កម្លាំងនគរបាលអធិការ ដ្ឋានក្រុង-ស្រុកទាំង៨ សហ ការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះសួរសុខទុក្ខ និងបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោ បាយ “ភូមិ ឃុំ-សង្កាត់ មាន សុវត្ថិភាព”
កំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ខែចេត្រ ឆ្នាំថោះ ឆស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយបានការអនុវត្តតាមការណែនាំ និងទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង, កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល នៅតែបន្តចុះសួរសុខទុក្ខ និងបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម និងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងបន្ថែមពាក់ព័ន្ធគ្រោះអគ្គីភ័យ បញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ដែលបង្កដោយគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានផ្សព្វផ្សាយពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ពិសេសបានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បន្ថែមលើនេះទៀតកងកម្លាំងយើងក៏បានបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះធ្វើ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងបន្ថែម និងពិនិត្យមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ប្រភេទ (ក២) និងសៀវភៅស្នាក់នៅ (ក៤) ណែនាំឲ្យរក្សាទុកដាក់នៅទីកន្លែងដែលមានសុវត្ថិភាព និងអញ្ជើញទៅថតថ្មីនៅពេលអត្តសញ្ញាណប័ណ្ណហួសសុពលភាពផងដែរ មិនតែប៉ុណ្ណោះកងកម្លាំងយើងបានជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស តាមមុខសាលារៀន និងតាមទីប្រជុំជននានាក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។