ប្រវត្តិ ចេតិយឃុនឆាង ឃុនផែន
នៅខេត្តកោះកុង មានចេតិយមួយកន្លែងដែលត្រូវបានអ្នកស្រុកប្រសិទ្ធិនាមថា ចេតិយ ឃុនឆាង ដែលជាកន្លែងតម្កល់នៅអដ្ឋិធាតុបុព្វបុរសខ្មែរជំនាន់ដើមចំនួនបីនាក់ ក្នុងសតវត្សទី១៣ ឈ្មោះ ឃុន ឆាងនិងឃុន ផែន រួមជាមួយស្ត្រីម្នាក់ទៀត ឈ្មោះត្រូវជាមនុស្សស្រីម្នាក់ដែលអ្នកទាំងពីរស្រឡាញ់ ។ នៅលើផ្ទាំងថ្មកណ្ដាលដៃសមុទ្រ ស្ថិតនៅចំពីមុខទីរួមខេត្តចម្ងាយជាង ១ គីឡូម៉ែត្រ មានចេតិយមួយកម្ពស់ ៤ ម៉ែត្រធ្វើពីថ្ម។ កន្លែង នោះជាចេតិយឃុនឆាង ឃុនផែន ដែលជាកន្លែងសក្ការបូជាដ៏ស័ក្ដិសិទ្ធិរបស់អ្នកស្រុកកោះកុង។
បើយោងតាមឯកសារប្រវត្តិសាស្រ្តបានរៀបរាប់ពីប្រវត្តិដែលការកកើតចេតិយឃុនឆាង ឃុនផែននេះថា មានរឿងព្រេងមួយតំណាលថា កាលពីសតវត្សទី១៣ មានស្ត្រីម្នាក់ឈ្មោះ នាងភឹម ជាកូនអ្នកភូមិត្រូវបានបុរសម្នាក់ឈ្មោះ ឃុន ឆាង ស្រលាញ់។ ឃុន ឆាង មានរូបរាងមិនស្អាតទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមាន។ គាត់ក៏បានទៅដណ្ដឹងយកនាង ធ្វើជាប្រពន្ធ។ ប៉ុន្តែនាងធឹម បានផិតក្បត់ប្តីទៅស្រលាញ់ជាមួយបុរសមេទ័ពម្នាក់ឈ្មោះភឹម ឃុន ផែន។ឃុន ឆាង ដឹងក៏បានយករឿងទៅប្តឹងស្តេច។ ពេលនោះស្តេចបានកាត់ក្តីឲ្យពុះនាងភឹម ជាពីរចំណែកចែកគ្នា។
ក្រោយមកឃុន ឆាង បានយកសាកសពនាងទៅកប់នៅទីកន្លែងនោះដោយស្អប់ និងខឹងនាងពេកថាជាស្រីក្បត់។ ប៉ុន្តែគាត់ក៏ចង់ឲ្យនាងឆាប់ចាប់កំណើតជាថ្មី ក៏យកទង់ព្រលឹងមកចងនៅត្រើយខាងកើតនៃដងព្រែកនោះឲ្យទល់មុខគ្នា នឹងកន្លែងបញ្ចុះសព និងបានកសាងចេតិយមួយទុកជាអនុស្សាវរីយ៍រវាងសេចក្តីស្នេហារវាងឃុន ឆាង និងនាងធឹម។
ក្រោយមកនៅត្រើយខាងលិចក៏មានឈ្មោះថាភូមិចេតិយ និងត្រើយខាងកើតក៏មានឈ្មោះថាភូមិដងទង់ រហូតដល់បច្ចុប្បន្ននេះ៕