ឃាត់ខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធករណី គ្រឿងញៀននៅស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង÷អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោតេង ច័ន្ទណាត ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី10ខែកញ្ញាឆ្នាំ 2024នេះ ។
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកវរសេរីទោ អុឹង វិបុល នាយរងការិយាល័យទទួលផែនប្រឆាំងគ្រឿងញៀន សហការជាមួយ អធិការនគរបាលស្រុកកំពង់ត្រឡាច បានធ្វើប្រតិបត្តិការចុះបង្ក្រាប មុខសញ្ញាជួញដូ ប្រើប្រាស់គ្រឿងញៀនចំនួន១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៥នាក់ ។
ទី១- ឈ្មោះ វ៉ាន់ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ : មិនពិតប្រាកដ រស់នៅភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូត វត្ថុតាងថ្នាំញៀនចំនួន ០៤កញ្ចប់ និងទូរស័ព្ទដៃ០១ គ្រឿង។
ទី២-ឈ្មោះ ម៉ាត់ ពិសារី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ : មិនពិតប្រាកដ រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ករណីមិនរាងចាល) ដកហូត វត្ថុតាង ថ្នាំញៀនចំនួន ១៣កញ្ចប់ និងទូរស័ព្ទដៃច០១គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ទី៣-ឈ្មោះ ព្រឿង ច័ន្ទតារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ : មិនពិតប្រាកដ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទ ជួញដូរ និងប្រើប្រាសដោយខុសច្បាប់នៅសាធាតុញៀន។
ទី៤-ឈ្មោះ សំរិទ្ធ សុវ៉ាន់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ : មិនពិតប្រាកដ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទ សមគំនិតក្នុងអំពើ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ទី៥-ឈ្មោះ សោ រឹទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ : មិនពិតប្រាកដ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទ សមគំនិតក្នុងអំពើ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាមថ្នាំញៀនខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តតាមនីតិវិធីច្បាប់។