កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបរថយន្តកែច្នៃដឹកឈើ ភូមិបំណក់
ពោធិ៍សាត់: កាលពីវេលាម៉ោងប្រមាណ១០ និង៣៥ នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដល់មានកម្លាំងសហការដឹកដោយលោកវីរសេនីយ៍ យ៉ន ប៊ុនធឿន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ កម្លាំងកងរាជអាវុធហត្ថខេត្តនិងអ្នកសារព័ត៌មាន ក្រោយពីទទួលបានសេចក្ដីរាយការណ៍ភ្លាមៗ ធ្វើការចុះបង្ក្រាប រថយន្តកែច្នៃដឹកញ្ជូនឈេី រហូតដល់នៅម៉ោង១២ និង១២ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ទើបបង្ក្រាបបាននៅចំណុចនិយាមកា 48P. 409893. 1356414 នៅប្របោស ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមប្រភពបានឲ្យដឹងថារថយន្តកែច្នៃដឹកជញ្ជូនឈេី ដែលសមត្ថកិច្ចបង្ក្រាបបានខាងលេីនេះ ជារបស់ឈ្មួញឈេីល្បីឈ្មោះម្នាក់ក្នុងខេត្តពោធិ៍សាត់ឈ្មោះ កោះ សំភី ឬហ៊ុំ ហយ (ហៅតាហយ) ។
មហាជនស្រឡាញ់ធនធានធម្មជាតិ និងព្រៃឈេី ក្នុងខេត្តពោធិសាត់បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈេីក្នុងដែលនៅសេសសល់តាមតំបន់នានាក្នុងខេត្ត ខណ:សកម្មភាពកាប់អារជ្រៀកឈេីដឹកលក់យ៉ាងអាណាធិបតេយ្យមានការកក្រេីកឡេីងវិញ ។
ការសំដែងការព្រួយបារម្ភខាងលេីនេះខណៈសកម្មភាព អាជីវកម្មព្រៃឈេីរបស់ឈ្មួញឈើដ៏ល្បីប្រចាំតំបន់ឈ្មោះ កោះ សំភី ឬហ៊ុំ ហយ (ហៅតាហយ) មានទីលំនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានកំពុងបន្តសកម្មភាពឡេីងវិញ កាប់ និងអារឈើ ដឹកតាមរថយន្តកែឆ្នៃរបស់ខ្លួន ចូលមកតំបន់បំណក់ក្នុងឃុំឈើតុំ និងលក់ចែកចាយ ដោយរលូនគ្មានសមត្ថកិច្ចពាក់ព័ន្ធណាក្នុងខេត្តជាពិសេសលោក សិទ្ធ នាយសង្កាតរដ្ឋបាលព្រៃឈើឃុំឈើតុំ ធ្វេីការអេីពេីឬមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនោះទេ ។
ប្រជាពលរដ្ឋ នៅក្នុងស្រុកក្រគរ បន្តលើកឡើងថា ដោយសាតែភាពធូរលុង និងមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃ ដើម្បីទទួលបានលាពសការ:ផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយមេឈ្មួញដុះស្លែរូបនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រក ដែលការពារដោយព្រះរាជក្រិត្យ ជួភ្នំឱរ៉ាល់ ក្នុងស្រុកក្រគរ ស្រុកភ្នំក្រវ៉ាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។
គេតែងតែបានប្រទះឃើញមានរថយន្តកែច្នៃដឹកឈើប្រណិត ឈើភេទរាជថ្កុល ឈើគគីរ និងឈើអារ រាប់សិបម៉ែត្រគូបរបស់លោក ហ៊ុំ ហយ ដឹកជញ្ជូនយ៉ាងរលូន ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាចេញមុខទប់ស្កាត់ ឬបង្ក្រាបឡេីយ ខណ:ប្រភពបន្តអះអាងថា ម្ចាស់ឈើឈ្មោះ កោះសំភី ឬហ៊ុំ ហយ (ហៅតា ហយ) ដែលជាឈ្មួញឈើដ៏ធំ ប្រចាំតំបន់ និងមិនខ្លាចការបង្ក្រាប ពីសំណាក់សមត្ថកិច្ចនោះ។
ការបង្ក្រាបសកម្មភាពរថយន្តកែច្នៃដឹកឈេីខាងលេីនេះ មហាជនស្រឡាញ់ធនធានធម្មជាតិសម្តែងនូវការគាំទ្រ និងសាទរចំពោះចំណាត់ការនិងការខិតខំរបស់សមត្ថកិច្ចនាពេលនេះ ។ មហាជនសំណូមពរដល់ឯកឧត្តម ជា តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទ់ស្កាត់ និងបង្ក្រាបសកម្មភាពបំផ្លាញធធានព្រៃឈេីក្នុងខេត្តពោធិ៍សាត់ ខណ:ប្រភពបានអះអាងថាអ្នកដែលប្រ្រពឹត្តិនោះនៅតែជាមនុស្សដដែលៗហេីយពេលបង្ក្រាបចាប់យកតែឈេី និងរថយន្ត បន្ទាប់មកអ្នកប្រព្រឹត្តិនៅតែធ្វេីសកម្មភាពដដែលៗដែលជាកត្តាបង្ក្រាបនិងទប់ស្កាត់មិនមានប្រសិទ្ធិភាព៕