ឯកឧត្តម ម៉ឹង ពន្លក ត្រូវបានចាត់តាំងជាសមាជិកយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

ភ្នំពេញ៖ ឯកឧត្តម ម៉ឹង ពន្លក ត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់តាំងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ ការសម្រេចនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ឯកឧត្តម ម៉ឹង ពន្លក ក៏ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

នៅពេលថ្មីៗនេះគណបក្សប្រជាជនកម្ពុជា បានសម្រេចកែប្រែសមាសភាពថ្នាក់ដឹកនាំយុវជនថ្នាក់កណ្តាលដើម្បីបង្កើននូវប្រសិទ្ធភាពការងាររបស់យុវជនបក្ស។ ក្នុងនោះឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនថ្នាក់កណ្តាលរបស់បក្ស៕