
ប្រជាកសិករ ចំនួន៥ភូមិស្ថិតឃុំដារ ទទួលប្រេងម៉ាស៊ូត ១០០០លីត្រ ពី ឯកឧត្តម អភិបាលខេត្ត
កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៥ លោក សាន់ យូ អភិបាលរងខេត្ត ដឹកក្រុមការងារមាន លោក សំ ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង អភិបាលរងស្រុក មេបញ្ជាការអាវុធហត្ថ អធិការនគរបាលស្រុក អាជ្ញាធរឃុំ នាំយកប្រេងប្រេងម៉ាស៊ុត ១០០០ លីត្រពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ជូនប្រជាកសិករឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅចំណុចប្រឡាយស្ទឹងរ័ត្ន ដើម្បីបូមទឹកដាក់ប្រឡាយមេ ដែលបច្ចុប្បន្នមានប្រជាកសិករធ្វើស្រែប្រាំងចំនួន ១,៣១៥ គ្រួសារ លើផ្ទៃដីស្រែប្រាំងកំពុងបង្កបង្កើនផលសរុប ៣៣២៣ ហិចតា។
តំណាងប្រជាកសិករចំនួន ៥ ភូមិស្ថិតក្នុងដារ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូច ជាថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ ដែលតែងតែជួយឧបត្ថម្ភប្រេងដល់ពួកគាត់សម្រាប់បូមទឹក បញ្ចូលស្រែ ខណៈដែលស្រូវរបស់ពួកគាត់ កំពុងតែទទួលបាននូវទិន្នផលល្អ។ តំណាងប្រជាកសិករបានជូន ពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងព្រមទាំងក្រុមការងារទាំងអស់មានសុខភាពល្អ និង ទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕
