ភ្លើងឆេះផ្សារពង្រ ស្រុករលាប្អៀរ បំផ្លាញផ្ទះ២ខ្នងនិងតូបចំនួន៣ ព្រមទាំងសម្ភារៈមួយចំនួនធំ

កំពងឆ្នាំង៖ ករណីភ្លើងឆេះផ្សារពង្រ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ជិត៩យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នេះបានរលត់ទៅវិញទាំងស្រុងហើយ ដោយគ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះ២ខ្នង តូបចំនួន៣ និង សម្ភាៈមួយចំនួនធំ ។

លោក លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យ
ដឹងថា ភ្លើងបានឆេះបំផ្លាញផ្ទះចំនួន២ខ្នង និង តូបចំនួន៣ ព្រមទាំងខូចខាតសម្ភារៈ មួយចំនួនធំទៀត ។ ប៉ុន្តែភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោងជិត១១យប់ ក្នុងថ្ងៃដដែលនេះ បន្ទាប់ពី
រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ ៕