ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ស្នើឱ្យគ្រប់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់យកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសេវារបស់ខ្លួន ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍
ថ្ងៃចេញផ្សាយៈ July 8, 2018
ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍សម្រាប់ការឃោសនាបោះឆ្នោតនិងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ក្រសួងប្រៃសណីយ័ និងទូរគមនាគមន៍ស្នើឱ្យគ្រប់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់យកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសេវារបស់ខ្លួន។សេវាទូរគមនាគមន៍ដើរតួនាទីសំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបស្វែងយល់អំពីព័ត៌មាន តាមដានការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនីមួយៗ និងការតាមដានរាល់ព្រឹត្តិការណ៍សំខាន់់ៗនានា ដោយហេតុនេះហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សង្ឃឹមយ៉ាងមុតមាំថាបណ្ដាប្រតិបត្តិករទាំងអស់នឹងយកចិត្តទុកអនុវត្តប្រកបដោយប្រសិទ្ធិភាព៕