ដុតកម្ទេចរថយន្ត បាកុងដែលជាមធ្យោ បាយបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ មធ្យោបាយបំរើបទល្មើសធន ធានធម្មជាតិ (ព្រៃឈើ) រថយន្តបាកុងចំនួន ០១ គ្រឿង ដែលគេលាក់ទុកនៅក្នុងចំការក្រូចមួយកន្លែង សង្ស័យក្នុងគោលបំណងបន្តសកម្មភាពត្រូវសមត្ថកិច្ចធ្វើការបង្រ្កាបនិងដុតកម្ទេចចោល។

ការបង្ក្រាមនិងដុតចោលរថយន្តបាកុងខាងលើធ្វើឡើងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មូលដ្ឋាលកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ និងមន្ត្រីក្រៅរដ្ឋាភិបាល នៅរសៀលថ្ងៃពុធ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចក្នុងចំការក្រូច ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងស្រាវជ្រាវ និងរុករកឈានដល់ធ្វើការបង្រ្កប និងដកហូត នៅរថយន្ដម៉ាក រ៉េវ(បាកុង)កែច្នៃចំនួន១គ្រឿង ដែលគេសង្ស័យក្រុមឈ្មួញលាក់ទុកដើម្បីបន្តសកម្មភាព (ដឹក ជញ្ជូនឈើ) ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយយកមកបន្តនីតិវិធី មធ្យោបាយជាវត្ថុតាងបានដុតកម្ទេចចោលនៅផ្នែករដ្ឋាភិបាលព្រៃឈើក្រវាញ ។

ការដុតបំផ្លាញចោលនូវត្ថុតាងដែលជាមធ្យោ បាយបម្រើឲ្យសកម្មភាពបទល្មើសព្រៃឈើខាង លើមជ្ឈដ្ឋានប្រជាពលរដ្ឋ សម្តែងនូវការអបអរនិងកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថកិច្ចក្នុងការខិតខំការពារអភិរក្សជនធានព្រៃឈើ។ ទន្ទឹម នឹងនោះមានមតិមហាជននៅតែលើកឡើងអំពីបញ្ហាការបង្រ្កាបពីសំណាក់កងកម្លាំងសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធនាកន្លងមកហាក់បីដូច ជាពុំសូវមានប្រសិទ្ធភាពសោះ ព្រោះទំនងជាអត់ស្រាវជ្រាវរកជនប្រព្រឹត្ត៕