លោក ជំទាវ ជូ ប៊ុនអេងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាត្រៀមធ្វើជាអ្នកសង្កេតការណ៍ជាតិពិនិត្យការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តនិតិកាលទី៦

កំពង់ឆ្នាំងៈ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក ជំទាវ ជូ ប៊ុនអេងសមាជិកគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាចំនួន២២៤នាក់ត្រៀមធ្វើជាអ្នកសង្កេតការណ៍ជាតិពិនិត្យការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តនិតិកាលទី៦
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោកជំទាវជូ ប៊ុនអេងសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំងបានជំរុញអោយសមាជិក សមាជិកា អ្នក សង្កេតការណ៍ការិយាល័យបោះឆ្នោតក្នុងក្រុងកំពង់ឆ្នាំងត្រូវសិក្សាពីច្បាប់បោះឆ្នោតដើម្បីអនុវត្តអោយបានតាមតួនាទីរបស់ខ្លួននិងពិនិត្យមើលដំណើរការបោះឆ្នោតអោយប្រព្រឹត្ត ទៅដោយរលូនយុត្តិធម៌ស្របតាមឆន្ទៈរាស្រ្តហើយលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានទាំងអស់គ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នេះ។

លោកជំទាវក៏បានផ្តាំផ្ញើអោយសមាជិកសមាជិកាទាំងអស់ត្រូវសិក្សាដោយការយកចិត្តទុកដាក់ដើម្បីយកទៅអនុវត្តចំទិសដៅនិងធ្វើជាសង្កេតការណ៍ ដោយប្រកាន់ភ្ជាប់នូវយុត្តិធម៌ស្របតាមឆន្ទៈរាស្រ្តដោយមិនប្រកាន់និន្នាការនយោបាយឡើយ៕