លោក សាន់ យូ អញ្ជើញចូលរួមពិធីសម្ពោធយុទ្ធនាការ “គ្រប់គ្រាន់” ដើម្បីកុមារកម្ពុជាទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់

កំបង់ឆ្នាំងៈ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ចូលរួមពិធីសម្ពោធយុទ្ធនាការ “គ្រប់គ្រាន់” ដើម្បីកុមារកម្ពុជាទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក ម៉ាការា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

ពិធីក៏មានការចូលរួមពីលោក ជេនេស អ៊ីម៉ានូអែល ហ្គិនទិញ នាយកប្រចាំប្រទេស និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ឪពុកម្ដាយ អាណាព្យាបាល សិស្សានុ សិស្ស រួមទាំងបងប្អូនប្រជាពលរដ្ឋដែលជាសមាជិក សហគមន៍កសិកម្មផងដែរ។