
នរណាដឹង !! តើ Galaxy Tab S4 អស្ចារ្យកម្រិតណា?
SAMSUNG: Galaxy Tab S4 ជា ឧបករណ៍ដ៏ឆ្លាតវៃ ជាដៃគូដែលមានភាពរស់រវើក ផលិតភាព សមត្ថភាពនិងជំនាញខ្ពស់ នាំមកនូវការបំពេញការងារចម្រុះ និងការកម្សាន្តគ្មានដែនកំណត់។
Samsung Dex ផលិតភាព ពេញដោយភាពងាយស្រួល ជាមួយ Samsung Dex មានជាលើកដំបូងនៅលើ Tab S4។
Tab S4 ក្លាយជាកុំព្យូទ័រ អាចបំពេញបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាប្រកបដោយភាពងាយស្រួលបំផុត។ ជាមួយ Task Bar, Multi-Window, និងមុខងារ drag &drop ដែលដំណើរការដោយរលូន នោះ Tab S4 ដោយគ្រាន់តែបើកមុខងារ Samsung DeX តាម Quick Panel និងបន្ថែម Keyboard និង Mouse របស់ Android វានឹងក្លាយជាកុំព្យូទ័រមួយភ្លាម។
ភ្ជាប់មកជាមួយ S Pen៖ មុខងារចម្រុះរបស់ S Pen បាននាំមកនូវផលិតភាពការងារកាន់តែខ្ពស់។ អ្នកអាចកត់ទុករាល់អ្វីដែលអ្នកបានឃើញ ឬនឹកឃើញ នៅលើអេក្រង់ផ្ទាល់ ពេលថាប់ផ្លែតនេះ ត្រូវបានបិទ។ អ្នកអាចប្រើ Live Message ដើម្បីបង្កើតការកត់ត្រាសារឆ្លើយឆ្លងជាលក្ខណៈជីវចលរស់រវើក ឬអាចបកប្រែពាក្យ ឬឃ្លាណាមួយដោយគ្រាន់តែចុចមុខងារបកប្រែដែលមានស្រាប់នៅលើ S Pen ប៉ុណ្ណោះ។
បន្ថែមអានុភាព សមត្ថភាពខ្ពស់៖ ល្បឿន LTE របស់ Tab S4 កើនឡើងរហូតដល់ 1Gbps អាចឲ្យអ្នកប្រើប្រាស់បានកាន់តែលឿន និងបានកាន់តែច្រើន។ ជាមួយអង្គផ្ទុកទិន្នន័យមានស្រាប់ 64gb និង ម៉េម៉ូរីដែលអាចបន្ថែមតាមរន្ធកាត Micro SD រហូតដល់ 400gb អ្នកនឹងទទួលបានអង្គផ្ទុកយ៉ាងធំទូលាយ និងបរិបូរ សម្រាប់រាល់ឯកសារ និងវីដេអូ។
ការកម្សាន្តដែលធ្វើឲ្យអ្នកស្លុងអាមរ្មណ៍៖ អេក្រង់កម្រិត sAMOLED ទំហំ 10.5 អ៊ីញ ផ្ដល់នូវទស្សនីយភាពរស់រវើក ដែលនឹងធ្វើឲ្យអ្នកស្លុងអារម្មណ៍ទៅក្នុងពិភពកម្សាន្តដែលប្រាថ្នា។ នេះជាការបន្ថែមដែលអ្នកប្រើប្រាស់ពុំធ្លាប់ទទួលបានពីមុនមក។
ថ្មកាន់ ប្រើបានយូរ៖ Galaxy Tab S4 មានថ្មទំហំ 7,300mAh ដែលអាចកាន់ភ្លើងរហូតដល់១៥ម៉ោង សម្រាប់ការចាក់វីដេអូ ដែលអ្នកអាចទស្សនាកម្សាន្តជាមួយកម្មវិធីនានាដែលអ្នកចូលចិត្តបានដោយលែងបារម្ភពីរឿងសាកថ្ម។ ពេលអស់ថ្ម អ្នកក៏អាចសាកបានពេញលឿនផងដែរ។
Bixby បម្រើជូនអ្នក៖ Bixby នឹងក្លាយជាមុខងារដ៏ឆ្លាតវៃ ដែលអាចធ្វើអ្វីៗតាមការបញ្ជារបស់អ្នកបាន។ ជាមួយឧបករណ៍ប្រើប្រាស់ប្រចាំគេហដ្ឋានឆ្លាតវៃដែលមាន SmartThing app អ្នកអាចប្រើឲ្យ Bixby បិទបើកម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងឧបករណ៍ឆ្លាតវៃជាច្រើនទៀត។
ឧបករណ៍ឆ្លាតវៃដែលផ្ដល់អត្ថប្រយោជន៍គ្មានដែនកំណត់នេះ បង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាហើយជាមួយតម្លៃត្រឹម 699$ ជាមួយជម្រើស២ពណ៌ គឺពណ៌ខ្មៅ និងប្រផេះ៕
https://www.samsung.com/global/galaxy/galaxy-tab-s4/