បាក់ស្ពាននៅភាគខាងជើងវៀតណាម នាំយករថយន្ត និងម៉ូតូជាច្រើនធ្លាក់ចូលទៅក្នុងទន្លេក្រហម

វៀតណាម៖ បាក់ស្ពានមួយខ្សែរឆ្លងកាត់ទន្លេក្រហមនៅក្នុងខេត្ត Phu Tho ភាគខាងជើងប្រទេស វៀតណាមកាលពីព្រឹកថ្ងៃចន្ទ បានបណ្ដាលឲ្យរថយន្តជាច្រើនគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេដោយអ្នកស្លាប់និងរបួសនៅមិនទាន់មានការបញ្ជាក់នូវឡើយ ។ ស្ពាន Phong Chau ដែលជាផ្នែកនៃផ្លូវជាតិលេខ 32C បានដួលរលំនៅម៉ោងប្រហែល ១០ ព្រឹក ។ សាក្សីបានបានឲ្យដឹងថា មានរថយន្តដឹកទំនិញ និងម៉ូតូបានធ្លាក់ចូលទឹកទន្លេ ក្រោយចំណុចកណ្តាលស្ពានបានបាក់ ។

អាជ្ញាធរមូលដ្ឋានសន្មតថាការបាក់នេះបណ្ដាលមកពីអាកាសធាតុអាក្រក់ និងកម្ពស់ទឹកនៅទន្លេក្រហម។ ក្រុមជួយសង្គ្រោះកំពុងពិនិត្យមើលវីដេអូ និងធ្វើប្រតិបត្តិការស្វែងរក ។ ចំនួនជនរងគ្រោះត្រូវបានគេរំពឹងថានឹងកើនឡើងនៅពេលដែលការស្វែងរកនៅតែបន្ត។

ស្ពានដែលបាក់នេះមានសភាពទ្រុឌទ្រោមអស់ជាច្រើនឆ្នាំមកនេះ ឥឡូវនេះត្រូវបានបិទ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ។