បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុង បញ្ជីបេតិក ភណ្ឌវប្បធម៌អរូបីនៃមនុស្ស ជាតិ របស់អង្គការយូណេស្កូរយៈពេល១៦ឆ្នាំ ហើយ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ

ភ្នំពេញ៖ ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវ បានចុះក្នុងបញ្ជីបេតិ កភណ្ឌវប្បធម៌អរូបីនៃមនុស្ស ជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ដែលមានរយៈពេល១៦ឆ្នាំ ហើយ គិតត្រឹមថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ល្ខោនស្បែកធំ «ណាំងស្បែកធំ» ដែលជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្ដែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំង នោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគ ច្រើនជារឿងបែបព្រហ្មណ៍សាសនា គឺជាសិល្បៈមួយមានប្រវត្តិនៅពេល ព្រហ្មសាសនាចូលមកទឹកដីខ្មែរ ។

ល្ខោនស្បែកធំ «ណាំងស្បែកធំ»មានប្រវត្តិ និងអាយុ កាលជាយូរលង់ ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឱ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភព លោក ខាងបេតិកភណ្ឌ បញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុង ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្ដែងក្នុង ពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្ដែង ជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ និងពិធីគ្រង់រាជ្យ ឬក្នុងពិធីសក្ការៈ របស់ឥស្សរជនល្បីៗ។

រូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វ ធំៗ ដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបាន គេហាលឱ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយ ធាតុផ្សំ ដែលបានមកពីសម្បកដើមកណ្ដាល។ ក្រោយពីឆ្លាក់ និងលាបពណ៏រួច គេយកវ៉ាចងភ្ជាប់ នឹងបន្ទះឬស្សីពីរដើម ដើម្បីឲ្យគេអាចកាន់ និងបង្វិល ផ្ទាំងរូបីនោះ នៅពេលសម្ដែង។

ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេ តែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាល ដែលមានបរិវេណធំទូលាយ ដូចជានៅវាលស និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រ ណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរ ឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះ ទៅលើផ្ទាំងក្រណាត់ស នៅ សម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។

ដោយឡែកសព្វថ្ងៃ ដោយមានការរីកចម្រើននៃបច្ចេក វិទ្យា គេយកអំពូលអគ្គីសនី ឬប្រើ ម៉ាស៊ីន LCD Projector ដើម្បីបញ្ចាំងស្រមោលផ្ទាំង ស្បែកឱ្យទៅប៉ះនឹងផ្ទាំងក្រណាត់ស ដោយការសម្តែង សិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគំភ្លេងខ្មែរ ដូចជា វង់ភ្លេងពិណពាទ្យ និងការនីទានរឿង ឬ ពោលប្រាប់រឿង៕