ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាធិបតីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតី ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ នៅខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា ក្រុមកាយរិទ្ធ និងប្រជាពលរដ្ឋជាច្រើននាក់ ។


ឯកឧត្តម ស៊ុន ស្វណ្ណារិទ្ធិ បានមានប្រសាសន៍បញ្ជាក់ថាអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលតែងតែយកចិត្តទុកដាក់ប្រឹងប្រែងបំពេញនូវតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត ក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីឱ្យអ្នកប្រើប្រាស់ផ្លូវទាំងឡាយ យល់ថាការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការគោរពស្រលាញ់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ សមស្របតាមពាក្យស្លោកដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍” ។ ដោយឡែកសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្នុងនោះ- គ្រោះថ្នាក់ចរាចរណ៍បានកើតមានលើទឹកដីខេត្តកំពង់ឆ្នាំង ចំនួន ៧៣លើក កើនឡើង ៣៧លើក ស្មើ១០៣% បណ្តាលឱ្យស្លាប់ចំនួន ៥៥នាក់ ស្រីចំនួន ១៣នាក់ កើនឡើង១៥នាក់ ស្មើ៣៨%របួសធ្ងន់ចំនួន ៥៥នាក់ ស្រីចំនួន ១៤នាក់ កើន ២៣នាក់ ស្មើ ៧២% ឡើង ៤២នាក់ ស្មើ ៦៣% របួសស្រាលចំនួន ១០៩នាក់ ស្រីចំនួន ៨១នាក់ កើន – សរុបអ្នករងគ្រោះចំនួន ២១៩នាក់ ស្រីចំនួន ១០៨នាក់ អ្នកមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៧៦នាក់ ក្នុងនោះអ្នកបើកបរ ចំនួន ៤៨នាក់ និងអ្នករួមដំណើរចំនួន ២៨នាក់ ក្នុងចំណោមអ្នកស្លាប់ ៥៥នាក់ មានអ្នកបើកបរទោចក្រយានយន្តចំនួន ៣២នាក់ មិនពាក់ មួក ១៦នាក់ ស្មើ ៥០% រួមដំណើរតាមទោចក្រយានយន្តចំនួន ៩នាក់ មិនពាក់មួក ៦នាក់ ស្មើ៦៧% អ្នកបើកបររថយន្ត ចំនួន ៥នាក់ អ្នកថ្មើរជើងចំនួន ៧នាក់ និងអ្នកជិះកង់ចំនួន ២នាក់។


មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថាក្នុងនាមរាជរដ្ធាភិបាលកម្ពុជា ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយជនរងគ្រោះសាច់ញាតិទាំងឡាយ ដោយរងគ្រោះបាត់បង់ជីវិតក្នុងពេលធ្វើចរាចរណ៍កន្លងមក ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្តថាទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានចាប់ប្រារព្វពិធីនេះជារៀងរាល់ឆ្នាំ២០០៦មកម៉្លេះនៅភូមិសាស្រ្តដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកបង្កដោយជនរងគ្រោះស្លាប់ ។ ទិវាជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅគឺពិតបាន មិនត្រឹមតែបង្ហាញពីឆន្ទះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មជាមួយចលនាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែគឺជាទិវាកថីភាពនៃការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋបញ្ហា ។ ក្នុងនោះអ្វីដែលគួរឱ្យកត់សម្គាល់ដែលបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេនាពេលបច្ចុប្បន្ននេះ គឺពាក់ព័ន្ធនិងការបើកលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបត់ ការប្រជែង នឹងទាំងប្រថុយប្រថានការមិនប្រកាន់ស្តាំ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀន និងមិនពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានលក្ខណៈប៉ះពាល់ដល់អាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋជារៀងរាល់ថ្ងៃក្លាយជាជម្ងឺដ៍រ៉ាំរ៉ៃបន្ថែមទុក្ខលំបាកជាច្រើនទៀតទៅក្រុមគ្រួសារ និងសង្គមជាតិ ។ ហេតុដូចនេះចាប់តាំងពីឆ្នាំ២០២០មក គណៈកម្មាការជាតិ ច្បាប់ជាតិចរាចរណ៍ផ្លូវគោកក៍បានប្តូរយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយយកវិធានការរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជាអទិភាព រួមទាំងបានកំពុងការកសាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីសំដៅបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ចរាចរណ៍។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍បន្តថារហូតមកដល់ពេលនេះតាមរយៈការខិតខំប្រឹងប្រែងដោយស្មារតីទទួលខុសត្រូវខ្ពស់របស់យន្តការដឹកនាំសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់និងការដឹកនាំមន្ត្រីចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណៈការដឹកជញ្ជូន កងរាជអាវុធហត្ថ សមត្ថកិច្ចពាក់ព័ន្ធរយៈពេល១១ខែដើមឆ្នាំៗ២០២៤នេះជាលទ្ធផលយើងទទូលបានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួន៣៥៤លើក ស្មើ១២ភាគរយ ការកាត់បន្ថយចំនួនអ្នកស្លាប់ចំនួន២៧នាក់ស្មើ២ភាគរយ និងការកាត់បន្ថយចំនួនអ្នករបួសចំនួន៥៨០នាក់ ស្មើចំនួន១៤ភាគរយ ព្រមទាំងជម្រុញស្មារតីអោយអ្នកប្រើប្រាស់ផ្លូវទាំងអស់កាន់តែមានភាពប្រុងប្រយ័ត្នកែសម្រួលជាវិជ្ជមាន ។


ក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មគ្រប់បែបយ៉ាងរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមនសិការវិជ្ជាជីវៈក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្តរក្សាបានសណ្តាប់ធ្នាប់ចរាចរណ៍ល្អ ពីសេសការជួយផ្សព្វផ្សាយច្បាប់ ការកសាង ការជួសជុល ការកែលម្អរស្ថានភាពផ្លូវការសង្គ្រោះជនរងគ្រោះ និងកិច្ចការនានាជាច្រើនទៀត ដែលទទួលបានលទ្ធផលល្អប្រសើរ ពិសេសការសង្គ្រោះជីវិតប្រជាពលរដ្ឋអោយផុតពីការបាត់បង់ជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។


ចុងបញ្ចប់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើការណែនដល់អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្តនូវចំណុចមួយចំនួនដូចខាងក្រោម ក្នុងនោះបង្កើនវិធានការក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានច្បាស់លាស់ហើយពិសេសតាមទិសដៅ(កសយក) អោយបានមាបតម្លាភាព ប្រសិទ្ធភាព និងស្មើភាពសំដៅកាត់បន្ថយមន្ថែមទៀតនូវគ្រោះថ្នាក់ចរាចរណ៍ជាពិសេសបង្លានិងទប់ស្កាត់កុំអោយមានអ្នកស្លាប់បន្ថែមទៀត ពិសេសសម្រេចអោយបានជោគជ័យនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងភូមិ ឃុំ សង្កាត់កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ និងបន្តពង្រឹងជម្រុញវិធានការសុវត្ថិភាពចរាចរណ៍ពាក់ព័ន្ធការដឹកជញ្ជូនកម្មករដោយគ្រប់មធ្យោបាយទាំងអស់ដើម្បីដោះស្រាយក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងចំណីផ្លូវអោយបានម៉ត់ចត់រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវរបៀបរៀបរយទប់ស្កាត់ការកសាងការលក់ដូរយកចំណតជាឧបករណ៍ឬមួយក៍ប្រើប្រាស់ជាលក្ខណ:បុគ្គលដែលឈានដល់បង្តគ្រោះថ្នាក់និងកកស្ទះ ។