សាលាភាសាកូរ៉េ កូនខ្មែរ ប្រកាសតែងតាំងប្រគល់ភារកិច្ចជូន លោកគ្រូ អ្នកគ្រូ និង វិញ្ញាណប័ណ្ណបត្របញ្ចប់ ការសិក្សាវគ្គខ្លីរយៈពេល៣ខែ ជូនសិស្សជំនាន់ទី១
កំពង់ឆ្នាំង៖ សាលារៀនភាសាកូរ៉េ កូនខ្មែរ ស្ថិតក្នុងភូមិ ទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីប្រកាសតែងតាំងប្រគល់ភារីកច្ចជូន លោកគ្រូ អ្នកគ្រូ និងវិញ្ញាណប័ណ្ណបត្របញ្ចប់ការសិក្សាវគ្គខ្លីរយៈពេល ៣ ខែ ជូនសិស្សជំនាន់ទី១ ។
ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក សាន សុធៀប ប្រធានក្រុមប្រឹក្សាភិបាលសាលាភាសាកូរ៉េកូនខ្មែរ លោក គង់ សុភាព នាយកសាលា ភាសាកូរ៉េកូនខ្មែរ ព្រមទាំងវត្តមានបុគ្គលិកគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ អ្នកណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ។
ភាសាកូរ៉េកូនខ្មែរ គង់ សុភាព នាយកសាលា និងជាតំណាងអោយសាលាភាសាកូរ៉េ កូនខ្មែរទាំងមូល បានសម្តែងនូវមនោសញ្ជេតនាសោមន្សរីករាយក្រែងលែង ។
ជាមួយគ្នានេះ លោកបានលើកឡើងទៀតថា សាលាភាសាកូរ៉េ កូនខ្មែរ មានទស្សនវិស័យ និងគោលដៅមិនផ្ដោតលើការ ស្វែករកប្រាក់ចំណេញតែមួយមុខនោះទេ អ្វីដែលសាលាភាសាកូរ៉េ កូនខ្មែរ ចង់បានបំផុតនោះគឺ ចង់ ជួយអោយប្រជាពលរដ្ឋមានការងារល្អ ប្រាក់ខែល្អ និងក្លាយជាសហគ្រិន។ ដើម្បីចូលរួម កាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋតាមការបណ្តុះបណ្តាល រយៈពេលខ្លី។
ការខិតខំ ប្រឹងប្រែងរបស់សាលាភាសាកូរ៉េកូនខ្មែរ គឺផ្តោតសំខាន់ទៅលើការជួយពលរដ្ឋអោយមានឱកាស ការងារល្អ ប្រាក់ខែល្អ និងក្លាយជាសហគ្រិន ហើយក្នុងរយៈ ពេល ៤ ខែ ឆ្នាំ២០២៣ កន្លងមក ដែល យើងចាប់ផ្ដើមបើកនូវសាលាភាសាកូរ៉េកូនខ្មែរ។ សទ្ធិផលជោគជ័យទាំងឡាយ គឺទទួលបានដោយសារ មានវត្តមាន លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សទាំងអស់ចូលរួម ព្រមទាំងការសម្រេចិត្តត្រឹមត្រូវបំផុត របស់ពុកម៉ែបងប្អូនក្នុងការបញ្ជូនបុត្រធីតាមកចូលរួមជាមួយ សាលាភាសាកូរ៉េកូនខ្មែរ ។
ជាមួយគ្នានេះផងដែរ លោក សាន សុធៀប ប្រធានក្រុមប្រឹក្សាភិបាលសាលា បានលើកឡើងផងដែរថាសាលាភាសាកូរ៉េកូនខ្មែរ តែងតែខិតខំប្រឹងប្រែង គ្រប់មធ្យោបាយទាំងអស់ធ្វើ យ៉ាងណាអោយសាលាភាសាកូរ៉េកូនខ្មែរ ក្លាយជាសាលាគំរូមួយដែលមិនត្រឹមតែបញ្ជូនសិក្ខាកាម អោយធ្វើការងារ និងប្រាក់ខ្ពស់ទេ គឺបណ្តុះផ្នត់គំនិតទៅដល់យុវជន អោយក្លាយជាទំពាំងស្នង ឫស្សីជាតិ យុវជនជាតិ ដែលត្រលប់មកវិញ មានឱកាសក្នុងការជួយសង្គមជាតិបានផងដែរ។
លោកបានបន្តថា សាលាភាសាកូរ៉េកូនខ្មែរ ទទួលបានជោគស្រ័យទាំង ស្រុងទៅលើ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស និងឪពុកម្តាយ ដែលធ្វើការសម្រសចិត្តត្រឹមត្រូវដែលបាន បញ្ជូនកូនៗ មកចូលរៀនជាមួយសាលាភាសាកូរ៉េកូនខ្មែរ។
លោក សាន សុធៀប ប្រធានក្រុមប្រឹក្សាភិបាលសាលាភាសាកូរ៉េកូនខ្មែរ លោក គង់ សុភាព នាយកសាលា ភាសាកូរ៉េកូនខ្មែរ តំណាងអោយ ឪពុកម្តាយ និងអាណាព្យាបាល សិក្ខាកាមទាំងអស់ សូមលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិក្ខាកាម គ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា គោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់សាលាអោយបានល្អ។ និងប្តេជ្ញាចិត្តយ៉ាងខ្ពង់ខ្ពស់ ខិតខំប្រឹងប្រែងអោយអស់ពីកំលាំងកាយ ចិត្ត គំនិតបញ្ញា ក្នុងការជួយបណ្តុះបណ្តាលបុត្រធីតា លោក លោកស្រី អោយទទួលបានជោគជ័យ ដូចបំណងប្រាថ្នា។