ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារគង់ សំអុលសមាជិករដ្ឋសភា,ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
កំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម លោកជំទាវកែ ច័ន្ទមុនី និង ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង ឯកឧត្តម អ៉ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភា ដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ឆ្នាំងអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា,ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ីវ រុន និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ព្រមទាំងប្រតិភូរដ្ឋបាលខេត្តកំពង់ឆ្នាំង បាន សម្តែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសូម គោរពបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បាន យោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។