារទុកជាមុន ។