
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាល់ ចុះបង្ក្រាបល្បែងជល់មាន់
កំពង់ចាម ៖ កាលវេលា ម៉ោង១១ និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងចុះបង្ក្រាបការ លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចំការគ នៅភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំសម្របសម្រួល កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបតែម្តង។
លោក ឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការខាងលេីនេះ បានឃាត់ខ្លួនមនុស្ស ០៧នាក់លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់ ១-ឈ្មោះ ខុម ឡាយ ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរនៅភូមិទួលស្រែ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ២-ឈ្មោះ ហ៊ុយ តេក ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ៣- ឈ្មោះ នួន ម៉ឺន ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរនៅភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ៤-ឈ្មោះ អ៊ុក វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម,៥-ឈ្មោះ ហ៊ូ ប្រណី ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាមខេត្តកំពង់ចាម, ៦-ឈ្មោះ ទូច ចាន់ថុល ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ នៅភូមិកោះរកាក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង ៧-ឈ្មោះ យឹម វ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុងការបង្ក្រាបខាងលេីនេះផងដែរដកហូតវត្ថុតាងរួមមាន÷ ប្រាក់រៀល ១៥០,០០០រៀល (ដប់ប្រាំម៉ឺនរៀល) ទូរស័ព្ទដៃចំនួន០៥ គ្រឿង ស្គុតរុំខ្នាយមាន់ចំនួន០២ដុំ ម៉ូតូចំនួន០៧ គ្រឿង(រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ)
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


