ឯកឧត្តម ជា សុផារ៉ា ឲ្យអាជ្ញាធរបញ្ឈប់ការពិនិត្យ និងបញ្ជាក់លើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី
ថ្ងៃចេញផ្សាយៈ August 19, 2018
ភ្នំពេញ៖ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមរដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ បញ្ឈប់ការពិនិត្យ និងបញ្ជាក់លើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិន ទាន់ចុះបញ្ជីណា ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំងនិយាមច្បាស់លាស់បញ្ជាក់ទទួលស្គាល់ដោយរដ្ឋបាលសុរិយាដី។
ក្នុងលិខិតផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានគូសបញ្ជាក់ថា ការហាមប្រាមនេះ បន្ទាប់ពីកន្លងមកមានវិវាទដីធ្លីជាច្រើន ពាក់ព័ន្ធនឹងលិខិតផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យមិនទាន់ចុះបញ្ជី ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំងនិយាមកាច្បាស់លាស់បញ្ជាក់ទទួល ស្គាល់ដោយរដ្ឋបាលសុរិយាដី ដែលជាអង្គភាពមានសមត្ថកិច្ច ក្នុងការវាស់វែង៕