មុខរបរកំពុងពេញនិយម! រកលុយបានខប់ៗនៅប្រទេសកុងហ្គោ, ដឹកសាកសពមួយម៉ោង 300$ ហើយថែមទាំង….
ទោះបីជាមានទីតាំងស្ថិតនៅដាច់ស្រយ៉ាលយ៉ាងណាក៍ដោយ សម្រាប់ការដឹកជញ្ជូនសាកសពត្រូវបានគេធ្វើឡើងដោយការប្រើប្រាស់រថយន្តឬក៍យាន្តជំនិះផ្សេងទៀតដែរ ដោយមានការបិទបាំង តែសម្រាប់ប្រជាជននៅតំបន់ទាំងនេះវិញពួកគាត់ពិតជាគួរអោយអាណិតខ្លាំងណាស់ដោយត្រូវដឹកសាកសពតាមម៉ូតូទៅវិញ។វាគឺជារឿងរ៉ាវដែលបានកើតឡើងនៅប្រទេសក្រីក្រនៅទ្វីបអាហ្វ្រិក។
កាលពីពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមម្នាក់រស់នៅប្រទេសកេនយ៉ា បានចែករំលែកនូវរូបភាពដែលគួរអោយព្រឺឆ្អឹងខ្នងដែលបានបង្ហាញពីរបៀបដែលអ្នកស្រុកនៅសាធារណរដ្ឋកុងហ្គោ ដឹកជញ្ជូនសាកសពទៅកាន់កន្លែងធ្វើពិធីបុណ្យ។
អ្នករស់នៅក្នុងតំបន់បានរុំសាកសពនឹងក្រណាត់ហើយចងរិតយ៉ាងតឹងដឹកតាមម៉ូតូឆ្លងកាត់តាមផ្លូវសាធារណៈដូចដែលគេដឹករបស់របរផ្សេងទៀតអញ្ចឹងដែរ។ នេះគឺជាទម្លាប់របស់អ្នកដែលរស់នៅប្រទេសនេះ។ គេមានសេវាកម្មដឹកជញ្ជូនសាកសពទៅដល់កន្លែងតែម្តង។ ដោយសារតែវាមានភាពងាយស្រួលចំពោះគ្រួសារនៃសពពួកគេភាគច្រើនបានជ្រើសរើសយកនូវជម្រើសមួយនេះ។ ចំពោះតម្លៃវិញវាអាចរហូតដល់ ៣០០ ដុល្លាសហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូនរយៈពេលមួយម៉ោង។
យោងតាមអ្នកស្រុកដែលបានដឹងពីរឿងរ៉ាវនេះពួកគាត់បានបង្ហើបថា មុខរបរនេះរកលុយបានច្រើនណាស់ ដោយក្រុមគ្រួសារជាធម្មតាបានចំណាយលុយច្រើនទៅលើអ្នកបើកបរ ដោយមានប្រាក់ឈ្នួលហើយនិងលុយធីបផងដែរ ដោយសារតែហេតុនេះហើយក្មេងៗនៅក្នុងភូមិដណ្តើមគ្នាដូចជាដណ្តើមម៉ូតូមូយជិះ ម៉ូតូឌុបអញ្ចឹងដែរ៕
ប្រភព៖ morningfresh