ប្រជាពលរដ្ឋ៥គ្រួសារបានទទួលអំណោយមនុស្សធម៌ពីឯក ឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ អនុ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងជានាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច
កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោកឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង និង សហការី បាននាំយកអំណោយមនុស្សធម៌របស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ជានាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ចែកជូនដល់គ្រួសារជួបការលំបាកក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង៣គ្រួសារ និង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ២គ្រួសារ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឈាង ចន្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តកំពង់ឆ្នាំងនិងប្រធានកិត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងប្ម្កានិងប្រធានគណៈរសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងនិងជាអនុប្រធានកិត្ក្ម្ពុកិត្តិយសសាខាកាកបាទជាខេត្តកំពង់ឆ្នាំង ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ជានាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច ដែលកន្លងមកឯកឧត្តម លោកជំទាវ តែងតែគិតគូរពីសុខបងប្អូនជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំងជានិច្ចដោយមិនប្រកាន់បក្ខពួកនិងនិន្នាការនយោបាយឡើយ។
លោក ឈាង ចន្ធី ក៏ផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំង៥
គ្រួសារខិតខំថែទាំសុខអោយល្អ បង្កើនមុខរបរប្រចាំថ្ងៃនិងអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣កុំនិង៣ការពារអោយបានជាប់ជាប្រចាំនិងអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩អោយបានគ្រប់ដូសដើម្បីបង្កើតភាពសាំក្នុងសហគមន៍គ្មានការឆ្លងជំងឺកូវីដ១៩ប្រភេទថ្មីអូមីក្រុង។
អំណោយឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ
លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងជានាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចបានឧបត្ថម្ភ៣គ្រួសារក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្នុងមួយគ្រួសារទួលបានអង្ករ២៥គីឡូក្រាម,មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរ និងថវិកា២ម៉ឺនរៀល។ ២គ្រួសារនៅឃុំជ្រៃបាក់ស្រុករលាប្អៀរមួយគ្រួសារទទួលបានអង្ករអង្ករ២៥គីឡូក្រាម,
មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរ ត្រីមួយយួរនិងថវិកា៤ម៉ឺនរៀល។