នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម ១៦ និងអាយុក្រោម ១៨ឆ្នាំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច
កំពង់ឆ្នាំង៖ នារសៀលថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម ១៦ និងអាយុក្រោម ១៨ឆ្នាំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីបិទការប្រកួតកីឡានោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អាជ្ញាធរស្រុក។ សូមជម្រាបជូនផងដែរថាៈ ក្រុមដែលត្រូវប្រកួតផ្តាច់ព្រ័ត្រ គឺក្រុមយុវជនភ្នំពេញក្រោន ប្រកួតជាមួយ យុវជនវិសាខា ជាលទ្ធផល យុវជនភ្នំពេញក្រោន ៣-២ យុវជនវិសាខា ៕