អ្នកមានជំងឺ​រ៉ាំរ៉ៃ​៤ប្រភេទ អាច​ប្រឈម​អាការៈធ្ងន់ធ្ងរ បើឆ្លង​មេរោគកូវីដ១៩

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យដឹង​នៅ​ថ្ងៃនេះ​ថា អ្នក​មានជំងឺ​រ៉ាំរ៉ៃ​ចំនួន៤ប្រភេទ អាច​ប្រឈម​នឹង​អាការៈធ្ងន់ធ្ងរ ប្រសិន​បើ​ពួក​គេ​បាន​ឆ្លង​វីរុសកូវីដ​១៩ ដែល​កំពុង​រាល​ដាល​នៅ​លើ​ពិភពលោក​នោះ។

អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃទាំង​៤ប្រភេទ​នោះ​រួម​មាន ៖ជំងឺ​ទាក់ទង​នឹង​បេះដូង ជំងឺ​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម ជំងឺ​ទឹកនោមផ្អែម ជំងឺមហារីក ។

យ៉ាងណាក៏ដោយ ជា​ការ​ណែនាំ​របស់​អង្គការ​សុខភាពពិភពលោក អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃទាំង​៤ប្រភេទ​ខាងលើនេះ គួរ​តែ​លេប​ថ្នាំ និង​ធ្វើ​តាម​ដំបូន្មាន​វេជ្ជបណ្ឌិត, ត្រៀមថ្នាំ (សម្រាប់ជំងឺខ្លួនឯង) រយៈ​ពេល​១ខែ, រក្សា​គម្លាតពីអ្នកឈឺ, លាង​ដៃឲ្យ​បាន​ញឹកញាប់, ផ្អាក ឬ​ឈប់​ផឹកស្រា និង​ការពារ​ខុសភាព​ផ្លូ​វចិត្ត៕