ប្រជាពលរដ្ឋខ្មែរ៩១% គាំទ្ររាជរដ្ឋា ភិបាលបច្ចុប្បន្ន ក្រោយការស្ទង់មតិលើ Facebook Page របស់អាស៊ីសេរី ត្រូវបានបញ្ចប់
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ៩១ភាគរយបានបោះឆ្នោតគាំទ្រនិងមាន ត្រឹមតែ៩ភាគរយប៉ុណ្ណោះមិនបានគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន បន្ទាប់ពីការស្ទង់មតិនៅលើ Facebook Page របស់វិទ្យុអាស៊ីសេរីដែលមានរយៈពេល៧ថ្ងៃ ។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនៃប្រទេស កម្ពុជា ដែលតែងតែតាមដាន ស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលផ្សាយពីរដ្ឋធានីវ៉ាស៊ីនតោនមានការងឿង ឆ្ងល់ថាហេតុអ្វីអាស៊ី សេរីមិនបានផ្សាយព័ត៌មានអំពីការស្ទង់មតិរបស់ខ្លួនដែលមានប្រជា ពលរដ្ឋយ៉ាងច្រើនលើសលប់ ចុចបោះឆ្នោតគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ន។
ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នានិយាយថា «វិទ្យុអាស៊ីសេរីពិតជាកំសាកញី អន់ជាទីបំផុត មិនហ៊ានទទួលស្គាល់ការពិត អំពីលទ្ធផលនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ជាវិទ្យុគ្មានវិជ្ជាជីវៈ គ្មានឯករាជ្យ និងមិនហ៊ានលើកយកការពិតមកនិយាយ ចាំតែបន្ទររឿងបោកប្រាស់តាមក្រុមអ្នកនយោបាយ សម រង្ស៊ី និងបក្សពួក»។
ប្រជាពលរដ្ឋបន្តទៀតថា នេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវអំពើចេតនាដ៏ពិសពុល ពីសំណាក់ឧបករណ៍បំពងសំឡេងញុះញង់របស់បរទេសមួយនេះគឺវិទ្យុអាស៊ីសេរី។
សូមបញ្ជាក់ផងដែរថា៖ការស្ទង់មតិរបស់វិទ្យុអាស៊ីសេរី ដែលទទួលបានការឧបត្ថម្ភគាំទ្រពីសហរដ្ឋអាមេរិកនេះ បានបញ្ចប់នៅវេលាម៉ោង២៣៖៤៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ មានអ្នកចូលរួមបោះឆ្នោតចំនួនជាង៨ម៉ឺន៧ពាន់នាក់ (87.2K) ក្នុងនោះអ្នកដែលបានបោះឆ្នោតគាំទ្រ មានចំនួន 79K ទទួលស្គាល់ ស្មើនឹង៩១ ភាគរយ និងអ្នកដែលមិនបានបោះឆ្នោតគាំទ្រ មានត្រឹមតែ 8K ស្មើនឹង៩ភាគរយប៉ុណ្ណោះ។
លទ្ធផលនៃការស្ទង់មតិនេះ អាចនិយាយបានថាមានភាពសមមូល ហើយក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ដែលពលរដ្ឋប្រមាណ ជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវ នាវរបស់ក្រុមប្រឆាំងឡើយ ។
ប្រជពលរដ្ឋកម្ពុជាដ៍ច្រើនលើសលប់ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីអោយសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់របស់គណបក្សប្រជាជនកម្ពុជាបន្តតំណែង នាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ៕